ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​រើស​គ្រា.ប់«B»​គប់​ចូល​ក្នុង​អូរ ​ផ្ទុះ​ត្រូវ​ខ្លួនឯង​ស្លា.ប់  

1 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ប្រទះ​ឃើញ​គ្រាប់​ «B» មួយ​គ្រាប់​​នៅ​ក្នុង​ចម្ការ តែ​គាត់​មិន​បាន​ផ្ដល់​ព័​ត៌​មាន​ទៅ​កាន់​សមត្ថកិច្ច ឬ​អាជ្ញាធរ​មូលដ្ឋាន​ទេ បែរជា​គាត់​រើស​យក​ទៅ​គប់​ចោល​ក្នុង​អូរ បណ្ដាល​ឲ្យ​ផ្ទុះ​ត្រូវ​ចំ​ខ្លួនឯង​ស្លាប់​យ៉ាង​រន្ធត់​នៅ​ក្បែរ​មាត់​អូរ កាលពី​រសៀល​ថ្ងៃ​ទី​២០…

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ប្រទះ​ឃើញ​គ្រាប់​ «B» មួយ​គ្រាប់​​នៅ​ក្នុង​ចម្ការ តែ​គាត់​មិន​បាន​ផ្ដល់​ព័​ត៌​មាន​ទៅ​កាន់​សមត្ថកិច្ច ឬ​អាជ្ញាធរ​មូលដ្ឋាន​ទេ បែរជា​គាត់​រើស​យក​ទៅ​គប់​ចោល​ក្នុង​អូរ បណ្ដាល​ឲ្យ​ផ្ទុះ​ត្រូវ​ចំ​ខ្លួនឯង​ស្លាប់​យ៉ាង​រន្ធត់​នៅ​ក្បែរ​មាត់​អូរ កាលពី​រសៀល​ថ្ងៃ​ទី​២០ ឧសភា នៅ​ក្នុង​ភូមិប​ឡា​ង ឃុំ​សំឡូត ស្រុក​សំឡូត​ ។

សមត្ថកិច្ច​បាន​រាយ​ការ​ណ៍​​ថា ជន​រង​គ្រោះ​ឈ្មោះ ង៉ែត ធឿ​ន ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​-ឃុំ​កើតហេតុ​ ។ ជន​រង​គ្រោះ​រង​របួស​ជា​ច្រើន​កន្លែង​នៅ​លើ​ដងខ្លួន ដោយសារ​អំបែង​​គ្រាប់​ខ្ទាត​ត្រូវ ហើយ​គាត់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​ក្បែរ​មាត់​អូរ​ ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កសិករ​រូប​នេះ បាន​ដើរ​បាញ់ថ្នាំ​នៅ​ក្នុង​ចម្ការ​ស្វាយចន្ទី​ ។ គាត់​បាន​ប្រទះ​ឃើញ​គ្រាប់ ​«B» មួយ​គ្រាប់​នៅ​ក្បែរ​ចម្ការ រួច​គាត់​ក៏​រើស​យក​ទៅ​គប់​ចោល​ក្នុង​អូរ​នៅ​ក្បែរ​នោះ ហើយ​គ្រាប់​ក៏​ផ្ទុះ​លាន់​កក្រើក​តែ​ម្ដង​ ។ អំ​បែង​គ្រាប់​បាន​ខ្ទាត​ត្រូវ​ខ្លួន​គាត់​ជា​ច្រើន​កន្លែង បណ្ដាល​ឲ្យ​គាត់​ដួល​ស្លាប់​ក្បែរ​មាត់​អូរ​តែ​ម្ដង​​ ។

ក្រោយ​ពី​ឮ​ស្នូរ​ផ្ទុះ​លាន់​កក្រើក​ ​អ្នក​ភូមិ​នាំ​គ្នា​ទៅ​មើល​ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​យ៉ាង​រន្ធត់​នៅ​ក្បរ​អូរ ទើប​គេ​រាយ​ការ​ណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ជួយ​ចុះ​ពិនិត្យ​ ។ នេះ​ជា​ការ​ធ្វេស​ប្រ​ហែស និងខ្វះ​ការ​យល់​ដឹង​អំពី​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ​។

ជន​រង​គ្រោះ​គូរ​តែ​ផ្ដល់​ព័​ត៌មាន​ទៅ​កាន់​សមត្ថកិច្ច ឬអាជ្ញាធរ​មូលដ្ឋាន ដើម្បី​ត្រូ​ត​ពិនិត្យ និង រាយ​ការ​ណ៍បន្ត​ទៅ​អង្គភាព​កំចាត់​មីន មិន​គូរ​គាត់​រើស​គ្រាប់​យក​ទៅ​គប់​ចោល​ធ្វើ​ឲ្យ​ផ្ទុះ​បង្ក​គ្រោះថ្នាក់
ខ្លួ​ន​ឯង​បែប​នេះ​ទេ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ