ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​នៅ? ដាំ​ស្លឹកគ្រៃ​ក្នុងផ្ទះ​មាន​ប្រយោជន៍​ច្រើន​ជាង​អ្វី​ដែល​អ្នក​គិត​!

3 ម៉ោង មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ស្លឹកគ្រៃ​ត្រូវ​បាន​គេ​ចាត់ទុកជា «​រុក្ខជាតិ​ពហុ​ប្រយោជន៍​» ដែល​មិន​ត្រឹមតែ​ជា​គ្រឿងទេស​ដ៏​ឈ្ងុយ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្ដល់​អត្ថប្រយោជន៍​យ៉ាងច្រើន​សម្រាប់​សុខភាព និង​បរិយាកាស​ក្នុងផ្ទះ​ផង​ដែរ​។ ជាក់ស្ដែង វត្តមាន​នៃ​ដើម​ស្លឹកគ្រៃ​នៅ​ក្នុងផ្ទះ​នឹង​ផ្ដល់​នូវ​គុណសម្បត្តិ​សំខាន់​ៗ​ដូច​ជា ការ​ជួយ​ដេញ​មូស និង​សត្វល្អិត​តាម​បែប​ធម្មជាតិ…

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ស្លឹកគ្រៃ​ត្រូវ​បាន​គេ​ចាត់ទុកជា «​រុក្ខជាតិ​ពហុ​ប្រយោជន៍​» ដែល​មិន​ត្រឹមតែ​ជា​គ្រឿងទេស​ដ៏​ឈ្ងុយ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្ដល់​អត្ថប្រយោជន៍​យ៉ាងច្រើន​សម្រាប់​សុខភាព និង​បរិយាកាស​ក្នុងផ្ទះ​ផង​ដែរ​។

ជាក់ស្ដែង វត្តមាន​នៃ​ដើម​ស្លឹកគ្រៃ​នៅ​ក្នុងផ្ទះ​នឹង​ផ្ដល់​នូវ​គុណសម្បត្តិ​សំខាន់​ៗ​ដូច​ជា ការ​ជួយ​ដេញ​មូស និង​សត្វល្អិត​តាម​បែប​ធម្មជាតិ ដោយសារ​ក្លិន​ប្រេង​ក្រអូប​ដែល​មាននៅ​ក្នុង​ស្លឹកគ្រៃ​គឺជា​អ្វី​ដែល​មូស ស្រមោច និង​កន្លាត​ខ្លាច​បំផុត​។ បន្ថែម​ពី​នេះ វា​ក៏​ជួយ​ចម្រោះ​ខ្យល់អាកាស​ឱ្យ​បរិសុទ្ធ និង​កាត់​បន្ថយ​រាល់​ក្លិន​មិនល្អ​ផ្សេង​ៗ​ក្នុង​បន្ទប់ ផ្ដល់​នូវ​អារម្មណ៍​ស្រស់ស្រាយ និង​កាត់​បន្ថយ​ភាព​តានតឹង​បាន​យ៉ាង​ល្អ​។

ក្នុង​ផ្នែក​សុខភាព​វិញ ស្លឹកគ្រៃ​គឺជា «​ឱសថ​បុរាណ​» ដ៏​ពូកែ​សម្រាប់​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ បញ្ចុះ​កម្ដៅ និង​ដោះស្រាយ​បញ្ហា​ផ្ដាសាយ​តាម​រយៈ​ការ​ឆុង​ជា​ភេសជ្ជៈ ឬ​ស្ងោរ​សម្រាប់​ស្អំ​។ អ្វី​ដែល​កាន់តែ​ពិសេស​នោះ គឺ​ស្លឹកគ្រៃ​ជា​រុក្ខជាតិ​ដែល​ងាយស្រួល​ដាំ និង​មិន​ទាមទារ​ការ​ថែទាំ​ច្រើន​ឡើយ ទោះបីជា​អ្នក​រស់នៅ​ក្នុងផ្ទះ​ល្វែង ឬ​ខុន​ដូ​ក៏​អាច​ដាំ​ក្នុង​ផើង ឬ​ធុង​ស្នោ​បាន​យ៉ាង​ងាយ​។

ការ​មាន​ស្លឹកគ្រៃ​ស្រស់​ៗ​នៅ​ក្នុងផ្ទះ មិន​ត្រឹមតែ​ជួយ​ឱ្យ​អ្នកមាន​គ្រឿងទេស​ដែល​ប្រកបដោយ​សុវត្ថិភាព​សម្រាប់​ចម្អិន​អាហារ​ជា​រៀងរាល់ថ្ងៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​សន្សំ​សំចៃ​ថវិកា និង​បង្កើន​ភាព​បៃតង​ដល់​គេហដ្ឋាន​របស់​អ្នក​ទៀត​ផង​។ ចំពោះ​ការ​ថែទាំ អ្នក​គ្រាន់តែ​ដាក់​វា​ឱ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​ខ្លះ និង​ជៀសវាង​ការ​ស្រោច​ទឹក​ច្រើន​ហួសហេតុ​ដែល​នាំ​ឱ្យ​រលួយ​ឫស​ជា​ការ​ស្រេច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ