រាជធានីភ្នំពេញ ៖ ចៅក្រមសាលាឧទ្ធរណ៍ បានសម្រេចតម្កល់សាលាក្រមសាលាដំបូងទុកដដែល ក្នុងសំណុំរឿងលោក កឹម សុខា និងហាមមិនឲ្យចេញក្រៅប្រទេស ៥ឆ្នាំ ។
លោក ផែង ហេង សហមេធាវី លោក កឹម សុខា បានឲ្យដឹងថា ប្រកាសសាលដីកា ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍ភ្នំពេញ សម្រេច តម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល និងបន្ថែមហាមការចាកចេញពីប្រទេសកម្ពុជា រយៈពេល ៥ឆ្នាំ ។
លោកមេធាវីថា ការសម្រេចបែបនេះ ចូរមើលប្រតិកម្មរបស់លោក កឹម សុខា ក្នុងលិខិតសម្តីចុងក្រោយ ដែលលោកបានស្នើជូនតុលាការ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ កន្លងមក ៕
ចែករំលែកព័តមាននេះ