ជើងហោះហើរ​ត្រង់​ភ្នំពេញ​-​ដា​ណា​ង​នឹង​ចាប់ផ្តើម​ចុងឆ្នាំ​២០១៩ ហើយ​គ្រោង​បើក​ការ​ហោះ ហើរ​ត្រង់​ពី​ចិន​បន្ថែម


រាជធានី​ភ្នំពេញ​៖ បើសិនជា​មិន​មានការ​ប្រែប្រួល​នោះ​ទេ ជើងហោះហើរ​ត្រង់​ថ្មី​មួយរវាង​ភ្នំពេញ​-​ដា​ណា​ង នៃ​ប្រទេស​វៀតណាម​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ ២០១៩ ដែល​នាំ​ឲ្យ​ការ​ហោះហើរ​ត្រង់​រវាង​កម្ពុជា​នឹង​បរទេស​មានការ​កើន​ឡើងជា​បន្តបន្ទាប់ ។ ព្រម​ជាមួយ​គ្នា​នោះ​ផង​ដែរ ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​ជម្រុញ​ឲ្យ​មានការ​បើក​ការ​ហោះហើរ​ត្រង់​ពី​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត​របស់​មិត្ត​ចិន ដើម្បី​ស​ម្រូ​ល​ដល់​ការ​សុំ​ទិដ្ឋាការ​របស់ទេសចរ​ចិន​មក​កាន់​កម្ពុជា​។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បាន​អបអរសាទរ​និង​ស្វាគមន៍​ចំពោះ
គម្រោង​បើក​ការ​ហោះហើរ​ត្រង់​ជា​លើក​ដំបូង ពី​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​ទៅ​មក
ខេត្ត​ដា​ណា​ង នា​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​។ ហើយ​លោក​ក៏​បាន​ស្នើ​ឱ្យ​ក្រុម
ហ៊ុន Cambodia Angkor Air ជា​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ជាតិ​ត្រូវ​ខិតខំ​ពង្រឹងគុណភាព
សេវាកម្ម​ឱ្យ​បាន​ល្អ ។ ទន្ទឹម​នោះ លោក​រដ្ឋមន្ត្រី ក៏​បាន​ណែនាំ​ទៅ​ក្រុមហ៊ុន​ត្រូវ​គិតគូរ​ផង​ដែរលើ ការ​បង្កើន​ជើងហោះហើរ​ត្រង់​ពី​កម្ពុជា​ទៅ​កាន់ គោលដៅ​ទេសចរណ៍​សំខាន់​ៗ​របស់​ចិន
បន្ថែម​ទៀត ពិសេស​តំបន់​ណា​ដែល​កម្ពុជា​មាន​ស្ថាន​អគ្គ​កុងស៊ុល​ប្រចាំការ​នៅ​ទីនោះ ដូច​ជា ខេត្ត​ស៊ី​អាន (​ឆាង​អាន​) ខេត្ត​ឆុង​ឃី​ង ទីក្រុង​សៀង​ហៃ ខេត្ត​ក្វា​ង​ចូ​វ និង​ទីក្រុង​ប៉េ​កាំ​ង​ជាដើម ពីព្រោះ​កន្លែង​ដែល​មាន​ស្ថាន​អគ្គ​កុងស៊ុល ភ្ញៀវ​ទេស ចរ​ងាយស្រួល​ក្នុង​ការ​សុំ​ទិ​ដ្ឋ​ការ​មក
កម្ពុជា​។

សម្រាប់​ជើងហោះហើរ​ត្រង់​ថ្មី​ដែល​គ្រោង​នឹង​ដំណើរការ​ចុងខែ​វិច្ឆិកា​នេះ លោក ថោ​ង ខុន បាន​បញ្ជាក់​ថា «​ខេត្ត​ដា​ណា​ង​ជា​គោលដៅ​ទេសចរណ៍​អន្តរជាតិ​មួយ ដ៏​ធំ​របស់​វៀតណាម ដូច្នេះ​ទីនោះ​នឹង​សំបូរ​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ទី​បី​ច្រើន ដែល​អាច​បន្ត​ការ​ហោះហើរ​ត្រង់មក​ទស្សនា​កម្ពុជា ហើយ​កា​រត​ភ្ជាប់​នេះ​ក៏​ជា​ការ​ងាយ ស្រួល​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ចង់មក​នៅ​ភ្នំពេញ ឬ​ហោះហើរ​ត្រង​ពី​ភ្នំពេញ​ទៅ ដា​ណា​ង​ផង​ដែរ​»​។ លោក​បាន​បន្ថែម​ថា «​អ្វី ដែល សំខាន់ គឺ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ទី​បី ឱ្យ​បាន​កាន់តែ​ច្រើន​»​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ Cambodia Angkor Air ក៏​មាន​ជើងហោះហើរ​ត្រង់​ពី​ខេត្តសៀមរាប​ទៅ​ខេត្ត​ដា​ណា​ង​រួច​មក​ហើយ​។ ក្រៅពី​នោះ ក្រុមហ៊ុន​បាន​និង​កំពុង​បើក​ការ​ហោះហើរ​ត្រង់​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ ពី​ខេត្តព្រះ​សីហ​នុ​ទៅ​ទីក្រុង​ប៉េ​កាំ​ង ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ខេត្តសៀមរាប ពី​ខេត្តសៀមរាប​ទៅ​ទីក្រុងហាណូយ​ជាដើម​៕ កែសម្រួលដោយ ៖សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ