ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេង សត្រា​ ​ជួប​ ជន ​សាវុធ​ ចំណែក​​ខុន​ សីហា​ ជួប​ ខឹក ​សុខឿន​ ​ក្នុង​ឋានៈ​​ជា​​គូ​ដណ្តើម​​ខ្សែ​ក្រវាត់​​ស្រាបៀរ​​ភ្នំពេញ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សមាស​ភាព​គូ​ប្រកួត​ប្រដាល់​វគ្គ​ជម្រុះ​វិល​ជុំ​ឈាន​ទៅ​ដណ្តើម​ខ្សែ​ក្រវាត់​ស្រា​បៀរ​ភ្នំពេញ​ ​នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​ CTN ថ្ងៃ​ព្រហស្បតិ៍​ ទី​៦​ មីនា​ ខាង​មុខ​នេះ​ ហេង សត្រា​ មក​ពីក្លិប​​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿង​ញៀន​ ជួប​ជា​មួយ​ ជន​ សាវុធ មក​ពី​ក្លិប​ពោធិ​ជ័យ​កីឡា​ ចំណែក​ខុន​ សីហា​ មក​ពី​ក្លិប​កង​ពល​ធំ​អន្តរាគមន៍​​លេខ​៣ ព្រះ​វិហារ​ ជួប​ជា​មួយ​ ខឹក សុខឿន​ មក​ពី​ក្លិប​ទ័ព​ពិសេស​ឆត្រ​យោង​៩១១​ ។​

រាជ​ធានី​ភ្នំពេញ​ ៖ សមាស​ភាព​គូ​ប្រកួត​ប្រដាល់​វគ្គ​ជម្រុះ​វិល​ជុំ​ឈាន​ទៅ​ដណ្តើម​ខ្សែ​ក្រវាត់​ស្រា​បៀរ​ភ្នំពេញ​ ​នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​ CTN ថ្ងៃ​ព្រហស្បតិ៍​ ទី​៦​ មីនា​ ខាង​មុខ​នេះ​ ហេង សត្រា​ មក​ពីក្លិប​​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿង​ញៀន​ ជួប​ជា​មួយ​ ជន​ សាវុធ មក​ពី​ក្លិប​ពោធិ​ជ័យ​កីឡា​ ចំណែក​ខុន​ សីហា​ មក​ពី​ក្លិប​កង​ពល​ធំ​អន្តរាគមន៍​​លេខ​៣ ព្រះ​វិហារ​ ជួប​ជា​មួយ​ ខឹក សុខឿន​ មក​ពី​ក្លិប​ទ័ព​ពិសេស​ឆត្រ​យោង​៩១១​ ។​

ហេង សត្រា​ និង​ ជន សាវុធ​ ទើប​តែ​ប្រកួត​បាន​មួយ​លើក​ម្នាក់​បុ៉ណ្ណោះ បុ៉ន្តែ​លទ្ធ​ផល​មិន​ដូច​គ្នា​ទេ​ ពោល​គឺ​ ហេង សត្រា​ ឈ្នះ​ ឯ ជន​ សាវុធ​ ចាញ់ ។​ រវាង​គូ​នេះ​ ជន សាវុធ ចាស់​វស្សា​ជាង​បន្តិច​ បុ៉ន្តែ​មួយ​រយៈ​មក​នេះ​ គេ​មិន​សូវ​លេច​មុខ​នៅ​លើ​សង្វៀន​នោះ​ឡើយ​ ដូច្នេះ​បើ​សិន​ជា​ធ្វើ​ការ​ប្រៀប​ធៀប​ជាមួយ​ ហេង សត្រា​ ដែល​ជា​អ្នក​​ប្រដាល់​ជើង​ថ្មី​វិញ​នោះ​ គឺ​មិន​ខុស​គ្នា​បុ៉ន្មាន​ឡើយ ។​ ម្យ៉ាង​​វិញ​ទៀត​ ជន សាវុធ​ ក៏​មិន​មែន​ជាអ្នក​ប្រដាល់​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​លើ​សង្វៀន​នោះ​ដែរ​ ដោ​យសារ​ស្នៀត​ប្រយុទ្ធ​របស់​គេ​មើល​ទៅ​ធម្មតាៗ​រាល់​ពេល​វាយ​ចេញ​ម្តងៗ​ ទាំង​ស្នៀត​កែង ជង្គង់​ កណ្តាប់​ដៃ​ម៉ាត់​ និង​ទាត់​មិន​មាន​ភាព​សាហាវ​សោះ​ឡើយ​ ឯ​ចិត្ត​ក៏​មិន​សូវ​សឿង​ទៀត ។ ដូច្នេះ​ការ​ចង់​បាន​៣​ពិន្ទុ​លើក​នេះ​មិន​ដឹង​ថា អាចទៅ​រួច​ឬ​អត់​នោះ​ទេ ។​ ឯ ហេង សត្រា​ ទោះ​បី​មិន​សូវ​មាន​បទ​ពិសោធន៍​ប្រកួត​នៅ​លើ​​សង្វៀន​ដូច ជន​ សាវុធ​ មែន តែ​ល្បិច​នៃ​ការប្រកួត​របស់​គេពិត​ជា​មិន​អន់​ឡើយ​ ហើយ​គេ​ក៏​មិន​ចេះ​អួត​ក្អេង​ក្អាង​របៀប​មើល​ស្រាល​លើ​គូ​ប្រកួត​នោះ​ដែរ ទើប​អ្នក​មើល​ភាគច្រើន​គេ​មាន​ជំនឿ​ចិត្ត​លើ​ ហេង សត្រា​ ច្រើន​ជាង ។​

ខុន​ សីហា និង​ ខឹក សុខឿន​ ក៏​ទើប​តែ​ប្រកួត​បាន​មួយ​លើក​ម្នាក់​ដូច​គ្នា​ បុ៉ន្តែ​លទ្ធ​ផល​មិន​ដូច​គ្នា​ទេ ដោយ​ ខុន សីហា​ ឈ្នះ ឯ​ ខឹក សុខឿន​ ចាញ់ ។​ បើ​សង្កេត​មើល​ការប្រកួត​កន្លង​មក​ឃើញ​ថា ខុន សីហា​ ជា​កីឡាករ​ដែល​មាន​ស្នៀត​ប្រយុទ្ធ​មិន​ខ្លាំង​បុ៉ន្មាន​ឡើយ គ្រាន់តែ​ចិត្ត​របស់​គេ​សឿង​ កម្លាំង​ខ្លាំង​អាចប្រកួត​បាន​៥​ទឹក​ពេញ​មិន​លំបាក​ឡើយ ។​ ឯ ខឹក សុខឿន​ ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​របស់​គេ​ក៏​ប្រហាក់​ប្រហែល​នឹង ខុន សីហា​ ដែរ តែ​ចិត្តរបស់​គេ​រាង​តូច​បន្តិច​ ។​ ចាំ​មើល​លើក​នេះ​ ខុន សីហា ឬ​ ខឹក សុខឿន​ ដែល​ជា​អ្នក​មានសំណាង​រក​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​នោះ ។​ ចំណែក​គូ​ប្រកួត​មិត្តភាព​វិញ​ កីឡាករ​វៀត​ ប៊ុន​ឌឿន​ មក​ពីសមាគម​កីឡា​ប្រដាល់​ក្រសួង​ការ​ពារ​ជាតិ​ ជួប​ជា​មួយ​កីឡាករ​ផៃ គឹមហឿត​ មក​ពី​ក្លិប​ខេម​រិន្ទ​មាន​រិទ្ធ​ ។​

កីឡាករ​សល់​ អាម៉ា​ មក​ពីក្លិប​​កុសល​កីឡា ជួប​ជា​មួយ​កីឡា​ករ​អេ អូត​ មក​ពី​ក្លិប​អេភូ​ថង​កីឡា និង​កីឡា​ករ​រិទ្ធ​ ប្រាក់​បិន​ មក​ពីក្លិប​​កងពល​តូច​លេខ​៧០​ ជួប​ជា​មួយ​កីឡាករ​លាភ ហេង​ មក​ពីក្លិប​ពន្លឺ​ណេអុង៕