ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមរី​ពន្លះ​ម៉ូតូ​ឌ្រីម​​ពីក្រោយ​ស្លា.ប់​ម្នាក់ របួស​ធ្ងន់​ម្នាក់​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយមាន​ជ័យ ៖ មនុស្សម្នាក់​បានស្លា.ប់ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ ក្នុង​ហេតុការ​ណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៍​​រន្ធត់​​មួយ​​ រវាង​​រថយន្ត​​កាមរី​​ពន្លះ​​ម៉ូតូ​ពីក្រោយ​​ពេញ​ទំហឹង​​ ខណៈ​​បើក​ស្រប​ទិសគ្នា កាល​ពី​វេលា​ម៉ោង​​៧និង​១៥​នាទី​យប់​ថ្ងៃទី​​០៣ មីនា ២០១៤ នៅ​លើ​កំណាត់​​ផ្លូវ​ជាតិ​លេខ​​៦ ចំណុច​ខាង​លិច​​ភូមិ​​ពេង​កោសា​​ ឃុំ​រហាល​ ស្រុក​ព្រះ​នេត្រ​ព្រះ ។

ខេត្ត​បន្ទាយមាន​ជ័យ ៖ មនុស្សម្នាក់​បានស្លាប់ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ ក្នុង​ហេតុការ​ណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៍​​រន្ធត់​​មួយ​​ រវាង​​រថយន្ត​​កាមរី​​ពន្លះ​​ម៉ូតូ​ពីក្រោយ​​ពេញ​ទំហឹង​​ ខណៈ​​បើក​ស្រប​ទិសគ្នា កាល​ពី​វេលា​ម៉ោង​​៧និង​១៥​នាទី​យប់​ថ្ងៃទី​​០៣ មីនា ២០១៤  នៅ​លើ​កំណាត់​​ផ្លូវ​ជាតិ​លេខ​​៦ ចំណុច​ខាង​លិច​​ភូមិ​​ពេង​កោសា​​ ឃុំ​រហាល​ ស្រុក​ព្រះ​នេត្រ​ព្រះ ។

លោកព្រិន្ទបាល​ឯក ភ្លឹង វិចិត្រ​​ នាយ​ផ្នែក​សណ្តាប់​ធ្នាប់​​ចរារចរ​ណ៍​​នៃ​អធិការ​ដ្ឋាន​នគរបាល​​ស្រុក​ព្រះ​នេត្រ​ព្រះ​បាន​ឱ្យដឹ​ងថា ជន​​រងគ្រោះទាំង​២នាក់ ម្នាក់​ឈ្មោះ យ៉ៃ តូច ភេទប្រុស ​អាយុ១៧ឆ្នាំ ជា​អ្នក​បើក​ម៉ូតូ​​ម៉ាក​​ឌ្រីមសេ​​១២៥ ពណ៌ខ្មៅ គ្មាន​​ស្លាកលេខ​​​ រងរបួសធ្ងន់ ត្រូវបាន​បញ្ជូន​​​ទៅ​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​​បង្អែក​ខេត្ត​​ និង​ម្នាក់​ទៀត​ឈ្មោះ សូ កូត ភេទ​ប្រុស អាយុ​​១៦​ឆ្នាំ បាន​ស្លាប់​​ភ្លាម​ៗ​នៅ​នឹង​កន្លែង​​ ។ ទាំង​​២នាក់​​មាន​ទី​លំនៅ​ភូមិសាលា​ឆេះ ឃុំ​រហាល ស្រុក​​ព្រះ​នេត្រ​​ព្រះ ចំណែក​អ្នក​បើក​រថយន្ត​បង្ក ក្រោយ​ពី​កើត​ហេតុ រត់​​គេច​ខ្លួនបាត់ ៕​​