តាមទិន្នន័យដែលបានដកស្រង់ពីគេហទំព័រមួយបានឱ្យដឹងថា នៅក្នុងខែមករា ដើមឆ្នាំ២០១៤ ប្រទេសថៃលក់រថយន្តថ្មីបាន ៦៩.១៥៤គ្រឿង សម្រាប់ទីផ្សារក្នុងស្រុក ។ ក្នុងនោះរថយន្តម៉ាក Toyota Hilux ទទួលបានការពេញនិយមប្រើប្រាស់ជាងគេ គឺលក់ដាច់បំផុតរហូតដល់ទៅ ១១.៩៦៥គ្រឿង ដែលតាមពីក្រោយយ៉ាងប្រកិតដោយ Isuzu D-Max លក់បាន ១០.១៦០គ្រឿង ។
តាមតួលេខនេះ បានបង្ហាញឱ្យឃើញថា នៅប្រទេសថៃរថយន្តប្រភេទភិកអាប់មានហាងឆេងខ្ពស់ជាងគេ ហើយក៏ជាអ្នកនាំមុខលើទីផ្សារផងដែរ នៅក្នុងខែមករាកន្លងមក ។ ដោយទ្បែកក្នុងចំណោមយីហោរថយន្តជាច្រើននៅក្នុងប្រទេស Toyota គឺជាយីហោមានប្រជាប្រិយភាពជាងគេ ដែលអតិថិជនថៃមានចំណូលចិត្តប្រើប្រាស់ខ្ពស់ ។ ម៉្យាងទៀតម៉ូដែលចេញថ្មីរបស់ Toyota បានធ្វើឱ្យមានការចាប់អារម្មណ៍ប្រើពីខ្សែចក្ខុរបស់អ្នកទាំងនោះទៀតផង ។ ខាងក្រោមនេះជាទិន្នន័យនៃចំណាត់ថ្នាក់យីហោរថយន្តដែលលក់ដាច់ជាងគេនៅក្នុងប្រទេសថៃប្រចាំខែមករា៖
១-Toyota លក់បាន ២៦.១៨៤គ្រឿង, ២-Isuzu លក់បាន ១២.៨៨៣គ្រឿង, ៣-Nissan លក់បាន ៦.០២០គ្រឿង, ៤-Honda លក់បាន ៥.៧៨១គ្រឿង, ៥-Mitsubishi លក់បាន ៥.២៤៦គ្រឿង, ៦-Ford លក់បាន ៣.០៦១គ្រឿង, ៧-Chevrolet លក់បាន ២.៣៨៤គ្រឿង, ៨-Mazda លក់បាន ២.៣៦១គ្រឿង, ៩-Suzuki លក់បាន ១.៦៤៤គ្រឿង, ១០-BMW លក់បាន ៥២២គ្រឿង, ១១-Mercedes លក់បាន ៤៨៤គ្រឿង, ១២-Hyundai លក់បាន ២៧៤គ្រឿង, ១៣-TaTa លក់បាន ២០៩គ្រឿង, ១៤-Volvo លក់បាន ១,៥៥០គ្រឿង, ១៥-Subaru លក់បាន ៧៦គ្រឿង, ១៦-Proton លក់បាន ៤៥គ្រឿង, ១៧-Lexus លក់បាន ៣៥គ្រឿង, ១៨-Volkswagen លក់បាន ៣១គ្រឿង, ១៩-Kia លក់បាន ២៣គ្រឿង, ២០-SsangYong លក់បាន ១០គ្រឿងម៉ូដែលផ្សេងៗលក់បានសរុប ១,៧២៦គ្រឿង ។
ម៉ាករថយន្តដែលលក់ដាច់ជាងគេមាន៖
១-Toyota Hilux, ២-Isuzu D-Max, ៣- Toyota Yaris, ៤-Toyota Vios, ៥-Toyota Corolla, ៦-Mitsubishi Triton, ៧-Ford Ranger, ៨-Nissan Almera, ៩-Honda City, ១០-Isuzu Mu-X, ១១-Toyota Fortuner, ១២-Nissan Juke, ១៣-Nissan Navara, ១៤-Chevrolet Colorado, ១៥-Mitsubishi Attrage, ១៦-Mazda BT-50, ១៧-Suzuki Swift, ១៨-Honda CR-V, ១៩-Honda Civic, ២០-Mitsubishi Mrirage, ២១-Ford Fiesta, ២២-Honda Accord, ២៣-Mitsubishi Pajero Sport, ២៤-Nissan March, ២៥-Mazda2 , ២៦-Toyota Camry, ២៧-Toyota Avanta, ២៨-Mazda CX-5, ២៩-Honda Jazz, ៣០-Chevrolet Sonic, ៣១-Nissan Teana, ៣២-Chvrolet Trailblazer, ៣៣-Nissan Sylphy, ៣៤-Ford Focus, ៣៥-Honda Aamaze, ៣៦-Honda Freed, ៣៧-Mazda3, ៣៨-Chevrolet Captiva, ៣៩-Suzuki Ertiga, ៤០-Chevrolet Spin, ៤១-Honda Brio, ៤២-Chevrolet Cruze, ៤៣-Toyota Prius, ៤៤-Subaru XV, ៤៥-Nissan
Pulsar ៕
ចែករំលែកព័តមាននេះ