ទីក្រុងមូស្គូ ៖ វិនិយោគិននៅប្រទេសរុស្ស៊ីបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងចំពោះភាពតក់ស្លុតនៃផលវិបាកផ្នែកសេដ្ឋកិច្ចទៅលើការអន្តរាគមន៍ផ្នែកយោធារបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនដោយផ្សារហ៊ុនទីក្រុងមូស្គូបានដាំក្បាលចុះ១២% ហើយប្រាក់រូប្លិ៍ធ្លាក់ថ្លៃយ៉ាងគំហុកជាប្រវត្តិសាស្ត្រធៀបនឹងប្រាក់ដុល្លារ និងអឺរ៉ូ ។
ទីក្រុងវ៉ាស៊ីនតោន ៖ ក្រុមមូលនិធិរូបិយវត្ថុអន្តរជាតិបានធ្វើដំណើរមកដល់ប្រទេសអ៊ុយក្រែននៅថ្ងៃអង្គារ ដើម្បីពិភាក្សាពីលក្ខខណ្ឌសម្រាប់ជំនួយបន្ទាន់ បន្ទាប់ពីក្រុមប្រទេសG8បានស្តីបន្ទោសប្រទេសរុស្ស៊ីចំពោះការបញ្ជូនកងទ័ពចូលទៅប្រជុំកោះក្រីមៀ(Crimea ) របស់ អ៊ុយក្រែន ។នៅសហរដ្ឋអាមេរិក សកម្មភាពផលិតកម្មប្រទេសនេះបានកើនឡើងយ៉ាងឆាប់រហ័សកាលពីខែមុន នៅគ្រាដែលក្រុមហ៊ុននានាទទួលបានការបញ្ជាទិញបន្ថែម ។ ចំណែកការសាងសង់ផ្ទះថ្មីបានរុញច្រានឲ្យការចំណាយផ្នែកសំណង់របស់អាមេរិកកើនឡើងខ្ពស់កាលពីខែមករា បើទោះបីជាអាកាសធាតុរដូវរងារធ្ងន់ធ្ងរក៏ដោយ ។
ទីក្រុងរ៉ូម ៖ សេដ្ឋកិច្ចប្រទេសអីុតាលីបានធ្លាក់ចុះ១,៩% កាលពីឆ្នាំ២០១៣ ប៉ុន្តែឱនភាពសាធារណៈរបស់ខ្លួននៅតែស្ថិតក្នុងដែនកំណត់របស់សហភាពអឺរ៉ុប៣%នៃផលិតផលក្នុងស្រុកសរុប ។
ទីក្រុងវ៉ាស៊ីនតោន ៖ តម្លៃកើនឡើងនៃភាគហ៊ុនរបស់Microsoft បានធ្វើឲ្យមហាសេដ្ឋីបច្ចេកវិទ្យាអាមេរិកលោកប៊ីល ហ្គេត វិលទៅកាន់កំពូលតារាងមហាសេដ្ឋីពិភពលោករបស់ទស្សនាវដ្ដីហ្វប់ស៍ ជាមួយនឹងទ្រព្យសម្បតិ្ត៧៦ពាន់លានដុល្លារ ពោលគឺកើនលើសមហាសេដ្ឋីម៉ិចស៊ិចលោកកាឡូស ស្លីម ដែលមានទ្រព្យសម្បត្តិ៧២ពាន់លានដុល្លារ ៕
ចែករំលែកព័តមាននេះ