ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេវេដឌ័រ​ថា ខ្លួន​នឹង​ជួប​អា​មៀ ខាន់​ ប្រ​សិន​គេ​ឈ្នះ​ការ​ប្រ​កួត​ថ្ងៃ​3 ឧសភា​ខាង​មុខ​

11 ឆ្នាំ មុន

ហ្វ្លយ មេវេដឌ័រ​បាននិយាយ​ថា ខ្លួននឹង​ឡើងសង្វៀន​​ប្រ​កួត​ជា​មួយ​ អា​មៀ ខាន់​ ប្រ​សិន​ជា​កីឡាករ​អង់​គ្លេស​រូប​នេះ​អាច​ផ្តួល​កីឡាករ​អា​មេរិក Adrien Broner នៅ​ខែ​ឧស​ភា​ខាង​មុខ​ ។ តាម​រយៈគេ​ហទំព័រ​ Twitter មេវេដឌ័រ​ បាន​បញ្ជាក់​ថា ៖ «ប្រ​សិន​បើ​អ្នកឯង​​ (​អា​មៀ ខាន់​) ​និង​កីឡាករ Broner បញ្ចប់​ការ​ប្រ​កួត​ក្នុង​ថ្ងៃ​ជា​មួយ​ខ្ញុំ​ ដោយ​អ្នកឯង​​ជា​អ្នក​ដណ្តើម​បាន​ជ័យ​ជម្នះ​ ច្បាស់​ណា​ស់ ខ្ញុំ​នឹង

ហ្វ្លយ មេវេដឌ័រ​បាននិយាយ​ថា ខ្លួននឹង​ឡើងសង្វៀន​​ប្រ​កួត​ជា​មួយ​ អា​មៀ ខាន់​ ប្រ​សិន​ជា​កីឡាករ​អង់​គ្លេស​រូប​នេះ​អាច​ផ្តួល​កីឡាករ​អា​មេរិក Adrien Broner នៅ​ខែ​ឧស​ភា​ខាង​មុខ​ ។ តាម​រយៈគេ​ហទំព័រ​ Twitter  មេវេដឌ័រ​ បាន​បញ្ជាក់​ថា ៖ «ប្រ​សិន​បើ​អ្នកឯង​​ (​អា​មៀ ខាន់​) ​និង​កីឡាករ Broner បញ្ចប់​ការ​ប្រ​កួត​ក្នុង​ថ្ងៃ​ជា​មួយ​ខ្ញុំ​ ដោយ​អ្នកឯង​​ជា​អ្នក​ដណ្តើម​បាន​ជ័យ​ជម្នះ​ ច្បាស់​ណា​ស់ ខ្ញុំ​នឹង​ឡើង​សង្វៀន​ប្រ​កួត​ជា​មួយ​អ្នកឯង​»។

អា​មៀ ខាន់​ វ័យ​២៧​ឆ្នាំ​ សង្ឃឹម​ទទួល​បាន​ឱកាស​ឡើង​ប្រ​កួត​ដណ្តើម​តំណែង​អ្នក​ខ្លាំង​លើ​ខ្លាំង​លំ​ដាប់​ទី​១​ ជា​មួយ​កីឡាករ Broner នៅ​ថ្ងៃ​ទី​៣​ ខែ​ឧសភា​ខាង​មុខ​នា​សង្វៀន​ក្រុង​ឡាស​វេហ្គាស ​​​បន្ទាប់​ពី​រូប​គេ​ត្រូវ​ក្រុម​អ្នក​គាំ​ទ្រ​វិ​ស័យ​កីឡា​ប្រ​ដាល់​បោះ​ឆ្នោត​ជ្រើស​រើស​ជា​គូ​ប្រ​កួត​បន្ទាប់​របស់​ ហ្វ្លយ មេវេដឌ័រ ។ ទោះ​ជា​យ៉ាង​ណា មេវេដឌ័រ​ បាន​ជ្រើស​រើស​យក​កីឡាករ​ម៉ា​កូស មេដា​ណា​ ជំនួស​រូប​គេ ។ បញ្ហា​នោះ​បាន​នាំ​ឱ្យ​ អា​មៀ ខាន់​ រិះ​គន់​មេវេដឌ័រ​ ថា ជ្រើស​យក​ជម្រើស​ងាយ​ស្រួល​ ។

កាល​ពី​ខែ​ធ្នូ​ឆ្នាំ​កន្លង​ទៅ អា​មៀ ខាន់​ បាន​ចុះ​ហត្ថ​លេ​ខា​លើ​កុង​ត្រា​មួយ​ និង​សង្ឃឹម​ថា ខ្លួន​គេ​អាច​ទទួល​បាន​ឱកាស​ជួប​ប្រ​កួត​ជា​មួយ​ មេវេដ​ឌ័រ ។ យ៉ាង​ណា​ក៏​ដោយ ក្តីរំពឹង​នោះ​ត្រូវ​បាន​រលាយ​បាត់​បន្ទាប់​ពី​រូប​គេ​ត្រូវ​បាន​ផ្គូផ្គង​ឱ្យ​ជួប​ Broner ក្នុង​ថ្ងៃ​ និង​លើ​សង្វៀន​តែ​មួយ​ជា​មួយ​មេវេដឌ័រ ។ ក្រុម​មេវេដឌ័រ​បាន​ដាក់​លក្ខខណ្ឌ​ទៅអា​មៀ ខាន់​ថា មុន​នឹង​និយាយ​ពី​ការ​ជួប​ជា​មួយ​មេវេដ​ឌ័រ​ រូប​គេ​ត្រូវ​តែ​យក​ឈ្នះ​ការ​ប្រ​កួត​នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា​ជា​មុន​សិន ។

មើល​លើ​ឯតទគ្គកម្ម​ប្រ​កួត​វិញ អា​មៀ ខាន់​នៅ​ក្នុង​ការ​ប្រ​កួត​៣១​លើក គឺ​គេ​ឈ្នះ​២៨​ ចាញ់​៣ មិន​ដែល​ស្មើ និង​ធ្លាប់​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​បាន​ចំនួន​​២០​លើក ។ ចំណែក​មេវេដឌ័រ​ វិញ នៅ​ក្នុង​៤៥​ប្រ​កួតគឺ​មិន​ដែល​ចាញ់​ម្តង​ណា​ឡើយ និង​ធ្លាប់​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​បាន​ចំ​នួន​២៦​លើក​ផង​ដែរ៕