ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុះ​​ដុំ​សាច់​​ក្នុង​ប្លោក​នោម​​បណ្តាល​មក​ពី​ការ​ជក់​បារី​​ជា​បញ្ហា​ចម្បង​​នោម​​មាន​ឈាម​ជា​​សញ្ញា​​បញ្ជាក់​ថា​​អ្នក​អាច​មាន​ដុំ​សាច់​​នៅ​ក្នុង​ប្លោក​នោម​​ហើយ

10 ឆ្នាំ មុន

ប្លោក​​នោម​ស្ថិត​​នៅ​ក្រោម​ផ្ចិត ​និងជា​​សេរី​រាង្គ​​សម្រាប់​ផ្ទុក​ទឹ​កនោម ​​ដែល​ត្រូវ​​​បញ្ចេញ​​មក​​ក្រៅ​តាម​រយៈ​​​បំពង់​បង្ហូរ​​​ ​តែ​​​បើ​​ប្លោក​នោម​​មាន​​ដុះ​ដុំ​សាច់​​​​ហើយ​​ ​លោក​អ្ន​ក​អាច​​​​ប្រឈម​​នឹង​បញ្ហា​​​ឈឺ​ចាប់​ ​ក្រហល់​ក្រហាយ​ ​ឬនោម​​​​មាន​​ឈាម​ជា​​ដើម ​​។ ​ជំងឺ​នេះ​ភាគ​ច្រើន​​កើត​​លើ​មនុស្ស​​ដែល​​មា​ន​វ័យ​​ចាប់​ពី​៥០​ឆ្នាំ​ឡើង​ទៅ ​។​ ​​ជួប​ជាមួយ​​លោក​សាស្ត្រា​ចារ្យ​​មហា​​បរិ​ញ្ញា​​វេជ្ជ​បណ្ឌិត ​ថុង សុខ​ហ៊ាន ​ឯក​ទេស​វះ​កាត់​

ប្លោក​​នោម​ស្ថិត​​នៅ​ក្រោម​ផ្ចិត ​និងជា​​សេរី​រាង្គ​​សម្រាប់​ផ្ទុក​ទឹ​កនោម ​​ដែល​ត្រូវ​​​បញ្ចេញ​​មក​​ក្រៅ​តាម​រយៈ​​​បំពង់​បង្ហូរ​​​ ​តែ​​​បើ​​ប្លោក​នោម​​មាន​​ដុះ​ដុំ​សាច់​​​​ហើយ​​ ​លោក​អ្ន​ក​អាច​​​​ប្រឈម​​នឹង​បញ្ហា​​​ឈឺ​ចាប់​ ​ក្រហល់​ក្រហាយ​ ​ឬនោម​​​​មាន​​ឈាម​ជា​​ដើម ​​។ ​ជំងឺ​នេះ​ភាគ​ច្រើន​​កើត​​លើ​មនុស្ស​​ដែល​​មា​ន​វ័យ​​ចាប់​ពី​៥០​ឆ្នាំ​ឡើង​ទៅ ​។​ ​​ជួប​ជាមួយ​​លោក​សាស្ត្រា​ចារ្យ​​មហា​​បរិ​ញ្ញា​​វេជ្ជ​បណ្ឌិត ​ថុង សុខ​ហ៊ាន ​ឯក​ទេស​វះ​កាត់​ជំងឺ​ទូ​ទៅ ​និង​ប្រព័ន្ធ​មូត្រ​​សាស្ត្រ ​នៃមន្ទីរ​ពេទ្យ​​ព្រះ​កុ​សុមៈ ​បាន​ប្រាប់​កោះ​សន្តិភាព​​​​ថា ​ដុំ​សាច់​នៅក្នុង​ប្លោក​នោម​មាន​ពីរ​ប្រភេទ ៖

១-​ដុំ​សាច់​ស្លូត (Tumor Benign) ​ជា​ដុំ​សាច់​​ដែល​អាច​​ព្យាបាល​​​ឱ្យ​​ជា​បាន​ ​​និងមិន​​ឆ្លង​​រាល​ដាន​​ទៅ​​សេរី​រាង្គ​​ផ្សេង​ទៀត ។
២-​ដុំ​សាច់​កាច​​ ឬ​មហារីក (Malignamt Tumor) ​​​ជាប្រភេទ​ដុំ​សាច់​ដែល​ត្រូវ​ព្យាបាល​​រយៈ​ពេល​យូរ ​ជាដុំ​សាច់ដែល​​អាច​ដុះ​ឡើង​វិញ​​បន្ទាប់​​ពី​ធ្វើ​ការ​វះ​កាត់​រួច ​និងអាច​ឆ្លង​​សាយ​ភាយ​​ទៅសេរី​រាង្គ​​ផ្សេងទៀត ​។
​តាម​ការសិក្សា​​​បាន​បង្ហាញ​ថា ​មាន​កត្តា​​ច្រើន​ណាស់ដែល​អាច​​ជំរុញ​​ឱ្យ​មាន​ការ​​ដុះ​​ដុំ​​​​សាច​់​ក្នុង​ប្លោក​នោមដូច​ជា​ ៖
១-ការជក់​បារី ៖ ​ជា​​កត្តា​​សំខាន់​​ជាងគេ ​ដែល​អាច​ធ្វើ​ឱ្យ​មាន​ការដុះ​​ដុំ​សាច់ ។
២-​កម្មករ​ធ្វើ​ការ​​ងារ​ក្នុងរោង​ចក្រ​គីមី ​ដូច​ជា​ជំនាញ​​​​ខាង​​ផាត់​ពណ៌​ (Painter and Printer) ។
៣-​ការ​ប្រើ​ប្រាស់​ថ្នាំ​ព្យាបាល​ជំងឺ​មហារីក​មួយ​ចំនួន​ដូចជា​ថ្នាំ Cyclophosphamide ។
៤-​​ពុល​ដោយ​ជាតិ​ Arsenic ។
៥-​គ្រួសារ​ដែល​ធ្លាប់​មាន​ប្រវត្តិ​​កើត​​ជំងឺ​ដុំ​សាច់​​នៅក្នុង​ប្លោក​នោម ។
៦-​ការ​រលាក​ប្លោកនោម​រាំុ​រ៉ៃ​ជាដើម ​។ ​មិ​ន​មាន​​រោគ​សញ្ញា​​ច្បាស់​លាស់​​ណា​មួយ​​បញ្ជាក់​​ពី​​​ជំងឺ​ដុំ​សាច់​នៅក្នុងប្លោក​នោម​នោះ​ទេ ​តែ​​គេ​អាច​សង្កេត​ឃើញ​​ថា ​អ្នក​ជំងឺ​មាន​ដុះ​ដុំ​សាច់​​នៅ​ក្នុង​ប្លោក​​នោម​ច្រើន​ម​ាន​អាការៈ​មួយ​ចំនួន​​ដូច​ជា

-​​​នោម​ឈាម​ នោម​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ នោម​ហើយ​ចង់​នោម​ទៀត​ ។ ​​ពេល​នោម​ម្តង​ៗ​​​​​ប្រឹង​ខ្លាំង​មានការ​ឈឺ​ចាប់​​ក្រហល់​ក្រហាយ ។
ក្នុងករណី​​មានរោគ​សញ្ញា​ណាមួយ ​ពិសេស​​នោម​ឈាម​អ្នក​ជំងឺត្រូវ​ប្រញាប់​ទៅ​ជួប​ជាមួយ​គ្រូ​ពេទ្យ​​​ឯក​ទេស ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​​​ដូច​ជា ​​​​ធ្វើ​​តេស្ត​ទឹក​នោម ​មើល​អេកូ​សាស្ត្រ ឆ្លុះ​ប្លោក​​នោម (Cystoscopy) ​និង​ការ​ច្រឹប​​យក​ដុំ​សាច់​​ទៅ​ធ្វើ  Biopsy (Ana Path) ។ ការ​ធ្វើ​ C T S cann និង MRI ដើម្បី​វាស់​​កម្រិត​នៃ​ការ​រាល​ដាល​ការសាយ​ភាយ​​របស់​ដុំ​សាច់ ។ ​

លោក​អ្នក​ត្រូវ​ចងចាំ​ថា ​មិន​មាន​វិធី​ការ​ពារ​ណាមួយ​ច្បាស់​លាស់​​ចំពោះ​ការ​​​ដុះ​​ដុំ​សាច់​​នៅ​ក្នុង​ប្លោក​នោម​បាន​នោះទេ ។ ​ក្នុង​ឆ្នាំង​​២០០៨ ​អង្គ​ការ​សុខភាព​ពិភពលោកបាន​ឱ្យដឹងថា ​​​​បន្លែ​​និង​​ផ្លែ​ឈើ​​ដែល​មាន​ពណ៌​បៃ​តង​និង​ពណ៌​ក្រូច​ឆ្មារ​​​​ ​​ដូច​ជា​​​ផ្លែ​​ការ៉ុត ​និង​ពពួក​​ផ្លែក្រូច​ឆ្មារ​​​​ជា​ដើម ​អាច​​ជួយ​​កាត់​បន្ថយ​​នូវជំងឺ​​នេះ​​មួយ​​កម្រិត ​ប៉ុន្តែ​មធ្យោ​បាយ​​​ដែលល្អបំផុតគឺ​គ្រប់​​អ្នក​​ជំងឺ​​ដែល​មាន​នោម​ឈាម ឬ​មាន​សញ្ញា​​ណា​មួយ​ដូច​ដែល​បាន​រៀប​រាប់​​​ខាង​លើ​​​ ​ត្រូវ​ទៅ​ជួប​ជាមួយ​​គ្រូ​ពេទ្យ​​​ជា​បន្ទាន់ ដើម្បី​​ធ្វើ​រោគ​​វិនិច្ឆ័យ​​ និង​ព្យាបាល​​ឱ្យ​បាន​ទាន់​ពេល​វេលា ​ចៀស​វាង​មាន​ការ​សាយ​ភាយ​រី​ករាល​ដាល​​ដុំ​សាច់​ទៅ​កន្លែង​​​​ផ្សេង​ទៀត ​។

​លោក​​​​​វេជ្ជ​បណ្ឌិត​ថុង សុខ​ហ៊ាន ​​បាន​បញ្ជាក់​​​ថា ​ចំពោះ​ការព្យា​បាល​​ជំងឺ​នេះ​ត្រូវ​ធ្វើ​ឡើង​​ដោយ​គ្រូ​​ពេទ្យ​ឯក​ទេស ​​ហើយ​ការ​ព្យាបាល​ត្រូវ​ធ្វើ​ឡើង​​តាម​រយៈ​វិធី​វះកាត់​​ដូចជា ​

១-ដុំ​សាច់​​ស្លូត​​ ​៖ ​វះ​កាត់​យកដុំ​សាច់ ​នឹង​ត្រូវ​តាម​ដាន​ក្នុង​រយៈ​ពេល​ខ្លី ។ ករណី​​នេះ​អ្នក​ជំងឺ​​អាច​ជា​​ដាច់​​បាន​ ។
២-​ដុំ​សាច់​កាច ​(មហារីក) ​ការ​ព្យាបាល​ត្រូវ​មាន​​ការគួប​ផ្សំ​រវាង​វិធី​វះ​កាត់​យក​ដុំ​សាច់​​ចេញ​ជា​មួយ​​នឹ​ងការ​ប្រើ​ប្រាស់​ថ្នាំគីមី​ ឬ​បាញ់​​កាំរស្មី​​​យោង​ទៅតាម​​កម្រិត​ធ្ងន់​ស្រាល ​របស់​ដុំ​សាច់ ​ការ​រីក​រាល​ដាល ​​របស់​ដុំ​សាច់ ៕