រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១០និង៣៥នាទីយប់ថ្ងៃទី០៣ មីនា ២០១៤ មានរថយន្តម៉ាកមែរសឺដេសS320 មួយគ្រឿង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 2E-2757 បើកប៉ះគ្នាជាមួយតូយ៉ូតាព្រូសពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2T-1394 បណ្តាលឱ្យរថយន្តទាំង២រងការខូចខាត នៅចំណុចមុខសាលាបឋមសិក្សារទួលសង្កែ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តម៉ាកមែរសឺដេសS320 បើកតាមបណ្តោយផ្លូវ៩០៧ ពីជើងទៅត្បូង លុះមកដល់ចំណុចមុខសាលាបឋមសិក្សារទួលសង្កែ ក៏បានចតនៅទីនោះ ។ ក្នុងពេលជាមួយគ្នានោះផងដែរក៏មានរថយន្តតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2T-1394 បើកបរតាមបណ្តោយផ្លូវ៧០៩ដូចគ្នា មកដល់ចំណុចកន្លែងរថយន្តមែរសឺដេសចត ណាមួយនៅផ្លូវនោះគេកំពុងចាក់បេតុងហើយបានយកដុំថ្មធំៗដាក់ការពារ ហើយទុកផ្លូវមួយប្រលោះសំរាប់អោយរថយន្តបើកផងនោះទើបអ្នកបើករថយន្តតូយូតាព្រូសបានបើកបួងចង្កូតទៅប៉ះចំហៀងខាងក្រោយរថយន្តម៉ាកមែរសឺដេសគាបជាប់រងការខូចខាត។
ប៉ុន្តែអ្វីដែលចាប់អារម្មណ៏នៅពេលដែលហេតុការណ៏កើតឡើងរូចហើយគេឃើញបុរសជាប្តីអ្នកបើករថយន្តតូយ៉ូតាព្រូសចុះមកស្តីបន្ទោសឱ្យអ្នកជិះរថយន្តម៉ាកមែរសឺដេសទាំងខ្លួនជាអ្នកខុស ពេលនោះប៉ូលិស អ្នកយកព័ត៌មានទៅដល់បុរសនោះក៏ប្រែឥរិយាបថមកវិញ ហើយទំនងដឹងថាខ្លួនជាជាអ្នកខុសក៏មានការចាគ្នាចេញថ្លៃសងការខូចខាត។
ចែករំលែកព័តមាននេះ