ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានការភ្ញាក់ផ្អើលដោយប្រទះឃើញអាវុធខ្លីជ្រុះនៅលើផ្លូវក្នុងហេតុការណ៏ហិ.ង្សាមួយ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មានហេតុការណ៏ហិ.ង្សា​មួយកើតឡើង​​នៅតាម​ផ្លូវ​​មុនីវង្ស​​កែង​ផ្លូវ​២៨៨​​វេលាម៉ោង​៩​និង​៤០​​នាទី​​យប់​ថ្ងៃទី​៣​មិនា​២០១៤​ បង្កអោយមានភ្ញាក់​ផ្អើល​ដោយគេ​ឃើញ​មានជ្រុះ​​អាវុធ​ខ្លីមួយ​ដើម​នៅ​លើផ្លូវ​ចំណុច​​​​កើត​ហេតុ​​ហើយគេក៏មិនដឹង​ពីមូលហេតុពិតប្រាកដនៃហិ.ង្សានេះនៅឡើយទេ។

រាជធានីភ្នំពេញ ៖ មានហេតុការណ៏ហិង្សា​​មួយកើត​ឡើង​​​នៅតាម​ផ្លូវ​​​មុនីវង្ស​​​កែង​ផ្លូវ​​២៨៨​​​វេលាម៉ោង​​៩​និង​​៤០​​នាទី​​យប់​ថ្ងៃ​ទី​៣​មិនា​២០១៤​បង្កអោយមានភ្ញាក់​​ផ្អើល​ដោយ​គេ​ឃើញ​មានជ្រុះ​​​អាវុធ​ខ្លីមួយ​​ដើម​នៅ​​លើផ្លូវ​ចំណុច​​​​ កើត​ហេតុ​​ហើយគេក៏មិនដឹង​ពីមូលហេតុពិតប្រាកដនៃហិង្សានេះនៅឡើយទេ។បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាពបានឱ្យដឹងថាបន្ទាប់ពីមានហិង្សាកើតឡើងសមត្ថកិច្ចបាន​ឃាត់ខ្លួន​ភាគីបង្ក​ហិង្សទាំង​ពីរ​ទៅសូរនាំនៅអធិការដ្ឋានន​គរបាលរាជធានីភ្នំពេញ។​

គួរបញ្ជាក់ថាប្រជាពលរដ្ឋដែ​លបាន​ឃើញ​ហេតុ​​ការណ៏នេះ​​បាន​សំណូម​ពរ​ដល់អាជ្ញាធម៌​មា​នសមត្ថកិច្ច​សូម​ជួយ​​ស្រាវ​ជ្រាវរកប្រភពម្ចាស់កាំ​​ភ្លើងខ្លីនេះផង​ដោយពួកគាត់​​លើក​ឡើងថា​​​នៅសុខៗ​មិន​ដែល​មាន​កាំភ្លើង​មកជ្រុះតា​ម​ផ្លូ​វដោយគ្មានមូល​​ហេតុនោះទេ​​ហើយរឿង​នេះ​​ក៏មិនមែនជារឿង​អចេតនា​ដែរវាអាចជារឿង​ចេតនា។