ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បើក​បរ​​​លួច​យក​ខោ​អាវ​​​រោង​ចក្រ​លក់​​ត្រូវប៉ូលិស​​ចាប់​ខ្លួន​​

11 ឆ្នាំ មុន

ខេត្ត​​តាកែវ​ ៖​​​ ​​ជន​សង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​​​ក្រុង​ដូន​កែវ​​​ ឃាត់​ខ្លួនកាល​ពីវេលា​ម៉ោង​​​១២​យប់​​ថ្ងៃទី​​២៨ កុម្ភៈ ​​រួចកសាង​សំណុំ​រឿង​​បញ្ជូន​បន្ត​ទៅ​សាលា​ដំបូង​ខេត្ត​កាត់ទោស​​ទៅ​តាម​ច្បាប់ ពីបទ​លួច​ខោ​អា​វ​រោង​ចក្រ​​​យក​ទៅ​លក់​ ។ ជន​ម្នាក់​​នេះ​ឈ្មោះ​​​​ស្រួច​ ​ប៉ោលឹម ភេទ​ប្រុស​ អាយុ​​២៥ឆ្នាំ​ ទីលំនៅ​​ភូមិ​ព្រៃ​សួរ​​ ឃុំ​ពត់សរ ​ស្រុក​បាទី ជា​អ្នក​​បើក​បរ​រថយន្ត​​​​​​ដឹក​ខោ​អាវ​​​ឱ្យ​រោង​ចក្រ​​​កាត់​ដេរ​សម្លៀក​​​​បំពាក់​​

ខេត្ត​​តាកែវ​ ៖​​​ ​​ជន​សង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​​​ក្រុង​ដូន​កែវ​​​ ឃាត់​ខ្លួនកាល​ពីវេលា​ម៉ោង​​​១២​យប់​​ថ្ងៃទី​​២៨ កុម្ភៈ ​​រួចកសាង​សំណុំ​រឿង​​បញ្ជូន​បន្ត​ទៅ​សាលា​ដំបូង​ខេត្ត​កាត់ទោស​​ទៅ​តាម​ច្បាប់ ពីបទ​លួច​ខោ​អា​វ​រោង​ចក្រ​​​យក​ទៅ​លក់​ ។ ជន​ម្នាក់​​នេះ​ឈ្មោះ​​​​ស្រួច​ ​ប៉ោលឹម ភេទ​ប្រុស​ អាយុ​​២៥ឆ្នាំ​ ទីលំនៅ​​ភូមិ​ព្រៃ​សួរ​​ ឃុំ​ពត់សរ ​ស្រុក​បាទី ជា​អ្នក​​បើក​បរ​រថយន្ត​​​​​​ដឹក​ខោ​អាវ​​​ឱ្យ​រោង​ចក្រ​​​កាត់​ដេរ​សម្លៀក​​​​បំពាក់​​យី​ហោ​​យាន​តា​រ៉ុង​ហ្វុង និង​រោង​ចក្រ​​ហុង សេន ស្ថិត​​នៅ​ភូមិ​តាឌូ​ សង្កាត់​​​រកាក្រៅ ក្រុង​ដូនកែវ ។​​​

​តាម​ប្រភព​​ព័ត៌​មាន​​ឱ្យ​ដឹង​​ថា ជន​ឈ្មោះ​​ស្រួច ​ប៉ោលឹម ​ត្រូវ​ខាង​​​រោង​ចក្រ​​​ឱ្យ​ដឹក​ខោ​អាវ​​ពី​​រោង​ចក្រ​​​កាត់​ដេរ​នៅ​ឯ​ខេត្តកំពត​​​ លុះពេល​​ដឹក​មក​​​​​ដល់​​​​​ខាង​ជើង​ផ្សារ​​អង្គ​តា​សោម​ ស្រុក​ត្រាំកក់​ ​​​​​ក៏​លួច​លក់​ខោ​អាវ​​ឱ្យ​គេ​នៅទីនោះ​​​ ​​​​​​​​​​​​​​​​​ហើយ​​ពេល​​ត្រឡប់​មក​ដល់​​រោង​ចក្រ​​នៅក្នុង​ក្រុង​ដូន​កែវ ​​​​​​​​​​​ប្រធាន​​រដ្ឋបាល​ពិនិត្យ​​​​​ដឹង​ថា បាត់​ខោអាវក៏​ប្ដឹង​​ប៉ូលិស​​ឱ្យ​ចាប់​ខ្លួន​​តែម្ដង ។​​​ នេះ​ជាលទ្ធ​ផល​​​នៃភាព​មិនសុចរិត​​ដែល​នាំ​ឱ្យ​​​​ជួប​​នឹង​ផល​វ​ិបាក​​​​​​​​​​​ដោ​យ​​ចៀស​មិន​ផុត​ ។ ​​

​មន្ត្រីប៉ូលិស​ព្រហ្ម​ទណ្ឌ​ក្រុង​ដូន​កែវ​ បាន​ឱ្យ​ដឹង​ថា ជន​ឈ្មោះ​​ស្រួច ប៉ោលឹម ​​នេះ​បាន​ត្រូវ​ប្រធាន​រដ្ឋបាល​​​​រោង​ចក្រ​​​​ឈ្មោះ​​​តាំង​ ទិចហេង ភេទ​ប្រុស អាយុ​​​​៤៤ឆ្នាំ​ ប្រើ​ឱ្យ​​​បើក​​​​រថយន្ត​ទៅ​ដឹក​​​​ខោ​អាវ​​ពី​រោង​ចក្រ​​នៅ​ខេត្ត​​កំពត​ចំនួន​​​​​៩.៦៤៤​​​សម្រាប់​​​ មក​ដាក់​នៅ​រោង​ចក្រ​ហុង​សេន ​​​។

លុះ​នៅ​​វេលា​​ម៉ោង​​​៥​ល្ងាច​​​​ថ្ងៃទី​​​២៨ កុម្ភៈ ​ខណៈ​ដឹក​​​ខោ​អាវ​​ត្រឡប់​មក​វិញ​ ក៏បង្ហួស​​ទៅ​ដល់​​ខាង​​​ជើង​​​ផ្សារ​​អង្គ​តា​សោម​​​ចម្ងាយ​ប្រមាណ​​​២០០​​ម៉ែត្រ រួចលួច​​​យក​សម្លៀក​បំពាក់​​លក់​ទៅ​​ឱ្យ​ឈ្មោះ​​​រតនា​ ភេទប្រុស​ អាយុ​​​​៣៨​ឆ្នាំ ​រស់នៅ​​ម្ដុំ​​ចម្ការ​​ដូង ​នៅ​រាជធានី​ភ្នំពេញ​​ អស់​មួយ​ចំនួន​​​ ទើប​​​​បើក​រថយន្ត​ត្រឡប់​មក​រោង​​​ចក្រ​វិញ​​ ។ ​ពេល​មក​ដល់​​រោង​ចក្រ​​​​​ ខាង​រដ្ឋបាល​​​​មានការ​សង្ស័យ​​​​ក៏​​ពិនិត្យ​​​មើល​​​​នៅ​ក្នុង​​​កេស​ខោ​អាវ​​ឃើញ​​​​បាត់​​អស់​​​​​៤.០២៤​សម្រាប់​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏ប្ដឹង​​ប៉ូលិស​​ឱ្យចាប់​ខ្លួន​​​​​ ។