ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ហួសចិត្ត​ពេល​ក្លិប​ធំ​ៗ​មិន​យក​កីឡាករ​ព័រ​ទុ​យ​ហ្កា​ល់​១​រូប​នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo បាន​សារភាព​ថា​ពិតជា​មិន​យល់​សោះ ហេតុ​អ្វី​បានជា​ក្លិប​ធំ​ៗ​របស់​អឺរ៉ុប​មិន​ឆក់​យក​ឱកាស​ទិញ​កីឡាករ Bruno Fernandes…

តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo បាន​សារភាព​ថា​ពិតជា​មិន​យល់​សោះ ហេតុ​អ្វី​បានជា​ក្លិប​ធំ​ៗ​របស់​អឺរ៉ុប​មិន​ឆក់​យក​ឱកាស​ទិញ​កីឡាករ Bruno Fernandes ទៅ​លេង​នៅ​រដូវ​កាល​នេះ​។

កីឡាករ​ខ្សែបម្រើ Fernandes ដែល​កំពុង​លេង​នៅ​ក្លិប Sporting Lisbon បាន​នាំ​ក្លិប​ទាំងមូល​ទទួល​ពាន​កាលពី​រដូវ​កាល​មុន ហើយ​ក៏​កំពុង​លេង​បាន​យ៉ាង​ល្អ​នៅ​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្កា​ល់​ផង​ដែរ​។

ក្លិប Manchester United កន្លង​មក​បាន​ចាប់អារម្មណ៍​នឹង​កីឡាករ​រូប​នេះ​ដែរ តែ​មិន​ដែល​បាន​និយាយ​ថ្លៃ​ជា​ផ្លូវការ​ឡើយ ទោះបីជា​មាន​ចន្លោះ​ប្រហោង​ផ្នែក​ខ្សែបម្រើ ក្រោយ​ពី​លក់​ចេញ​កីឡាករ Ander Herrera និង Marouane Fellaini ក៏​ដោយ​។ ចំណែកឯ​ក្លិប​អធិរាជ​ស Real Madrid វិញ​ថា​ទិញ​មិន​ទាន់​ពេល​។ ដូចនេះ Fernandes មាន​តែ​នៅ​លេង​ឱ្យ Sporting Lisbon បន្ត​ទៀត​។

ជើង​ខ្លាំង​របស់​ក្រុម​ព័រ​ទុ​យ​ហ្កា​ល់ Cristiano Ronaldo បាន​ប្រាប់​ទូរទស្សន៍ TVI1 ថា​៖«​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ យើង​មាន Cancelo និង Bruno Fernandes ដែល​ជា​កីឡាករ​នៅ​លេង​មិន​ប្តូរ​ក្លិប​។ នៅ​ក្រុម​ជម្រើសជាតិ យើង​មាន​កីឡាករ​ខ្លាំង​ៗ​ច្រើន​។ នៅ​ថ្ងៃ​អនាគត ពួក​គេ​អាច​នឹង​ចេញ​មុខ​ចេញ​មាត់​បាន​ខ្លាំង តែ​ប៉ុន​នេះ​មិន​គ្រប់គ្រាន់​ទេ​»​។ Ronaldo នៅ​តែ​ឆ្ងល់​ថា ហេតុ​អ្វី​បានជា​ក្លិប​ធំ​ៗ​នៅ​អឺរ៉ុប​បណ្តោយ​ឱ្យ​កីឡាករ​ខ្លាំង​ដូច​ជា Fernandes មិន​ទៅ​ក្លិប​របស់​ខ្លួន​ទៅ​វិញ​។ តើ​មក​ពី​ហេតុ​អ្វី?

ប្រភព ៖ metro , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ