ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុវត្ត​វិធានការ​​ដល់​ពលរដ្ឋ​នៅ​តំបន់​បុរី​កីឡា​ដែល​មិន​ព្រម​យក​ដំណោះស្រាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អះអាង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​អោយ​ប្រជាពលរដ្ឋ​នៅ​តំបន់​បុរី​កីឡា​ដែល​នៅ​សេសសល់​ចំនួន​១៤​គ្រួសារ​អោយ​រួសរាន់​មក​ទទួលយក​សំណង​គោលនយោបាយ ដើម្បី​ឈាន​ទៅ​បញ្ចប់​វិវាទ​ជា​ស្ថាពរ…

រាជធានី​ភ្នំពេញ ៖ លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អះអាង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​អោយ​ប្រជាពលរដ្ឋ​នៅ​តំបន់​បុរី​កីឡា​ដែល​នៅ​សេសសល់​ចំនួន​១៤​គ្រួសារ​អោយ​រួសរាន់​មក​ទទួលយក​សំណង​គោលនយោបាយ ដើម្បី​ឈាន​ទៅ​បញ្ចប់​វិវាទ​ជា​ស្ថាពរ ។​

លោក​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ដល់​មួ​យស​ប្តា​ហ៍​ទេ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​ឱសានវាទ​រយៈពេល​២​ស​ប្តា​ហ៍ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១៤ ​ខែសីហា​ កន្លង​មក​នោះ គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ត្រូវ​អនុវត្ត​វិធានការ​រដ្ឋបាល​ និង​វិធានការ​ច្បាប់​ដោយ​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​ខូចខាត​របស់​បងប្អូន​ឡើយ ប្រសិនបើ​បងប្អូន​មិន​ព្រម​ទទួលយក​ដំណោះស្រាយ ។

លោក ម៉េ​ត មាស​ភក្តី បាន​បញ្ជាក់​ថា រាល់​ការ​ទាមទា​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ជំនួប​ជាមួយ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២​ សីហា​នោះ គឺ​ច្រើន​ហួស​ពី​អ្វី​ដែល​គោលនយោបាយ​បាន​ផ្តល់​ជូន ។

គួ​រំលឹក​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សេចក្ដីជូនដំណឹង​ដោយ​ដាក់​ឱសានវាទ​រយៈពេល​២​ស​ប្តា​ហ៍ គឺ​គិត​ចាប់ពី​ថ្ងៃ​ទី​១៤​ ខែសីហា​ នេះ​តទៅ ដោយ​តម្រូវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​សេសសល់​ទាំង​១៤​គ្រួសារ​នៅ​តំបន់​បុ​រី​កីឡា​រួសរាន់​ទាក់ទង​ផ្ទាល់​ជាមួយ​រដ្ឋបាល​ខណ្ឌ​៧ មក​រា រៀង​រាល់​ម៉ោង​ធ្វើការ​ដើម្បី​ទទួលយក​គោលនយោបាយ​របស់​ខ្លួន ។ បើ​ពុំ​ដូច្នោះ​ទេ ផុតកំណត់​រយៈពេល​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល​និង​វិធានការ​ច្បាប់​ដោយ​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​ខូចខាត​សម្ភារៈ​នានា​ឬ​ការ​បាត់បង់​ផលប្រយោជន៍​របស់​បងប្អូន​ឡើយ ។​

សេចក្ដីជូនដំណឹង​បាន​អះ​​អាង​ថា ការ​ជំរុញ​អោយ​ពលរដ្ឋ​ដែល​នៅ​សេសសល់​ទាំង​១៤​គ្រួសារ​នៅ​តំបន់​បុរី​កីឡា​រួសរាន់​មក​ទទួល​សំណង​គោលនយោបាយ​នេះ ដោយសារ​តែ​ពួក​គេ​នៅ​យឺត​យ៉ាវ​មិន​ព្រម​មក​ទទួល​សំណង ខណៈ​ដែល​អាជ្ញាធរ​និង​ភាគី​ពាក់ព័ន្ធ​បាន​ដោះស្រាយ​រួចរាល់​កន្លង​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ជម្រាប​ថា ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​បុរី​កីឡា​បាន​ធ្វើ​ឡើងជា​ច្រើន​ដំណាក់កាល​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​និង​មានការ​ចូលរួម​គ្រប់​ភាគី​ពាក់ព័ន្ធ​អង្គការ​សង្គម​ស៊ី​វិល​ច្រើន​ដោយ​ឈរ​លើ​គោលការណ៍​តម្លាភាព មនសិកា​វិជ្ជាជីវៈ សាវតា​ពិត​និង​លក្ខណៈសម្បត្តិ​នៃ​គ្រួសារ​នីមួយ​ៗ​រួច​មក​ ជា​លទ្ធផល​បងប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួ​សារបាន​ទទួលយក​គោលការណ៍ ​នៅឡើយ​១៤​គ្រួសារ​តែ​ប៉ុណ្ណោះ​ដែល​មិន​ទាន់​អញ្ជើញ​មក​ទទួលយក​គោលនយោបាយ​។

ដើម្បី​ឈាន​ទៅ​បញ្ចប់​បញ្ហា​ដល់​រ៉ាំរ៉ៃ​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ជំរាប​ជូនដំណឹង​ជា​លើក​ចុង​ក្រោយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​សេសសល់​ទាំង​១៤​គ្រួសារ ដែល​មិន​ទាន់​បាន​អញ្ជើញ​មក​ទទួលយក​គោលនយោបាយ​សូម​មេត្តា​រួសរាន់​ទាក់ទង​ផ្ទាល់​ជាមួយ​រដ្ឋបាល​ខណ្ឌ​៧ មក​រា រៀង​រាល់​ម៉ោង​ធ្វើការ​ដើម្បី​ទទួលយក​គោលនយោបាយ​របស់​ខ្លួន​ដោយ​ទុក​រយៈពេល​២​ស​ប្តា​ហ៍​គិត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ