ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo លាន់មាត់​សរសើរ Messi ថា​ជួយ​យោងគ្នា

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sport បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo បាន​និយាយ​ពី​ទំនាក់ទំនង​របស់​គេ​ជាមួយនឹង​គូប្រជែង Lionel Messi ក្នុង​ពេល​សម្ភាសន៍​ជាមួយនឹង​ព័ត៌មាន…

តាម​ប្រភព​ព័ត៌មាន Sport បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo បាន​និយាយ​ពី​ទំនាក់ទំនង​របស់​គេ​ជាមួយនឹង​គូប្រជែង Lionel Messi ក្នុង​ពេល​សម្ភាសន៍​ជាមួយនឹង​ព័ត៌មាន TVI​ ។

Ronaldo បាន​ប្រាប់​ថា​៖«​ខ្ញុំ​គ្មាន​ការ​សង្ស័យ​បន្តិច​ណា​ឡើយ ថា Messi បាន​ធ្វើ​ឱ្យ​ខ្ញុំ​ក្លាយទៅជា​កីឡាករ​ខ្លាំង ហើយ​ខ្ញុំ​ក៏​បាន​ជួយ​គេ​ឱ្យ​ក្លាយទៅជា​អ៊ីចឹង​ដែរ​។ ការ​ប្រជែង​គ្នា​គឺ​ពិតជា​ល្អ មិន​ថា​នៅ​ក្នុង​កីឡាបាល់ទាត់ ឬ​ក៏ កីឡា​ផ្សេង​នោះ​ទេ​»​។

ម្ចាស់​ពាន Ballon d’Or ចំនួន​៥​ដង​រូប​នេះ បាន​បន្ត​ទៀត​ថា​៖«​ខ្ញុំ​សូម​សរសើរ​ចំពោះ​អាជីព​ដែល Messi កំពុង​មាន​។ គេ​ក៏​ធ្លាប់​បាន​និយាយ​ជា​សាធារណៈ​ថា​មិន​ចង់ឱ្យ​ខ្ញុំ​ចេញពី La Liga ផង​ដែរ​។ នេះ​ក៏​ព្រោះតែ​ខ្ញុំ​ជា​គូប្រជែង​ដែល​គេ​ចូល​ចិត្ត​។ ខ្ញុំ​មាន​ទំនាក់ទំនង​ក្នុង​ការងារ​ជាមួយនឹង Messi បាន​យ៉ាង​ល្អ​»​។

នៅ​ពេល​អ្នក​សម្ភាសន៍​សួរ​ថា «​តើ​អ្នក​ទាំង​ពីរ​ធ្លាប់​ទទួលទាន​អាហារ​ល្ងាច​ជាមួយ​គ្នា​ទេ?​» ។ Ronaldo ថា​មិន​ដែល​ទេ តែ​នឹង​រីករាយ​ណាស់​ប្រសិនបើ​បាន​នៅ​ពេល​ខាង​មុខ ៕

ប្រភព ៖ sport-english , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ