ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CCPPC ចិន​គាំទ្រ​ពេញ​ទំហឹង​ការ​កែ​ទម្រង់​ជា​សាកល​របស់​លោក​ស៊ី​ ជីន​ពីង​

11 ឆ្នាំ មុន

សន្និសីទ​ពិគ្រោះ​នយោបាយ​របស់​ប្រជាជន​ចិន​ CCPPC បាន​សន្យា​កាល​ពី​ថ្ងៃទី​២ មីនា​ ដើរ​តួនាទី​កាន់តែ​ធំ​មួយ​ក្នុង​ការ​ជំរុញ​ដំណើរ​ការ​កែ​ទម្រង់​បច្ចុប្បន្ន​របស់​ប្រទេស ។​លោក LYU XINHUA អ្នក​នាំ​ពាក្យ​នៃ​សម័យ​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​គណៈ​កម្មាធិការ​ជាតិ​របស់​ CCPPC ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​មួយ​កាល​ពី​ថ្ងៃ​ទី​២ មីនា​ នៅ​ក្រុង​ប៉េកាំង​គូសបញ្ជាក់​ថា​ គណៈ​កម្មាធិការជាតិ​នៃ​ CCPPC ​គាំទ្រ​ពេញ​ទំហឹង​

សន្និសីទ​ពិគ្រោះ​នយោបាយ​របស់​ប្រជាជន​ចិន​ CCPPC បាន​សន្យា​កាល​ពី​ថ្ងៃទី​២ មីនា​ ដើរ​តួនាទី​កាន់តែ​ធំ​មួយ​ក្នុង​ការ​ជំរុញ​ដំណើរ​ការ​កែ​ទម្រង់​បច្ចុប្បន្ន​របស់​ប្រទេស ។​លោក LYU XINHUA អ្នក​នាំ​ពាក្យ​នៃ​សម័យ​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​គណៈ​កម្មាធិការ​ជាតិ​របស់​ CCPPC ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​មួយ​កាល​ពី​ថ្ងៃ​ទី​២ មីនា​ នៅ​ក្រុង​ប៉េកាំង​គូសបញ្ជាក់​ថា​ គណៈ​កម្មាធិការជាតិ​នៃ​ CCPPC ​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​ការខិត​ខំ​ប្រឹង​ប្រែង​ទាំង​ឡាយ​របស់​ក្រុម​ថ្នាក់​ដឹក​នាំ​កណ្តាល​ ដើម្បី​ការ​កែ​ទម្រង់​ជាសាកល​ដឹក​នាំ​ដោយ​ប្រធានា​ធិបតី​ចិន​លោក​ស៊ី ជីន​ពីង ។​

លោក​ LYU XINHUA ថ្លែង​ថា​ គណៈ​កម្មា​ធិការ​ជាតិ​នៃ​ CCPPC នឹង​ផ្តល់​សារ​សំខាន់​ដ៏​ធំ​មួយ​ចំពោះ​បណ្តាសំណើ​ដាក់​ដោយ​បណ្តា​គណៈ​កម្មាធិការជាតិ​ពិសេស ដែល​រួម​មាន​បណ្តា​អ្នក​ជំនាញ​ការ​ល្បីៗ​ក្នុង​វិស័យ​ផ្សេងៗ​ដើម្បី​ជួយ​ប្រទេស​ឱ្យ​ប្រកាន់​យក​បណ្តា​ផែន​ការ​កែ​ទម្រង់​ពេញ​លេញ ដែល​លើក​ឡើង​ក្នុង​ឱកាស​សន្និ​បាត​ពេញ​អង្គ​លើក​ទី​៣ របស់​គណៈ​កម្មា​ធិ​ការ​កណ្តាល​បក្ស​កុំ​មុយ​នីស្ត​ចិន​នីតិ​កាល​ទី​១៨ ។​

លោក​ LYU XINHUA ​បញ្ជាក់​ថា ការ​កែ​ទម្រង់គឺ​ជា​ភារកិច្ច​មួយ​សម្រាប់​សង្គម​ទាំង​មូល​ ហើយ​ទាក់​ទិន​ដល់​ផល​ប្រយោជន៍​របស់​ផ្នែក​ជា​ច្រើន ។​ CCPPC នឹង​បំពេញ​បណ្តា​កាតព្វ​កិច្ច​របស់​ខ្លួន​ ហើយ​នឹង​ជួយ​លើក​ទឹកចិត្ត​ដល់​បណ្តា​សមា​ជិក​ឱ្យ​ស្វែង​យល់​ច្បាស់ ហើយ​ជួយ​​ទ្រ​ទ្រង់​ដល់​ការ​កែ​ទម្រង់ ។​ សម័យ​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​គណៈ​កម្មាធិការ​ជាតិ​របស់ CCPPC ចាប់​ផ្តើម​ពី​រសៀល​ថ្ងៃទី​៣ មីនា​ ទៅ ៕​