ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​មេឃ​​ខៀវ​ Man City បំបាក់​ឆ្មារ​​ខ្មៅ​ Sunderland 3-1 លើក​ពាន​​រង្វាន់​អង់​គ្លេស​ខា​លីង​ខាប់​​លើក​ទី​1​ក្នុង​​ប្រវត្តិ​សាស្ត្រ​

11 ឆ្នាំ មុន

បន្ទាប់​ពី​ឆ្លង​កាត់​ឧប​សគ្គ​ជា​ច្រើន​ដំណាក់​កាល​ ទី​បំផុត​ក្រុម​មេឃ​ខៀវ​ Man City បាន​សម្រេច​ក្តី​សុបិន្ត​របស់​ខ្លួន​គឺ​លើក​ពាន​រង្វាន់​​ខាលីង​ខាប់​​ក្រោយ​ពី​បំបាក់​ក្រុម​ឆ្មារ​ខ្មៅ​ Sunderland ដោយ​លទ្ធ​ផល​ 3-1 នៅ​ក្នុង​ពហុ​កីឡ​ដ្ឋា​ន​Wembley កាល​ពី​រា​ត្រី​ថ្ងៃ​អាទិត្យ​ ទី​២​ មីនា ឆ្នាំ​២០១៣ ។ នេះ​គឺ​ជា​ការ​លើក​ពាន​រង្វាន់​ខា​លីង​ខាប់​លើក​ដំបូង​ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៣​ របស់​ក្រុម​ Man City ក្នុង​ប្រវត្តិ​

បន្ទាប់​ពី​ឆ្លង​កាត់​ឧប​សគ្គ​ជា​ច្រើន​ដំណាក់​កាល​ ទី​បំផុត​ក្រុម​មេឃ​ខៀវ​ Man City បាន​សម្រេច​ក្តី​សុបិន្ត​របស់​ខ្លួន​គឺ​លើក​ពាន​រង្វាន់​​ខាលីង​ខាប់​​ក្រោយ​ពី​បំបាក់​ក្រុម​ឆ្មារ​ខ្មៅ​ Sunderland ដោយ​លទ្ធ​ផល​ 3-1 នៅ​ក្នុង​ពហុ​កីឡ​ដ្ឋា​ន​Wembley កាល​ពី​រា​ត្រី​ថ្ងៃ​អាទិត្យ​ ទី​២​ មីនា ឆ្នាំ​២០១៣ ។ នេះ​គឺ​ជា​ការ​លើក​ពាន​រង្វាន់​ខា​លីង​ខាប់​លើក​ដំបូង​ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៣​ របស់​ក្រុម​ Man City ក្នុង​ប្រវត្តិ​សាស្ត្រ​បាល់​ទាត់​របស់​គេ។

នៅ​ក្នុង​ដំណើរ​ការ​ប្រកួត​ ទោះ​បី​ក្រុម​ដែល​កំពុង​ស្ថិត​ក្នុង​មាត់​​ជ្រោះ​ ក្រប​ខណ្ឌ​អង់​គ្លេស​ប្រឺ​មី​ញេ​លីក​ Sunderland នាំ​មុខ​ 1-0 ក្នុង​តង់​ទី​១​ក្តី​ ក្រុម​មេឃ​ខៀវ​ Man City មិន​បាន​បង្ហាញ​ការ​បាត់​បង់​ទំនុក​ចិត្ត​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​បាន​បង្កើន​ការ​ប្រយុទ្ធ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ ហើយ​ជា​លទ្ធ​ផល​នៅ​នាទី​៥៥​កីឡា​ករ​សញ្ជាតិ​កូត​ឌី​វ័រ Yaya Toure សុ៊ត​បាល់​បញ្ចូល​ទី​បាន​១​គ្រាប់​តាម​បាន​ស្មើ​ 1-1 ។ ទោះ​បី​តាម​បាន​ស្មើ​1-1ក្តី​ ក្រុម​ Man City ដែល​មាន​មហិច្ឆ​តា​ចង់​បាន​ពាន​រង្វាន់​អង់​គ្លេស​ខា​លីង​ខាប់​ នៅ​តែ​រក្សា​ជំហរ​បង្កើន​សម្ពាធ​ទៅ​លើ​ក្រុម​ Sunderland ដដែល​ ។ ចូល​មក​ដល់​នាទី​៥៦​ កីឡា​ករ​ Nasri របស់​បារាំង​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​១​គ្រាប់​បន្ថែម​ទៀត​​នាំ​មុខ​ Sunderland 2-1 ធ្វើ​ឱ្យ​មិត្ត​រួម​ក្រុម​របស់​គេ​កាន់​តែ​មាន​ទឹក​ចិត្ត​ប្រយុទ្ធ​ថែម​ទៀត​ ។

គ្រាប់​បាល់​នាំ​មុខ​ត្រឹម​តែ​១​គ្រាប់​បែប​នេះ​មិន​បាន​ធ្វើ​ឱ្យ​ក្រុម​ Man City ស្ងប់​អារម្មណ៍​នៅ​ឡើយ​ទេ ហើយ​ពួក​គេ​បាន​វាយ​បក​ទៅ​លើ​ Sunderland បន្ថែម​ទៀត​ ។ ដូច​ការ​រំពឹង​ទុក​នៅ​នាទី​៩០​កីឡា​ករ​ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​អេ​ស្បា៉ញ​ Navas សុ៊ត​បាល់​បញ្ចូល​ទី​បន្ថែម​បាន​១​គ្រាប់​ទៀត​ មុន​ពេល​លោក​អាជ្ញា​កណ្តាល​ផ្លុំ​កញ្ចែ​​បញ្ចប់​ការ​ប្រកួត​ផ្លូវ​ការ​ ។

ក្រោយ​ពី​ទទួល​បាន​ពាន​រង្វាន់​គ្រូ​បង្វឹក​សញ្ជាតិ​សីុ​លី​ លោក Manuel Pellegrini បាន​សម្តែង​ក្តី​រំភើប​យា៉ង​ខ្លាំង​ដោយ​និយាយ​ថា ជោគ​ជ័យ​របស់​យើង​មិន​ទាន់​បញ្ចប់​ត្រឹម​នេះ​ទេ អ្វី​ដែល​យើង​ចង់​បាន​បន្ថែម​ទៀត​គឺ​ពាន​រង្វាន់​អង់​គ្លេស​ប្រឺ​មី​ញេ​លីក​ បើ​ទោះ​ជា​បច្ចុ​ប្បន្ន​យើង​ចាញ់​ ក្រុម​ Chelsea 6 ពិន្ទុ​ តែ​យើង​នៅ​សល់​២​ប្រកួត​ក្នុង​ដៃ​ទៀត​ ៕