ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង Creamer ឈ្នះ​​ជើង​ឯក​វាយ​កូន​គោល​នៅ​សិង្ហបុរី​

11 ឆ្នាំ មុន

កីឡាការិនី​អា​មេរិក Paula Creamer បាន​ក្លាយ​ជា​អ្នក​វាយ​បំ​បែក​កញ្ចប់​ថវិ​កា​១លាន​ និង​៤​សែន​ដុល្លារ​អា​មេរិក​​របស់​កម្ម​វិធី ​HSBC Women’s Champions ក្រោយ​ពីសម្រេច​បាន​ដោយ​ជោគជ័យ​នូវ​ការ​វាយ​បញ្ចូល​រន្ធ​យក​ពិន្ទុ Eagle ចម្ងាយ ៧៥ហ្វូ៊តនៅ​ឡូ​ទី​២​ក្នុង​វគ្គ​កាត់​សេចក្តី​ចុង​ក្រោយឬ​ Playoff ​កាល​ពី​ថ្ងៃ​​អា​ទិត្យ​ទី​២​ខែមីនា​ម្សិល​មិញ​​ ។ ការ​ប្រ​កួត​ត្រូវបាន​រៀប​ចំ​ធ្វើ​នៅ​ទី​លានវាយ​កូន​

កីឡាការិនី​អា​មេរិក Paula Creamer បាន​ក្លាយ​ជា​អ្នក​វាយ​បំ​បែក​កញ្ចប់​ថវិ​កា​១លាន​ និង​៤​សែន​ដុល្លារ​អា​មេរិក​​របស់​កម្ម​វិធី ​HSBC Women’s Champions ក្រោយ​ពីសម្រេច​បាន​ដោយ​ជោគជ័យ​នូវ​ការ​វាយ​បញ្ចូល​រន្ធ​យក​ពិន្ទុ Eagle ចម្ងាយ ៧៥ហ្វូ៊តនៅ​ឡូ​ទី​២​ក្នុង​វគ្គ​កាត់​សេចក្តី​ចុង​ក្រោយឬ​ Playoff ​កាល​ពី​ថ្ងៃ​​អា​ទិត្យ​ទី​២​ខែមីនា​ម្សិល​មិញ​​ ។ ការ​ប្រ​កួត​ត្រូវបាន​រៀប​ចំ​ធ្វើ​នៅ​ទី​លានវាយ​កូន​គោល​ស្ថិត​ក្នុង​ប្រ​ទេស​សិង្ហបុរី ​ ។

Creamer ​វ័យ​២៧​ឆ្នាំ​ដែលនឹង​ចូល​រោង​ការ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​បញ្ចប់​ជុំ​ផ្តាច់​ព្រ័ត្រ​ក្នុង​លទ្ធផល​ពិន្ទុ ៣​អាន់​ឌ័រ ប៉ា ៦៩  ។ សរុប​​លទ្ធ​ផល​ទាំង​៤​ជុំ​ប្រ​កួត​​ នាង​ធ្វើ​បាន​១០​​អាន់​ឌ័រ ២៧៨​ ។ ​សូម​បញ្ជាក់​ថា នេះ​គឺ​ជា​ជ័យ​ជម្នះពាន​ជើង​ឯក​សមា​គម LPGA Tour ​លើក​ទី​៩ នៅ​ក្នុង​អា​ជីព​​​របស់​នាង​​ហើយ​​ ។ មួយ​វិញ​ទៀត ជ័យ​ជម្នះ​នេះ​គឺ​ជា​ការបើក​ផ្លូវ​ជ័យ​ជម្នះ​របស់​នាង​សា​ជា​ថ្មី​​ផងដែរ​ បន្ទាប់​ពី​បាន​អាក់​ខាន​តាំង​ពី​ព្រឹត្តិ​ការ​ណ៍ US Women’s Open ឆ្នាំ ២០១០មក​​ ។

ជា​មួយ​នឹង​ប្រាក់​រង្វាន់​២១ម៉ឺន​ដុល្លារ​អា​មេរិក​ Creamerបាន​ថ្លែងដោយ​ក្តី​រីក​រាយ​​​ថា ៖«ខ្ញុំ​សប្បាយ​ចំពោះ​បច្ចេក​ទេស​ប្រ​កួត​របស់​ខ្លួន​ឯង​នៅ​រដូវ​កាល​នេះ ។ ខ្ញុំ​បាន​យក​ឈ្នះ​ពាន​រង្វាន់​ធំ​ម្តង​ទៀត​​ហើយ​នៅ​ពេល​នេះ ។ ខ្ញុំ​ញ័រ​ខ្លួន​ខ្លាំង​ណាស់​ ។ នេះ​ជា​អ្វី​មួយ​ដែល​ខ្ញុំ​បាន​រង់​ចាំ​អស់​ពេល​ជា​យូរ​មក​ហើយ ។ ពិត​ណាស់ ខ្ញុំ​ទទួល​បាន​សំ​ណាង​ដ៏​តិច​តួច​ តែ​យ៉ាង​ណា​ វា​បាន​ជួយ​ឱ្យ​ខ្ញុំ​ឈ្នះ​ពាន​ជើង​ឯក​នា​ពេល​នេះ​»។

ចំណែក​កីឡាការិនី​អេស្ប៉ាញ Azahara Munoz​ ដែល​សង្ឃឹម​ថា នឹង​ដណ្តើម​បាន​ពាន LPGA Tour លើក​ទី​២​ក្នុង​អា​ជីពនោះ​បាន​បញ្ចប់​ការ​ប្រ​កួតក្នុង​ចំ​ណាត់​ថ្នាក់​លេខ​២​ប៉ុណ្ណោះ​​​ក្រោយ​ពី​ធ្វើ​មិន​បាន​ល្អ​ក្នុង​វគ្គ​កាត់​សេច​ក្តី​​ចុង​ក្រោយ ។ ឆ្លង​កាត់​ការ​ប្រ​កួត​៤​ជុំ​ កីឡាការិនី​វ័យ​២៦​ឆ្នាំ​រូបនេះ ​ធ្វើ​បាន​លទ្ធផល​ពិន្ទុ ១០​អាន់​ឌ័រ ២៧៨​នាំ​មុខ​១សត់​លើ​កីឡាការិនី​អូ​ស្ត្រា​លី Karrie Webb ដែល​ធ្វើ​បាន​លទ្ធផល​សរុប ៩​អាន់​ឌ័រ ២៧៩ ។

ឯកីឡា​ការិនី​កូ​រ៉េ​ខាង​ត្បូង​ Inbee Park បញ្ចប់​ជុំ​ផ្តាច់​ព្រ័ត្រ​ក្នុង​លទ្ធផល​៤​អាន់​ឌ័រ​ប៉ា៦៨។ ប៉ុន្តែ​ សរុប​លទ្ធផល​ទាំង​៤ជុំ​ប្រ​កួត​គឺ​នាង​ធ្វើ​បាន​ ៧​អាន់​ឌ័រ​ ២៨១​ប៉ុណ្ណោះ ។ ជា​មួយ​នឹង​លទ្ធផល​នេះ​នាំ​ឱ្យ​នាង​ឈរ​នៅ​ចំ​ណាត់​ថ្នាក់​លេខ​៤​ស្ទួន​ជា​មួយ​បណ្តា​កីឡាការិនី​៤​នាក់​ផ្សេង​ទៀត ដោយ​ក្នុង​នោះ​ក៏​មាន​កីឡាការិនី​មិត្តរួម​ជាតិ​របស់​នាង​ម្នាក់​ផងដែរ ។ ឯការ​បែង​ចែក​ទឹក​ប្រាក់​រង្វាន់​វិញ នាង Creamer​ ជ័យ​លាភី​លេខ១​​ទទួល​បាន​២១ម៉ឺន​ដុល្លារ ​ខណៈ​នាង​ Munozជ័យលាភី​លេខ២​ទទួល​បាន​ជាង ១៣ម៉ឺន ។ ចំណែក​នាង Karrie Webb ទទួល​បាន​​ជាង​៩​ម៉ឺន​ដុល្លារ ៕