ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករអា​​មេរិក​ ​H/enley ឈ្នះជើង​ឯកវាយ​កូន​​គោល Honda Classsic​​

11 ឆ្នាំ មុន

កីឡាករអា​មេរិក​ ​Henley ឈ្នះជើងឯកវាយ​កូន​គោល Honda ClasssicRussell Henley​ បាន​ក្លាយ​ជា​ម្ចាស់​ពាន​ជើង​ឯក​កម្ម​វិធី​ Honda Classic​ ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប​៦លាន​​ដុល្លារ​អា​មេរិក​ បន្ទាប់​ពី​ធ្វើ​បាន​ពិន្ទុ​២អូ​វើ​​ប៉ា​ ៧២​​បន្ថែម​ទៀត​នៅ​ជុំ​ផ្តាច់​ព្រ័ត្រ​ កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​​២មីនា​ម្សិល​មិញ​ ​។ ការ​ប្រកួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​វាយ​កូន​គោល​ ​Palm Beach Gardens ស្ថិត​

កីឡាករអា​មេរិក​ ​Henley ឈ្នះជើងឯកវាយ​កូន​គោល Honda ClasssicRussell Henley​ បាន​ក្លាយ​ជា​ម្ចាស់​ពាន​ជើង​ឯក​កម្ម​វិធី​ Honda Classic​ ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប​៦លាន​​ដុល្លារ​អា​មេរិក​ បន្ទាប់​ពី​ធ្វើ​បាន​ពិន្ទុ​២អូ​វើ​​ប៉ា​ ៧២​​បន្ថែម​ទៀត​នៅ​ជុំ​ផ្តាច់​ព្រ័ត្រ​ កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​​២មីនា​ម្សិល​មិញ​ ​។ ការ​ប្រកួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​វាយ​កូន​គោល​ ​Palm Beach Gardens ស្ថិត​ក្នុងរដ្ឋ​ផ្លរី​ដា សហ​រដ្ឋ​អា​មេរិក ។​

Russell Henley ​វ័យ​២៤​ឆ្នាំ​ ឆ្លង​កាត់​ការ​ប្រកួត​៤​ជុំ​ធ្វើ​បាន​លទ្ធផល​សរុប​៨​អាន់​ឌ័រ​ ២៧២​​ដណ្តើម​បាន​ជើង​ឯ​កយក​មក​គ្រប់​គ្រង​ជា​លើក​ទី​១​ក្នុង​រដូវ​កាល​ថ្មី ​។ ជ័យ​ជម្នះ​បាន​កើត​មាន​បន្ទាប់​ពី​រូប​គេ​សម្រេច​បាន​ដោយ​ជោគ​ជ័យ​​នូវ​ការ​វាយ​កូនបាល់​បញ្ចូល​ឡូ​ទី​១៨​ដែល​មាន​៥​ប៉ា​ក្នុង​វគ្គ​កាត់​សេចក្តី​ចុង​ក្រោយ ។​

នេះ​គឺ​ជា​ពាន​ជើង​ឯក​លើក​ទី​៥​ហើយ​ក្នុង​អាជីព​ ។​ ដោយ​ឡែក​ សម្រាប់​តែ​ក្នុង​សមាគម PGA Tour ​​វិញ​វា​គឺ​ពាន​លើក​ទី​២​ ។​
​ថ្លែង​បន្ទាប់​ពី​ដណ្តើម​បាន​ជ័យ​ជម្នះ​ Russell Henley បានបញ្ជាក់​ថា​៖ «ខ្ញុំ​មាន​ក្តី​រីក​រាយ​ចិត្ត​ជា​ខ្លាំង​ ។ ពេញ​មួយ​សប្តាហ៍​នេះ ការ​ប្រកួត​របស់​ខ្ញុំ​គឺ​ពិត​ជា​ល្អ​ហើយ​ខ្ញុំ​ពិត​ជា​មោទន​ភាព​ដែល​បញ្ចប់​ការ​ប្រកួត​ក្នុង​នាម​ជា​អ្នក​ឈ្នះ ​។ នេះ​ពិត​ជា​ពុំ​គួរ​ឱ្យ​ជឿ» ។
កីឡាករអៀរ​ឡង់​ខាង​ជើង​រ៉ូ​រី ម៉ាក​អុីល​រ៉យ​​បញ្ចប់​ការ​ប្រកួត​ដណ្តើម​បាន​ចំណាត់​ថ្នាក់​លេខ​២ស្ទួន​ជា​មួយ​កីឡាករ​ស្កុតឡែន​ Russell Knox និង​កី​ឡាករ​អា​មេរិក Ryan Palmer ។ ​ឆ្លង​កាត់​ការ​ប្រ​កួត​៤​ជុំ​ អ្នក​ទាំង​៣​ធ្វើ​បាន​លទ្ធផល​ស្មើៗគ្នាគឺ​៨​អាន់​ឌ័រ​ ២៧២ ​។ ចំ​ណាត់​ថ្នាក់​លេខ​៥​​ បាន​ទៅ​លើ​កីឡាករ​ម្ចាស់​ផ្ទះ​អា​មេរិក​​ម្នាក់​ទៀត​គឺ ​Billy Hurley III ។ Billy ប្រ​កួត​៤​ជុំ​ធ្វើ​បាន​លទ្ធផល ៧អាន់​ឌ័រ ២៧៣​នាំមុខ​១ស្ត្រូក​លើ​កីឡាករ David Hearn ​ដែល​បញ្ចប់​៤​ជុំ​ប្រកួត​ស្ថិត​នៅ​ចំ​ណាត់​ថ្នាក់​លេខ​៦​ស្ទួន​ជា​មួយ​នឹង​កីឡាករ​ Will MacKenzie ។​

ចំណែក​កីឡាករ​ជើង​ខ្លាំង​លំ​ដាប់​ពិភព​លោក​ថៃ​ហ្គ័រ វូដ​មិន​បាន​បញ្ចប់ការ​ប្រ​កួត​ដូច​សព្វមួយ​ដង​ទេ​បន្ទាប់​ពី​រង​របួស​ខ្នង​ដក​ខ្លួន​ទាំង​ពាក់​កណ្តាល​ប្រ​កួត ។ ដោយ​ឡែក​ចំពោះ​ទឹក​ប្រាក់​រង្វាន់​វិញ​​ កីឡា​ករ​ Russell Henley ដែល​ជាជើង​ឯក​ទទួល​បាន​១លាន​និង​៨ម៉ឺន​ដុល្លារ​ ខណៈ​កីឡាករ​ជ័យ​លាភី​លេខ​២​ស្ទួន​ចំនួន​៣រូប​ រួម​មាន​ ម៉ាក​អុីល​រ៉យ Ryan Palmer និង Russell Knox ទទួល​បាន​ក្នុង​​​ម្នាក់​ៗ៤៤​ម៉ឺន និង​៨​​ពាន់ដុល្លារ​អា​មេរិក៕