សង្គ្រាមពាណិជ្ជកម្មចិន-អា​មេរិក…មាស​កាន់តែឡើង​ថ្លៃហើយ


សហរដ្ឋអាមេរិក​-​ចិន៖ កាសែត​អេ​ស្ប៉ា​ញ​ABC​រាយការណ៍​នា​ពេល​ថ្មី​ៗ​នេះ​ថា តម្លៃ​មាស​បាន​ឡើង​ដល់​២៥% ចាប់តាំងពី​ខែតុលា​ឆ្នាំ​២០១៨​មក ក្រោយ​ភាព​តានតឹង​កាន់តែ​ខ្លាំង​រវាង​សហរដ្ឋអាមេរិក​និង​ចិន​។ បែប​នេះ​ហើយ​បានជា​បណ្ដា​ធនាគារកណ្ដាល​អឺរ៉ុប ស្វែងរក​កាត់​បន្ថយ​ការ​ពឹងផ្អែក​របស់​ពួក​គេ​ទៅ​លើ​តែ​រូបិយ​វត្ថុ​។

កាសែត​អេ​ស្ប៉ា​ញ​នោះ​បន្ត​ថា ដោយសារ​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​រវាង​ចិន​និង​សហរដ្ឋអាមេរិក​បន្ត​កើនឡើង និង​អត្រា​ការ​ប្រាក់​អវិជ្ជមាន បង្កើត​ឡើង​ដោយ​ប្រទេស​អឺរ៉ុប​ជា​ច្រើន បាន​រួមចំណែក​ធ្វើ​ឲ្យ​មាស​ឡើងថ្លៃ​២៥%​ចាប់តាំងពី​ខែតុលា​ឆ្នាំ​២០១៨​មក​។ ម្យ៉ាងវិញទៀត​ការ​ទិញ​មាស​ដោយ​បណ្ដា​ធនាគារកណ្ដាល​លើ​ពិភពលោក បាន​នាំ​ឲ្យ​តម្លៃ​មាស​កាន់តែ​ឡើងថ្លៃ​។ ធនាគារកណ្ដាល​ទាំងនោះ​បាន​ទិញ​មាស​តម្កល់​ទុក​ដល់​ទៅ​៣៧៤​តោន ក្នុង​រយៈពេល​៦​ខែ​ចាប់ពី​ដើមឆ្នាំ​២០១៩​មក ពោល​មានការ​កើនឡើង​៥៧%​ថែម​ទៀត បើ​ប្រៀបធៀប​ទៅ​នឹង​ដំណាក់កាល​ដូច​គ្នា​នោះ​នៃ​ឆ្នាំ​២០១៨​។

ចំណែក​ប្រជាជន​របស់​បណ្ដា​ប្រទេស​រីក​ចម្រើន​ក៏​បាន​ទិញ​មាស​ច្រើន​ដែរ ទោះបី​ក្រោម​រូបភាព​ជា​មាស​ដុំ មាសសន្លឹក​ឬ​ជា​គ្រឿងអលង្ការ​ក្ដី​។ ប្រធាន​អគ្គនាយក​នៃ​ក្រុមហ៊ុន​SHARPS PIXLEY ROSS NOR​MAN​ពន្យល់​ថា ដោយ​ដើរតួ​នាទី​សំខាន់​មួយ​ជា​ថ្មី មាស​បច្ចុប្បន្ន​ត្រូវប៉ាន់​ខ្លាំង​ណាស់​មក​ពី​ការ​កើនឡើង​នៃ​សេចក្ដី​ត្រូវការ​។ លោក​លើក​ជា​ឧទាហរណ៍​ប្រទេស​អង់គ្លេស ដែល​មាស​ក្លាយទៅជា​រូបិយ​វត្ថុ​នៃ​វិបត្តិ​BREXIT៕ (សម្រួលដោយ៖ ស្រីណា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ