ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ កម្លាំងប្រដាប់អាវុធ​ហាម​ដាច់ខាត​មាន​ងារ​ជា «​ឧកញ៉ា​»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា កម្លាំងប្រដាប់អាវុធ​ហាម​ដាច់ខាត​មាន​ងារ​ជា «​ឧកញ៉ា​» ។ យោង​តាម​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​២៣​សីហា​នេះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា កម្លាំងប្រដាប់អាវុធ​ហាម​ដាច់ខាត​មាន​ងារ​ជា «​ឧកញ៉ា​» ។ យោង​តាម​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​២៣​សីហា​នេះ យ៉ាង​ដូច្នេះ​ថា នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា ប្រធាន គណបក្ស​ប្រជាជន​កម្ពុជា បាន​មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ដាច់​ណាត់ គឺ​ហាម​មិន​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​មាន​ដូច​ជា ទាហាន​, នគរបាល និង​កងរាជអាវុធហត្ថ មាន​ងារ​ជា «​ឧកញ៉ា​» តទៅ​ទៀត​ឡើយ ដែល​កន្លង​មក​មាន​មួយ​ចំនួន​បាន​យក​តួនាទី​ទាំងនេះ​ទៅ​ប្រកបការងារ​ផ្សេង​ៗ​ខុសច្បាប់ ។

ទន្ទឹម​នឹង​នេះ​ដែរ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​សង្កត់ធ្ងន់​ទៅ​លើ​ការ​អនុវត្ត «​អភិក្រម​ទី​៥»​ដែល​បាន​ដាក់​ចេញ​នៅ​ក្នុង​អាណត្តិ​ទី​៦​នេះ ដែល​កំពុង​ធ្វើ​ជា​បន្តបន្ទាប់ ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​បន្ថែម​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​អំពី​ករណី​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ គឺ​ត្រូវ​អនុវត្ត​កា​រប​ង្កេ​ត និង​រឹបអូស​ទ្រព្យសម្បត្តិ​ពី​ជន​ដែល​បំផ្លាញ​ធនធានធម្មជាតិ​ទាំងនោះ​តែ​ម្តង ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ