ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​យក្ស​អេ​ស្ប៉ា​ញ​មួយ​កំពុង​តែ​ខិត​ជិត​ក្នុង​ការ​ចុះ​កុងត្រា​យក Neymar

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា ការ​ចរចារ​គ្នា​ក្នុង​ការ​ទិញ​យក Neymar កំពុង​តែ​ដំណើរការ ដោយសារ​តែ​អ្នកតំណាង​ក្លិប​អធិរាជ​ស Real Madrid បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​បារាំង…

តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា ការ​ចរចារ​គ្នា​ក្នុង​ការ​ទិញ​យក Neymar កំពុង​តែ​ដំណើរការ ដោយសារ​តែ​អ្នកតំណាង​ក្លិប​អធិរាជ​ស Real Madrid បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​បារាំង ដើម្បី​និយាយ​ជាមួយនឹង PSG ពី​ការ​ទិញ​លក់ Neymar​ ។

ក្លិប​អធិរាជ​ស​ជឿជាក់​យ៉ាង​ខ្លាំង​ចំពោះ​កិច្ចចរចារ​មួយ​នេះ​។ ចំណែកឯ Barcelona វិញ កន្លង​មក​បាន​ព្យាយាម​ជះ​លុយ​ទៅ​ដែរ តែ​មិន​អាច​គ្រប់គ្រាន់​ទៅ​តាម​ការ​ទាមទារ​របស់ PSG ខណៈ​ដែល Madrid ជា​អ្នក​មក​ចាប់អារម្មណ៍​តាម​ក្រោយ​។

ក្លិប​អធិរាជ​ស Real Madrid មាន​ទំនុកចិត្ត​ក្នុង​ការ​បញ្ចុះបញ្ចូល PSG ឱ្យ​លក់ Neymar ព្រោះតែ​ទំនាក់ទំនង​របស់ Neymar និង​ក្លិប​នេះ​មិនសូវ​ល្អ ហើយ​ទំនាក់ទំនង​រវាង​ក្លិប Barcelona និង PSG ក៏​មិនសូវ​ល្អ​។

​សម្រាប់ Barca នៅ​តែ​បន្ត​ក្តី​សង្ឃឹម​របស់​ខ្លួន​ក្នុង​ការ​យក Neymar មក ខណៈ​ដែល Neymar មិនសូវ​បារម្ភ​រឿង​ក្លិប​ដែល​ខ្លួន​ត្រូវ​ទៅ​ទេ​។ អ្វី​ដែល​គេ​ចង់បាន​នៅ​ពេល​នេះ គឺ​គ្រាន់តែ​អាច​ចេញពី PSG តែ​ប៉ុណ្ណោះ​។ គេ​មិន​សល់​ពេល​ច្រើន​ទេ មុន​ពេល​រដូវ​កាល​ដោះ​ដូរ​កីឡាករ​នឹង​បញ្ចប់​។ ដំណើរការ​ទិញ​លក់ Neymar ដូច​ជា​មិន​ទាន់​ដុះ​ចេញ​ជា​ដុំ​កំភួន​អ្វី​ឡើយ ។

ប្រភព ៖ marca , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ