ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌​មាន​​​​​គួរ​​ឱ្យ​​​ភ្ញាក់​​ផ្អើល ពល​រដ្ឋ​​ខ្មែរ​​​ច្រើន​​នាក់​​ស្លា.ប់​ ដោយ​​គ្រាប់​​​​​កាំ​ភ្លើង​​​​ទាហាន​​ថៃ

11 ឆ្នាំ មុន

ខេត្ត​​ឧត្តរ​មានជ័យ ៖​​​ ​ការ​បា.ញ់សម្លា.ប់​ប្រជា​ពលរដ្ឋ​​​ខ្មែរ​ពីសំណាក់​​ទាហានសៀម ​​​​តែង​​​កើតមានជា​​​​បន្ត​បន្ទាប់​ដូច​បា.ញ់​​សត្វ​​​ ខណៈ​​​ពល​រដ្ឋ​​​​​ខ្មែរ​​ទាំង​នេះ​លួច​​ឆ្លងដែន​​ចូល​ទៅ​ក្នុង​ទឹក​ដី​​សៀម​​ដោយ​ខុសច្បាប់​​​ដើម្បីរុក​រក​​​កាត់​ឈើ​គ្រញូង​​​​​​​​​​​​​ ។
​ព័ត៌មានចុងក្រោយ​ដែល​​មាន​ការ​បិទ​បាំង​​​​​ព័ត៌​មាន​​​៥​ថ្ងៃ​​​មក​ហើយ​​គឺ​​​លេច​ឮ​​ថា ​​ទាហាន​សៀម​​​​បាន​​បា.ញ់ស្លា.ប់​​​

ខេត្ត​​ឧត្តរ​មានជ័យ ៖​​​ ​ការ​បាញ់សម្លាប់​ប្រជា​ពលរដ្ឋ​​​ខ្មែរ​ពីសំណាក់​​ទាហានសៀម ​​​​តែង​​​កើតមានជា​​​​បន្ត​បន្ទាប់​ដូច​បាញ់​​សត្វ​​​ ខណៈ​​​ពល​រដ្ឋ​​​​​ខ្មែរ​​ទាំង​នេះ​លួច​​ឆ្លងដែន​​ចូល​ទៅ​ក្នុង​ទឹក​ដី​​សៀម​​ដោយ​ខុសច្បាប់​​​ដើម្បីរុក​រក​​​កាត់​ឈើ​គ្រញូង​​​​​​​​​​​​​ ។

​ព័ត៌មានចុងក្រោយ​ដែល​​មាន​ការ​បិទ​បាំង​​​​​ព័ត៌​មាន​​​៥​ថ្ងៃ​​​មក​ហើយ​​គឺ​​​លេច​ឮ​​ថា ​​ទាហាន​សៀម​​​​បាន​​បាញ់ស្លាប់​​​អ្នកចូល​កាប់​ឈើ​គ្រញូង​​​​ជា​ច្រើន​​នាក់​​​​ រី​ឯ​​​​ប្រជាពលរដ្ឋ​​​ផ្សេង​​​​ទៀត​ខ្លះ​​​​​រង​​របួស​​​ ខ្លះ​ត្រូវ​​​ចាប់​ខ្លួន ​​ខ្លះ​​បាត់​ខ្លួន ​​​និង​ខ្លះទៀត​​រត់​​​រួច​មក​​​ដល់​​​លំនៅឋាន​​​វិញ ។  ហេតុការណ៍​​នេះ​​បាន​​​កើត​ឡើង​​​​​នៅ​​ចំណុច​​ស្ពាន​មួយ​​​រយ​​​ស្ថិត​​នៅ​ទល់​មុខ​​ច្រក​ក្បាល​អូរស្វាយ​​ ​ក្នុង​ទឹក​ដី​​​​​ឃុំ​អូរ​ស្វាយ​ ​ស្រុក​ត្រពាំងប្រាសាទ​ ​កាល​ពីវេលា​ម៉ោង​​​​​​១២​និង​​២​០​នាទីរំលង​អធ្រាត្រ​ឈាន​​​ចូល​ថ្ងៃ​​ទី​​២៣ កុម្ភៈ​​​ កន្លង​ទៅ​ ។​​

ប្រជា​ពលរដ្ឋ​​ដែល​រត់​រួច​​ផុតពីសេច​ក្ដីស្លាប់​​​បាន​រៀប​រាប់​​​ថា ពលរដ្ឋ​​​ខ្មែរ​​ដែលចូល​​ទៅគឺមាន​មេ​​​​​ការ​និង​មេខ្យល់​​ជា​អ្នក​នាំ​​​ទៅ​ក្នុងទឹក​ដី​​សៀម​ដែល​​​​​មានជម្រៅ​​ចាប់​ពី​​១០​ទៅ​២០​​​​គីឡូ​ម៉ែត្រ​ ដើម្បី​​​នាំគ្នា​​រុក​រក​​​ឈើ​គ្រញូង​​​​ ។ តាម​ប្រភព​ព័ត៌​មាន​ថា ក្រុម​​​អ្នក​រុក​រក​​​ឈើ​គ្រញូង​​​នោះ​មាន​ច្រើន​​​​​​​​​ក្រុម ​​​​ហើយ​ពេល​រក​បាន​​​យកមកលក់​​ឱ្យ​ឈ្មួញ​​​​ដែល​បាន​ចំណាយ​​​លុយ​​​ឱ្យក្រុម​ពល​រដ្ឋ​ទិញ​​​​ស្បៀង​អាហារ​​​មុនចូល​​​ទៅក្នុង​ទឹក​ដី​ថៃ​​​ ។​ ​​​​ប្រជា​ពល​រដ្ឋ​​ដដែលនិយាយ​​ទៀត​​​​ថា ​​ការ​កាត់​ឈើ​គ្រញូងនោះ​​បាន​តែ​ពេល​យប់​​ទេ ​​ឯ​​ពេល​ថ្ងៃ​​​ត្រូវ​​សម្រាក​​មិន​អាច​​ចេញ​​ធ្វើ​សកម្ម​ភាព​​​ឡើយ​​ដោយ​​​​ពួន​​សម្ងំ​​នៅ​ក្នុងព្រៃ​ ។
​ទាក​់ទិន​នឹង​ហេតុ​ការណ៍​ថ្មី​ចុង​ក្រោយ​​នេះ​ ត្រូវ​បាន​​​ប្រភព​​ព័ត៌មាន​រៀបរាប់​ថា នៅ​​​វេលា​ម៉ោង​​​​១២​និង​២០​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​​​ថ្ងៃទី​២៣ ​កុម្ភៈ ​​ខណៈ​​​អ្នក​​ខ្លះ​​​កំពុងកាត់​ឈើ​ អ្ន​ក​ខ្លះ​​កំពុង​ពុះ​​ច្រៀក​ ​និង​អ្នក​ខ្លះ​​​កំពុងតែ​អូស​ឈើ​គ្រញូង​ ស្រា​ប់​តែ​​ក្រុម​ទាហាន​​​​សៀម​បាន​បាញ់​រះ​ជាច្រើន​​គ្រាប់​មក​លើ​​ បណ្តាល​​ឱ្យ​ប្រជាពលរដ្ឋ​​ខ្មែរ​ស្លាប​​​​់​បាត់​បង​​​ជីវិត​​ជាច្រើន​​នាក់​​​ ​​តែ​មិន​ដឹង​ថា ​អ្នក​ណា​ខ្លះ​ស្លាប់​ឬ​រស់​​​​ទេ ។ ​ លុះ​ព្រឹក​​ឡើង​ពេល​ដែល​ខ្លួន​​​​រត់​​មក​រក​ដី​ខ្មែរ​វិញ​​បាន​ជួបនឹង​សព​ប្រជាពលរដ្ឋ​​ចំនួន​៣​កន្លែង ​គឺស្លាប់​ច្រើន​នាក់ ​ដោយ​ទាហាន​សៀម​​អូស​សព​មក​គរ​លើ​គ្នា​គួរ​ឱ្យ​​អាណោច​អា​ធ័ម ។ លើ​ស​ពី​នេះ​ បាន​រងរបួស​​ធ្ងន់​-ស្រាល ​នៅពាស​ពេញ​តែ​ព្រៃ​ ចំណែក​អ្នក​ខ្លះ​​ត្រូវទាហានសៀម​​​ចាប់​ខ្លួន ​ហើយ​អ្នក​ខ្លះទៀត​បាន​រត់​រួច​មក​ដល់​លំនៅ​ឋាន​​វិញ ​។

ជាក់​ស្តែង ​ក្រុម​គ្រួសារសាច់​ញាតិ​របស់​សព​​ចំនួន​៣​នាក់ ដែល​រស់​នៅ​ក្នុង​ភូមិ​រំចេក ​​ឃុំ​អន្លង់​វែង ស្រុក​អន្លង់វែង ​បាន​រៀប​រាប់ថា ​​អ្នក​ដែល​ស្លាប់​ដោ​យ​សារ​ក្រុម​ទាហាន​សៀម​បាញ់​គឺ៖

​១-ឈ្មោះ​​​ឯក​ វិឆ័យ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​ តើយ​ ពួន​ អាយុ​២០​ឆ្នាំ​ មាន​កូនប្រុស​ម្នាក់​ អាយុ​២ឆ្នាំ និង​​កំពុង​មាន​ផ្ទៃ​ពោះ​ចំនួន​​៩​ខែ​ ។

២-​ឈ្មោះ​ យ៉ា​ អ៊ុ ភេទ​ប្រុស​ អាយុ​៤៤ឆ្នាំ​ ជា​បុរស​ពោះ​ម៉ាយ​ ។
៣-​ឈ្មោះ​ ហេង​ ហុង ភេទប្រុស​ អាយុ​៣២​ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​ សេង​ រដ្ឋ​ អាយុ​៣២ឆ្នាំ​ មាន​កូន​ចំនួន​៤​នាក់​ និង​​កំពុង​មាន​ផ្ទៃ​ពោះ​ចំនួន​៥​ខែ ។​

ក្រុម​គ្រួសារទាំង​៣​​​បាន​យំស្រែក​សោក​ស្តាយ​​​ជីវិត​អ្នក​ស្លាប់​ ណា​មួយ​​បាន​លេច​ឮ​ថា​ ​ពល​រដ្ឋ​ខ្មែរ​ដែល​ស្លាប់​នោះ​ប្រហែល​ជា​មិន​អាច​នាំ​​​​សព​មក​​ប្រគល់​ឱ្យ​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ដូច​មុនៗ​ឡើយ​ ព្រោះ​ពួកគេត្រូវ​ការ​បិទ​បាំង​ដោយ​សារ​​ស្លាប់​ច្រើន​នាក់​ពេក ។​

ព័ត៌​មានខាង​លើ​នេះ​ មិន​អាច​ស្វែង​រក​ការ​បំភ្លឺ​ពី​ក្រុមមន្ត្រី​អាជ្ញាធរ ឬ​មន្ត្រី​មាន​សមត្ថ​កិច្ច​​​បាន​ទេ​ ដោយសារ​​តែ​​មាន​ការ​លាក់​បាំង​ព័ត៌​មាន​ ហើយ​រឿង​រ៉ាវ​ដែល​ទទួលបាន​នេះ​ គឺ​តាម​រយៈ​ក្រុម​​គ្រួសារ​អ្នក​ស្លាប់​រៀបរាប់​ឱ្យ​ដឹង​តែ​ប៉ុណ្ណោះ ៕​