ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​សមាសភាព​គណៈកម្មការចម្រុះ​សម្រាប់កែទម្រង់​ការបោះឆ្នោតមកពី ​CPP និង ​CNRP ​ជួបពិភាក្សាគ្នាលើដំបូងនៅព្រឹកនេះ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ ក្រុមគណៈកម្មការ​ចម្រុះសម្រាប់ការ​កែទម្រង់ការបោះឆ្នោត​ដែលមានសមាសភាព​មកពីគណបក្ស​ប្រជាជនកម្ពុជា​ ( CPP ) ​៥រូប​ និង​ គណបក្ស​សង្គ្រោះជាតិ ​( CNRP )​ ៥រូប ផ្តើមជួប​ពិភាក្សា​គ្នា​​លើក​ដំបូង​ ​នៅវិមានព្រឹទ្ឋសភា​ ​នាព្រឹកថ្ងៃទី០៣ ​មីនា ​២០១៤ ។

សមាសភាព​​គណៈកម្មកា​រ​​កែ​ទម្រង់​ការ​​បោះឆ្នោត​របស់​​គណបក្សប្រជាជន​កម្ពុជារួមមាន៖ ​លោក​ ប៊ិន ឈិន ​, លោក ជាម យៀប ​, លោក ឈាង វុន ​, លោក ប៉ែន បញ្ញា ,​ លោក ស៊ិក ប៊ុនហុក​ និង លោកស្រី គួច សំអាន ។​ ចំណែកខាងគណបក្ស​​សង្គ្រោះ​ជាតិ​មាន​លោក សុន ឆ័យ ​, លោក យឹម សុវណ្ណ ​ ​, លោក គួ​យ ប៊ុន​រឿន , ​លោក អេង ឆៃអ៊ាង ​, លោក ម៉ៅ មុន្នី​វណ្ណ​ និង ​លោក ហូរ វ៉ាន់​ ។​

ជំនួបនេះ ​ភាគីទំាងពីរនឹង​ជជែកពិភាក្សាគ្នា​អំពីតួនាទី ភារកិច្ច ​និង ​ផែនការ​សកម្មភាព​ ​ក៏ដូចជា​ការកំណត់​អាណត្តិ ​របស់​គណៈកម្មការច​ម្រុះ​​កែ​ទម្រង់​ការ​​បោះឆ្នោត​ ៕