ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​​បា.ញ់​​​​ប្រហារ​​​​2នាក់​​​ប្តី​​​ប្រពន្ធ​​​​កក្រើក​​​​ស្រុក​​អូររាំង​​ឪ សមត្ថ​កិច្ច​​បាន​​ធ្វើ​​ការ​​សន្និ​​ដ្ឋាន​​​​​ផ្លូវ​ការ​​​ថា​​ជារឿង​​គំនុំ​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ ឃាត​ករ​មិន​ស្គាល់​មុខ​ប្រដាប់​ដោយ​កាំ​ភ្លើង​អាកា​មួយ​ដើម​ បាន​ធ្វើ​សកម្ម​ភាព​បា.ញ់​ប្រហារ​ដ៏​ព្រៃ​ផ្សៃ​ចំនួន​២​គ្រាប់ មក​លើ​គ្រួសារ​​គ្រូ​ពេទ្យ​ឯក​ជន​មាន​សមា​ជិក​ចំនួន​៥​នាក់​ ខណៈ​កំពុង​ដេក​លង់​លក់​ក្នុង​ផ្ទះ​ប្រក់​ដំបូល​ស័ង្កសី​ដែល​ធ្វើ​មិន​ទាន់​ហើយ​ បណ្តាល​ឱ្យ​ស្លា.ប់​ប្តី​ប្រពន្ធ​យា៉ង​អាណោច​អាធ័ម​ ដោយ​បន្សល់​ទុក​កូន​ប្រុស​តូច​ៗ​២​នាក់​ និង​ក្មួយ​ប្រុស​ម្នាក់​ ។ ហេតុ​ការណ៍​នេះ​

ខេត្ត​កំពង់​ចាម​ ៖ ឃាត​ករ​មិន​ស្គាល់​មុខ​ប្រដាប់​ដោយ​កាំ​ភ្លើង​អាកា​មួយ​ដើម​ បាន​ធ្វើ​សកម្ម​ភាព​បាញ់​ប្រហារ​ដ៏​ព្រៃ​ផ្សៃ​ចំនួន​២​គ្រាប់ មក​លើ​គ្រួសារ​​គ្រូ​ពេទ្យ​ឯក​ជន​មាន​សមា​ជិក​ចំនួន​៥​នាក់​ ខណៈ​កំពុង​ដេក​លង់​លក់​ក្នុង​ផ្ទះ​ប្រក់​ដំបូល​ស័ង្កសី​ដែល​ធ្វើ​មិន​ទាន់​ហើយ​ បណ្តាល​ឱ្យ​ស្លាប់​ប្តី​ប្រពន្ធ​យា៉ង​អាណោច​អាធ័ម​ ដោយ​បន្សល់​ទុក​កូន​ប្រុស​តូច​ៗ​២​នាក់​ និង​ក្មួយ​ប្រុស​ម្នាក់​ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​ កាល​ពី​វេលា​ម៉ោង​ជាង​១២​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១​ មីនា​ នៅ​ភូមិ​ខ្នប់​​ដំរី​ជើង​ ឃុំ​ដំរិល​ ស្រុក​អូរ​រាំង​ឪ​ ។

លោក​វរ​សេនីយ៍​ត្រី​ លឿង​ រដ្ឋា អធិ​ការ​នគរ​បាល​ស្រុក​អូរ​រាំង​ឪ​ ដែល​បាន​ដឹក​នាំ​កង​កម្លាំង​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ប្រាប់​ឱ្យ​ដឹង​ថា ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​ត្រូវ​ឃាត​ករ​បាញ់​សម្លាប់​នោះ​គឺ​លោក​គ្រូ​ពេទ្យ​ អ៊ុក​ ម៉ា​និន​ អាយុ​៣៣​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ ទាវ ស្រី​ អាយុ​២៥​ឆ្នាំ​ ។ ពួក​គាត់​ត្រូវ​បាញ់​ប្រហារ​ពេល​កំពុង​ដេក​លង់​លក់​នៅ​ក្នុង​ផ្ទះ​ជាមួយ​កូន​ប្រុស​២​នាក់​ និង​ក្មួយ​ប្រុស​ម្នាក់​ ។

លោក​វរ​សេនីយ៍​ត្រី​ លឿង​ រដ្ឋា​ បាន​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​កើត​ហេតុ​បាញ់​សម្លាប់​ពីរ​នាក់​ប្តី​ប្រពន្ធ​ខាង​លើ​ លោក​នាយ​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​ដំរិល​ ក៏​បាន​ទូរ​ស័ព្ទ​រាយ​ការណ៍​មក​រូប​លោក​ ។ ភ្លាម​ៗ​នោះ​លោក​ក៏​បាន​ដឹក​នាំ​កម្លាំង​ជំនាញ​ព្រហ្ម​ទណ្ឌ​ស្រុក​ ចុះ​មក​សហ​ការ​ជាមួយ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ ព្រម​ទាំង​អាជ្ញា​ធរ​មូល​ដ្ឋាន​ ចុះ​ធ្វើ​ការ​ស្រាវ​ជ្រាវ នៅ​វេលា​រំលង​អធ្រាត្រ​នោះ​ភ្លាម​ៗ​ដែរ​ ។

តាម​ការ​ពិនិត្យ​ រូប​លោក​បាន​ឃើញ​ដាន​ជើង​ជន​សង្ស័យ​ជា​ឃាត​ករ​ដើរ​ចេញ​ពី​ខាង​ក្រោយ​ផ្ទះ​ជន​រង​គ្រោះ​ ចូល​តាម​ច្រក​ខាង​មុខ​ដែល​មិន​មាន​ទ្វារ​បិទ​បើក​ រួច​បាញ់​ប្រហារ​លើ​ប្រពន្ធ​ត្រូវ​១​គ្រាប់​ចំ​ក្បាល​ បណ្តាល​ឱ្យ​ធ្លាយ​មក​មុខ​ស្លាប់​ភ្លាម​ៗ​ ។ បន្ទាប់​មក​ បាន​បាញ់​ប្តី​១​គ្រាប់​ត្រូវ​ក្រោម​ក្លៀក​ខាង​ស្តាំ​ រង​របួស​ជា​ទម្ងន់​ និង​បន្តិច​ក្រោយ​មក​ក៏​ស្លាប់​​ដែរ​ ដោយ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ ។ តាម​ការ​ពិនិត្យ​នេះ​ដែរ​ គឺ​ជន​រង​គ្រោះ​កំពុង​ដេក​លង់​លក់​នៅ​ក្នុង​មុង​តែ​មួយ​ ដែល​មាន​សមា​ជិក​ក្រុម​គ្រួសារ​ចំនួន​៥​នាក់ ដូច្នេះ​បង្ហាញ​​ថា​ ឃាត​ករ​មាន​បំណង​សម្លាប់​តែ​ប្តី​-ប្រពន្ធ​២​នាក់​ប៉ុណ្ណោះ​ មិន​មាន​បំណង​សម្លាប់​ផ្តាច់​ពូជ​ទេ ។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១​ មីនា កម្លាំង​សមត្ថ​កិច្ច​ជា​ច្រើន​នាក់​បាន​ធ្វើ​ការ​ឆែក​ឆេរ​លំនៅ​ឋាន​ចំនួន​២​ ស្ថិត​នៅ​ភូមិ​ខ្នប់​ដំរី​ជើង​ ឃុំ​ដំរិល​ ដែល​ធ្លាប់​មាន​បញ្ហា​ទំនាស់​ពាក្យ​សម្តី​ជាមួយ​ជន​រង​គ្រោះ​នា​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​ តែ​មិន​ឃើញ​មាន​កាំ​ភ្លើង​ឡើយ​ ។

តាម​ការ​សន្និ​ដ្ឋាន​ ករណី​បាញ់​ប្រហារ​ដ៏​ឃោរ​ឃៅ​នេះ​ អាច​កើត​ចេញ​មក​ពី​កត្តា​ចំនួន​៣​ គឺ​១-ទំនាស់​កាច់​កុង​រក​ស៊ី​ ២-ការ​ជំពាក់​លុយ​ និង​៣-ការ​លក់​ដូរ ។ ផ្ទះ​របស់​ជន​រង​គ្រោះ​កំពុង​សាង​សង់​នៅ​ដាច់​ឆ្ងាយ​ពី​គេ​ ដែល​ងាយ​ឱ្យ​ឃាត​ករ​ធ្វើ​សកម្ម​ភាព​បាញ់​ប្រហារ​ ហើយ​រត់​គេច​ខ្លួន​យ៉ាង​ងាយ​ស្រួល​ ។

លោក​វរ​សេនីយ៍​ទោ​ សាន​ សុភា នាយ​ការិ​យា​​ល័យ​​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ ប្រាប់​ឱ្យ​ដឹង​ថា រហូត​ដល់​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១​ មីនា លោក​ឧត្តម​សេនីយ៍​ត្រី​ បែន​ រ័ត្ន ស្នង​ការ​នគរ​បាល​ខេត្ត​ បាន​ចាត់​ឱ្យ​រូប​លោក​ដឹក​នាំ​កម្លាំង​ក្រោម​ឱវាទ​​ចុះទៅ​ជា​ច្រើន​នាក់​ ដល់​ផ្ទះ​ជន​រង​គ្រោះ​ ស្ថិត​នៅ​ភូមិ​-ឃុំ​ខាង​លើ​ ។ ក្នុង​នោះ​បាន​រក​ឃើញ​សម្បក​​គ្រាប់​អាកា​ចំនួន​២​ ដូច្នេះ​ឃាត​ករ​មិន​ស្គាល់​មុខ​ពិត​ជា​បាន​ប្រើ​ប្រាស់​កាំ​ភ្លើង​អាកា ហើយ​បាន​ឈរ​បាញ់​ប្រហារ​ពីរ​នាក់​​ប្តីប្រពន្ធ​នេះ​ ក្នុង​ចម្ងាយ​ប្រហែល​៣​ម៉ែត្រ​  ប៉ុណ្ណោះ ។ ទោះ​ជា​បែប​ណា​ក្តី​ រូប​លោក​នៅ​តែ​បន្ត​ធ្វើ​ការ​ស្រាវ​ជ្រាវ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​​កំណត់​អត្ត​សញ្ញាណ​​ជន​សង្ស័យ​ជា​ឃាត​ករ​​ដ៏​អប្រិយ​នេះ​ តែ​រហូត​ដល់​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ដដែល​ នៅ​តែ​មិន​ទាន់​មាន​ពន្លឺ​ណា​មួយ​នោះ​ទេ ។

តាម​ស្ត្រី​ឈ្មោះ​ អ៊ុក​ ស៊ាន អាយុ​៣៥​ឆ្នាំ​ ជា​បង​បង្កើត​របស់​ជន​រង​គ្រោះ​ឈ្មោះ​ ម៉ានិន បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា នៅ​វេលា​ម៉ោង​ជិត​១​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១​ មីនា មាន​បង​ប្អូន​រត់​ទៅ​តាម​ហៅ​គាត់​ដល់​ផ្ទះ​ឱ្យ​នាំ​គ្នា​ប្រញាប់​មក​មើល​ប្អូន​ប្រុស និង​ប្រពន្ធ​ដែល​គេ​បាន​បាញ់​ស្លាប់​នៅ​​ក្នុង​ផ្ទះ​មាន​ចម្ងាយ​ប្រហែល​ជា​១​គី​ឡូ​ម៉ែត្រ​ពី​ផ្ទះ​​គាត់​ ។ ពេល​មក​ដល់​ផ្ទះ​ប្អូន​ឃើញ​កម្លាំង​នគរ​បាល​មាន​គ្នា​ជាង​១០​នាក់​ ប្រដាប់​ដោយ​អាវុធ​កំពុង​ការ​ពារ​ជុំ​វិញ​កន្លែង​កើ​ត​ហេតុ​ ។ គាត់​បាន​ប្រាប់​ថា ប្អូន​ប្រុស​គាត់​ធ្វើ​ពេទ្យ​ឯក​ជន​ ដើរ​ចាក់​ថ្នាំ​ឱ្យ​គេ​ ហើយ​ក៏​មិន​ដែល​មាន​ទំនាស់​ជាមួយ​នឹង​អ្ន​ក​ណា​ដែរ ។ ប្អូន​ប្រុស​គាត់​បាន​ម​ក​ធ្វើ​ផ្ទះ​នៅ​កន្លែង​កើត​ហេតុ​នេះ​នៅ​ក្នុង​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៣ ដោយ​ធ្វើ​ផ្ទះ​ឈើ​ប្រក់​ស័ង្ក​សី​គឺ​ប្អូន​ប្រុស​ធ្វើ​ជា​មេ​ជាង​ដោយ​ខ្លួន​ឯង​​ទើប​តែ​បាន​១​អាទិត្យ​​ប៉ុណ្ណោះ​ ហើយ​មិន​ទាន់​ធ្វើ​ទ្វារ​បិទ​បើក​ច្រក​ចេញ​ចូល​ខាង​មុខ​នោះ​ទេ​ ។

ក្នុង​ហេតុ​ការណ៍​នេះ​ ក្បាល​គ្រាប់​កាំ​ភ្លើង​បាន​ប្លាត​ទៅ​ត្រូវ​ក្បាល​របស់​ក្មួយ​ប្រុស​កូន​អ្នក​រង​គ្រោះ​ឈ្មោះ​ សុទ្ធ​ ម៉េង​ហុង ដែល​មាន​អាយុ​ជាង​២​ឆ្នាំ​របួស​ស្រាល​ ចំណែក​ក្មួយ​ឈ្មោះ​ សុទ្ធ​ ថា​ណៃ អាយុ​៧​ឆ្នាំ​ មិន​របួស​អ្វី​ទេ​ តែ​មាន​​ការ​ភិត​ភ័យ​ជា​ខ្លាំង​ ។ ក្រុម​គ្រួសារ​រង​គ្រោះ​សំណូម​ពរ​ដល់​សមត្ថ​កិច្ច​​គ្រប់​លំដាប់​ថ្នាក់​ សូម​ស្រាវ​ជ្រាវ​តាម​ចាប់​ឃាត​ករ​ដ៏​អប្រិយ​នោះ​ឱ្យ​ខាង​តែ​បាន​ ដើម្បី​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​ឱ្យ​បាន​ធ្ងន់​ធ្ងរ​បំផុត ៕