ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គម​ស៊ី​វិល​​ស្នើ​៥​​ចំណុច ក្រុម​ការងារ​គ​ណបក្ស​​ប្រជាជន​ និង​​សង្គ្រោះ​​ជាតិ​ជួប​​គ្នា​នៅ​​ថ្ងៃនេះ

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ អង្គ​ការ​សង្គម​ស៊ី​វិល​ចំនួន​១២​​​​អង្គ​​ភាព បាន​​​ចេញ​សេច​ក្តី​ថ្លែង​កា​រណ៍​​​រួម​មួយ​​​មាន​​ចំនួន​៥​ចំណុច​​ដាក់​ជូន​​ដល់​ក្រុម​ការ​ងារ​បច្ចេក​​ទេស​​របស់​គណ​បក្ស​ប្រ​ជា​​ជ​ន​កម្ពុជា​​និង​គណ​បក្ស​សង្គ្រោះ​ជាតិ​សម្រាប់យក​​​ទៅ​​ពិចារ​ណា និង​​​​ច​រ​ចា​​គ្នា​នា​ថ្ងៃ​ទី៣ មីនា ​នៅ​វិមាន​ព្រឹទ្ធ​សភា ។

រាជ​ធានីភ្នំពេញ​ ៖ អង្គ​ការ​សង្គម​ស៊ី​វិល​ចំនួន​១២​​​​អង្គ​​ភាព បាន​​​ចេញ​សេច​ក្តី​ថ្លែង​កា​រណ៍​​​រួម​មួយ​​​មាន​​ចំនួន​៥​ចំណុច​​ដាក់​ជូន​​ដល់​ក្រុម​ការ​ងារ​បច្ចេក​​ទេស​​របស់​គណ​បក្ស​ប្រ​ជា​​ជ​ន​កម្ពុជា​​និង​គណ​បក្ស​សង្គ្រោះ​ជាតិ​សម្រាប់យក​​​ទៅ​​ពិចារ​ណា និង​​​​ច​រ​ចា​​គ្នា​នា​ថ្ងៃ​ទី៣ មីនា ​នៅ​វិមាន​ព្រឹទ្ធ​សភា ។

​សេច​ក្តី​ថ្លៃង​ការណ៍​រួម​ចុះ​ផ្សា​យនៅ​ថ្ងៃទី​១ មីនា បាន​​អប​អរ​​សេ​ច​ក្តី​ប្រកា​ស​​រួម​​នៃ​ក្រុម​ការ​ងារ​គណ​បក្ស​នយោ​បាយ​ទំាង​ពីរ ​កាល​ពី​ថ្ងៃ​ទី​១៨ ​កុម្ភៈ ​​ឆ្នាំ​​២០១៤ ​និង​ការ​គ្រោង​ជួប​​គ្នាជា​ថ្មី​នៃ​​​ក្រុម​បច្ចេក​ទេស​ទាំង​ពីរ​នា​ថ្ងៃ​ទី៣ ​មីនា ​។
សេ​ច​​ថ្លែង​ការណ៍​បាន​ផ្តល់​អនុ​សាសន៍​ចំនួន​៥​​ចំណុច​​ដល់​កិច្ច​ប្រជុំ​​ក្រុម​​បច្ចេក​ទេស​​គណ​បក្ស​នយោ​បាយ​ទំាង​​​២​​ក្នុង​នោះ​មាន ៖

ទី​១‑សមាស​ភាព​នៃ​គណៈ​កម្មការ​ចម្រុះ​កំណែ​​ទម្រង់​ការ​បោះ​ឆ្នោត​​គួរ​​​មាន​សមា​ជិក​ជា​ស្ត្រី​មក​ពី​គណប​ក្ស​នយោ​បាយ​​ទំាង​ពីរ ។

​ទី២‑​ដំណើ​រ​ការ​នៃ​គណៈ​កម្ម​ការ​ចម្រុះ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ​ ត្រូ​​វ​​តែ​មាន​ការ​បើក​ចំហ​ និង​ការ​​ផ្តល់​ព័ត៌​មាន​ជូន​​​សាធា​រណ​​​ជន ​។

​ទី៣‑​នី​​តិ​វិ​​ធី​​នៃ​ការ​​ធ្វើការរ​​​បស់​គណៈ​កម្ម​ការ​ត្រូវ​ធានា​ឲ្យ​មាន​ការ​ស្រុះ​ស្រួ​ល​​គ្នា​​ជា​​​​​​ឯក​ច្ឆន្ទ​​ ​និង​​ភា​ព​​រលូន​នៃ​ដំណើ​រ​ការ។

ទី៤‑​គណៈ​ក​ម្ម​ការ​​នេះ​ ត្រូវ​ស​ម្រេច​ឲ្យ​បាន​នូវ​បញ្ជី​ផល​ដែល​​បា​​​ន​រំ​ពឹង​​ទុក​នៃ​កំណែ​ទម្រង់​​​ការ​បោះ​ឆ្នោត (មាន​ជា​​​អាទិ៍​ គណៈ​កម្មា​ធិ​​ការជា​តិ​​រៀ​​ប​​ចំ​​កា​​រ​បោះ​ឆ្នោត ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត បញ្ជី​​ឈ្មោះ​បោះ​ឆ្នោត​ ប្រ​ព័​​​ន្ធ​​​ផ្ស​ព្វ​​ផ្សា​យ ​​យន្ត​​ការ​ដោះ​ស្រាយ​ទំនាស់​ការ​បោះ​ឆ្នោត ​និង​ការ​លើក​ស្ទួយ​ស្រ្តី និង​​យុ​​វ​ជ​​ន​តំ​ណា​​​ង​ជា​​ប់​ឆ្នោត…) និង​បង្កើត​ផែន​ការ​សម្រាប់​ការ​អនុ​វ​ត្ត​កំណែ​ទម្រង់​​កា​​រ​បោះ​​​ឆ្នោ​​ត​​ដែល​ព្រម​ព្រៀង​គ្នា​​ឲ្យ​បាន​ច្បាស់​លាស់​នៅ​​ដំណា​ច់ឆ្នំា​២០១៤ ។

ទី៥‑​ការ​អនុ​វត្ត​ផែន​កា​រ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ​ គួរ​​ធានា​ឲ្យ​មា​​ន​កា​​​រ​រៀ​​ប​​​​​ចំ​​ការ​បោះ​ឆ្នោត​ឡើង​វិញ​​មុន​អាណត្តិ​​​មុន​ដំណាច់​​​ឆ្នាំ​​២០១៥ ។

ទាក់​ទង​នឹង​​​សំណើ​របស់​សង្គម​ស៊ី​វិល​​ចំពោះ​​គណ​បក្ស​នយោ​បាយ​​​នេះ​​​​ លោក​​យ៉ែម បុញ្ញ​​ឫទ្ធិ​​ អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ និង​ជា​សមា​ជិក​​​មួយ​រូប​នៃ​ក្រុម​បច្ចេក​ទេស​​​បាន​​ប្រាប់​កោះ​សន្តិ​ភាព​​នា​​រសៀល​ថ្ងៃ​ទី​២ មីនា​ តាម​ទូរ​ស័ព្ទ​ថា​ ក្នុង​នាម​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​សូម​ស្វា​គមន៍​ចំពោះ​កា​​រ​ស្នើ​សុំ ​និង​អនុ​សាសន៍​របស់​​សង្គម​ស៊ី​វិល​​ជាតិ និង​អន្តរ​ជាតិ ។ ​​​ចំ​ពោះ​​ការ​​​ស្នើ​សុំ​ថា គណៈ​កម្ម​ការ​ចម្រុះ​មាន​សមាស​ភាព​ជា​ស្ត្រីនោះ​ គណ​​​ប​ក្ស​​សង្គ្រោះ​ជាតិ ​នឹង​ព្យា​យាម​រក​សមាស​ភាព​ជា​ស្ត្រីឲ​្យ​ចូល​រួម​បាន ប៉ុន្តែ​​ប​ញ្ហា​​ន​យោ​បាយ ​​គេ​មិន​​គិត​ពី​​ស្ត្រី​​​ ឬ​​បុរស​នោះ​ទេ ​គឺ​គេ​និយាយ​ពី​គោល​ការណ៍​អ្វី​ដែ​ល​​គណ​បក្ស​នយោ​បា​យ​​នីមួយៗ​​ចង់​​បាន​​ ​ដូច្នេះ​យើង​ស្វា​​​គមន៍ ។

​លោក​​យ៉ែម ​បុញ្ញា​ឫទ្ធិ បញ្ជាក់​ថា​​ ចំពោះ​សំណើ​ថា​​ឲ្យ​មាន​ការ​បោះ​ឆ្នោត​មុន​អាណ​ត្តិ​នោះ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​គិត​គូរ​​​ រួច​ហើយ ​ហើយ​​​ចំពោះ​សំណើ​នេះគ​ណ​​ប​ក្ស​សង្គ្រោះ​ជាតិ ​នឹង​ពិនិត្យ​យក​​ទៅ​ពិចា​រណា​ទៀត ។ កា​រ​​ស្នើសុំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​មុន​​អាណត្តិ​នេះ​ជា​ចំណុច​មួយ​ល្អ​ព្រោះ​ថា​ដើម្បី​​ដោះ​​​​ស្រា​​​​យ​ប​​ញ្ហា​ជាប់​គំាង​នយោ​​បាយ​សព្វ​ថ្ងៃ​នេះ ។ ​ក្រុម​ការ​​ងា​​រ​ប​ច្ចេ​ក​​ទេ​​ស​​និ​ង​​ពិ​ភា​ក្សា​​​​គ្នា​​​ ហើយ​និង​កំណត់​យក​ចំណុច​កណ្តាល​មួយ​​​​ក្នុង​ការ​ឈា​​ន​​ដ​ល់​​បោះ​​ឆ្នោ​ត​មុ​ន​​អាណត្តិ​។

លោក​​​យ៉ែម បុញ្ញ​ឫទ្ធិ បញ្ជាក់​​ទៀត​​ថា ដើម្បី​ដោះ​ស្រាយ​បញ្ហា​នយោ​បាយ​នោះ គឺ​ត្រូ​វ​គិត​ពី​ប្រ​យោ​ជ​​​ន៍​​​ជា​​​តិ​​​ជា​ធំ ហើយ​យើ​ងសង្ឃឹម​ថា​​នឹង​ដោះ​ស្រាយ​បញ្ហា​ទំាង​នេះ​បាន​​ យើ​​ង​ចង់​ធ្វើ​ការ​​ដោះ​ស្រាយ​ឲ្យ​បាន​ឆាប់ ។ ​ការ​លើក​​ឡើង​រប​ស់​​ស​ហគ​មន​៍​​ស៊ី​​វិ​​ល​ថា​​ចង់​ឲ្យ​មាន​សា​​ធា​រណ​ជន​ចូល​​រួម​​ឲ្យ​បាន​ទូ​លាយ​គឺ​ជា​ការ​ល្អ ព្រោះ​យើង​ឲ្យ​ប្រជា​​​ព​​​​ល​រ​​ដ្ឋ​​បា​​នដឹ​ង​ឮ​ ប៉ុន្តែ​ពេល​ខ្លះ​វា​មិន​អាច​ឲ្យ​សា​ធារ​​ណ​ជន​​ចូល​រួម​បាន​ទេ ​ព្រោះ​​វា​​ជា​​រឿង​ប​ច្ចេ​ក​​ទេស ​។ ​ទោះ​ជា​​យ៉ាង​ណា​ក្តី​ខ្ញុំ​សង្ឃឹ​មថា​ ពេល​ក្រោយ​មក​យើង​នឹ​ង​​បើ​​ក​​ឲ្យ​​ប្រ​ជា​​ពល​​​រ​ដ្ឋ​​​បា​ន​​ចូល​រួម​ទូ​លាយ​ពី​ការ​ជជែក​គ្នា​នោះ ។

​យ៉ាង​ណា​​ក៏ដោយ​ ការ​ជួប​ចរចា​គ្នា​រវាង​ក្រុម​បច្ចេក​ទេស​គណ​បក្ស​សង្គ្រោះ​ជាតិ និង​គណ​បក្ស​ប្រជា​ជន​នេះ​​ ភាគី​​​គណ​​បក្ស​​ប្រជា​​ជន​​កម្ពុជា​​ធ្លាប់​បាន​​លើក​​ឡើង​​ថា​​ជា​ការ​ចរចា​ដោះ​ស្រាយ​តែ​បញ្ហា​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ខាង​មុខ ប៉ុណ្ណោះ​​ ​ចំណែក​ការ​ជាប់​គំាង​នយោ​បា​យ​នោះ​​​​មិន​​មាន​ទេ ព្រោះ​ថា​​ស្ថា​ប័ន​រប​ស់​​​​រ​ដ្ឋ​​ទំាង​អស់​កំពុង​តែ​ដំណើរ​ការ​ជា​ធម្មតា ​ប្រសិន​បើ​ជាប់​គំាង​នយោ​​បាយ ​ស្ថា​​ប័​​នរដ្ឋមិនដំណើរ​​ការ​ទេ ។

​ចំពោះ​​បញ្ហា​ថា​ជាប់​គាំង​នយោ​បាយ​នេះ​ ​​​​ខាង​​គណ​បក្ស​ស​ង្គ្រោះ​​ជាតិ​តែង​តែ​​លើក​ឡើង​ជា​រៀង​រហូត ​និង​​ថា​រដ្ឋា​ភិបាល​​ដែល​​​កំពុង​ដឹក​នំា​សព្វ​​ថ្ងៃ​នេះ​កំ​ពុ​​ង​តែ​​ស្ថិ​ត​ក្នុង​ការ​​ដាក់​​​គំនាប​ពី​ម្ចាស់​ជំនួយ​អន្តរ​ជាតិ ។

​លោក​ជាម យៀប ​ប្រធាន​គណៈ​កម្ម​ការ​ហិរ​ញ្ញ​វត្ថុ​ ធ​នា​គារ​ ​សវន​កម្ម​​នៃ​រដ្ឋ​សភា និង​ជា​សមា​ជិក​របស់​ក្រុម​បច្ចេក​ទេស​ខាង​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​មិន​អាច​សុំ​ការ​បក​ស្រាយ​បាន​ទេ ​​នៅ​ថ្ងៃ​​ជា​មួយ​គ្នា​នោះ ​ដោយ​សារ​ទូរ​ស័ព្ទ​ចូល​គ្មាន​អ្នក​លើក ​៕​