រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិពីអបអរសាទរខួបលើកទី១៦ ទិវាវប្បធ៌មជាតិ ០៣ មីនា នៅសាលសន្និសីទចតុមុខ នាព្រឹកថ្ងៃទី០៣ មីនា ២០១៤ ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតទិវាវប្បធ៌មជាតិ០៣មីនានេះឡើងនៅឆ្នាំ១៩៩៨ ក្នុងគោលបំណងធ្វើឱ្យប្រជាជនទូទាំងប្រទេស បានស្គាល់ បានយល់ដឹងកាន់តែច្បាស់ពីតម្លៃនៃសម្បត្តិវប្បធម៌ជាតិ ដែលជាប្រភពមិនចេះរីងស្ងួតក្នុងការបង្កើតការងារ និងកាលានុវត្តភាព ដើម្បីទាញយកប្រាក់ចំណូលប្រកបដោយប្រសិទ្ធភាពពីធនធានទាំងនេះ ចេះប្រើប្រាស់សក្តានុពលវប្បធម៌ ធ្វើជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គម តាមរយៈការ បង្កើតសេវាកម្ម និងផលិតផល វប្បធម៌សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍ ឱ្យកាន់តែស្រឡាញ់ និងកាន់តែមានស្មារតីចូលរួមសកម្មថែមទៀតក្នុងការថែរក្សាការពារ សម្បត្តិវប្បធម៌ជាតិ ចូលរួមយ៉ាងសកម្មក្នុងការសិក្សាស្រាវជ្រាវ និងចងក្រងរក្សាទុកឱ្យបានគង់វង្សនូវសម្បត្តិវប្បធម៌អរូបីគ្រប់ប្រភេទ ដែលមាននៅក្នុងភូមិឋានរបស់ខ្លួន ចូលរួមកាន់តែសកម្មក្នុងការផ្ទេរ និងទទួលយកចំណេះដឹង ជំនាញបច្ចេកទេសលើវិស័យវប្បធម៌ជាតិ និងរួមគ្នាលើកស្ទួយសីលធម៌សង្គមឱ្យទទួលបាននូវវឌ្ឍនភាព ប្រកបដោយនិរន្តរភាព៕
ចែករំលែកព័តមាននេះ