Neymar កំពុងធ្វើឱ្យអ្នកគាំទ្រ Barcelona សប្បាយចិត្តក្រោយធ្វើរឿង១
តាមប្រភពព័ត៌មាន Daily Star បានឱ្យដឹងថា អ្នកគាំទ្រក្លិបអ្នកមានបុណ្យ Barcelona មានការភ្ញាក់ផ្អើល និងសង្ស័យថា Neymar អាចមកលេងនៅក្លិបចាស់វិញ…
តាមប្រភពព័ត៌មាន Daily Star បានឱ្យដឹងថា អ្នកគាំទ្រក្លិបអ្នកមានបុណ្យ Barcelona មានការភ្ញាក់ផ្អើល និងសង្ស័យថា Neymar អាចមកលេងនៅក្លិបចាស់វិញ…
តាមប្រភពព័ត៌មាន Daily Star បានឱ្យដឹងថា អ្នកគាំទ្រក្លិបអ្នកមានបុណ្យ Barcelona មានការភ្ញាក់ផ្អើល និងសង្ស័យថា Neymar អាចមកលេងនៅក្លិបចាស់វិញ ក្រោយពីចុច Like លើវីឌីអូរបស់ Messi បង្ហោះលើ Instagram បង្ហាញពីការចូលហ្វឹកហាត់វិញ បន្ទាប់ពីសម្រាកព្យាបាលរបួស ។
កីឡាករតម្លៃខ្លួន២០០លានផោនរូបនេះ ត្រូវបានក្លិបចាស់របស់ខ្លួនទៅចចារជាមួយនឹងក្លិបបច្ចុប្បន្ន PSG ដើម្បីយកមកលេងវិញជាមួយនឹងមិត្តសម្លាញ់ Lionel Messi។ តេនៅពេលនេះ ការផុតកំណត់ក្នុងការទិញដូរកីឡាករសម្រាប់ខាងអឺរ៉ុប បានខិតជិតមកដល់ហើយ នៅថ្ងៃទី២ ខែកញ្ញាខាងមុខនេះ ។
ខណៈពេលនេះ Barcelona កំពុងតែរងទុក្ខព្រោះតែកីឡាករខ្លាំងៗរបស់ខ្លួនបីនាក់ កំពុងតែរងរបួស ដែលក្នុងនោះមានដូចជា Ousmane Dembele, Luis Suarez និង កាពីទែន Messi។ Messi មិនបានចូលលេងវគ្គបើកឆាករដូវកាលតទល់នឹង Athletic Bilbao ទេដោយសារតែមានរបួសប្រអប់ជើង។
កាលពីម្សិលមិញ Messi បានបង្ហោះវីឌីអូហ្វឹកហាត់ក្រោយពីសម្រាកព្យាបាលរបួស ជាមួយនឹងគ្រូបង្វឹកនៅលើតារាងខ្សាច់។ នៅក្នុងចំណោមអ្នក Like គេក៏ឃើញមានឈ្មោះរបស់ Neymar ផងដែរ។ ដោយឃើញដូចនេះ អ្នកគាំទ្រជាច្រើនធ្វើការ Comment ថា Messi អាចនឹងមកលេងនៅក្លិបចាស់វិញ ៕
ប្រភព ៖ dailystar , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ