ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថា​មិច Ronaldo ចូល​និវត្តន៍​នៅ​ឆ្នាំ​ក្រោយ?

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Khaleej Times បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo បាន​បង្ហាញ​តម្រុយ​ថា​រូបគេ​អាច​នឹង​ចូល​និវត្តន៍​នៅ​ឆ្នាំ​ក្រោយ ។ កីឡាករ​ព័រ​ទុ​យ​ហ្កា​ល់​របស់​ក្លិប​សេះបង្កង់​រូប​នេះ​មាន​អាយុ​៣៤​ឆ្នាំ​ហើយ​…

តាម​ប្រភព​ព័ត៌មាន Khaleej Times បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo បាន​បង្ហាញ​តម្រុយ​ថា​រូបគេ​អាច​នឹង​ចូល​និវត្តន៍​នៅ​ឆ្នាំ​ក្រោយ ។ កីឡាករ​ព័រ​ទុ​យ​ហ្កា​ល់​របស់​ក្លិប​សេះបង្កង់​រូប​នេះ​មាន​អាយុ​៣៤​ឆ្នាំ​ហើយ​ ។

Ronaldo បាន​ប្រាប់​ទៅ​កាន់​សារព័ត៌មាន TVI ថា​៖ «​ខ្ញុំ​មិន​គិត​ពី​គម្រោង​នៃ​ការ​ចូល​និវត្តន៍​ទេ ។ ប្រហែលជា​ខ្ញុំ​នឹង​បញ្ចប់​អាជីព​របស់ខ្ញុំ​នៅ​ឆ្នាំ​ក្រោយ តែ​ខ្ញុំ​ក៏​អាច​នឹង​នៅ​លេង​រហូត​ដល់​អាយុ​៤០​ឬ​៤១​ឆ្នាំ​ដែរ ។ ខ្ញុំ​មិនដឹង​ទេ ។ អ្វី​ដែល​ខ្ញុំ​តែង​និយាយ​គឺថា ខ្ញុំ​ត្រូវ​រីករាយ​អ្វី​ដែល​មាននៅ​ពេល​នេះ​»​។

កីឡាករ​ដែល​បាន​បំបែក​កំណត់​ត្រា​ជា​ច្រើន​រូប​នេះ​បាន​លើក​ឡើង​ថា មាន​កីឡាករ​តិច​ណាស់​ដែល​អាច​ធ្វើ​បែប​នេះ​ដូច​រូបគេ ។ គេ​បាន​សួរ​ទៅ​អ្នក​សម្ភាសន៍​ថា ៖«​តើ​មាន​កីឡាករ​ណា​ដែល​មាន​កំណត់​ត្រា​ច្រើន​ជាង​ខ្ញុំ ។ ខ្ញុំ​មិន​គិត​ថា មាន​កីឡាករ​ណា​មាន​កំណត់​ត្រា​ច្រើន​ជាង​ខ្ញុំ​ទេ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Ronaldo បាន​ជួយ​ក្លិប​សេះបង្កង់ Juventus ឱ្យ​ឈ្នះ​ពាន Serie A កាលពី​រដូវ​កាល​មុន ដោយ​រក​គ្រាប់​បាល់​ជូន​ក្លិប​២៨​គ្រាប់ ក្នុង​ការ​ប្រកួត​៤៣​ដង ។ ខ្សែប្រយុទ្ធ​រូប​នេះ កំពុង​តែ​កាន់​កំណត់​ត្រា​ស្មើគ្នា​ជាមួយនឹង Messi ត្រង់​ថា មាន​ពាន Ballon d’Or ចំនួន​៥​ដូច​គ្នា ដែល​រកបាន​៤​នៅ Real Madrid និង ១ នៅ Manchester United ៕

ប្រភព ៖ khaleejtimes , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ