ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វេដឺរ័រ លើក​ពានជើងឯកវាយ​កូន​បាល់​Dubai Championshipsលើកទី6

11 ឆ្នាំ មុន

កីឡាករ​លំ​ដាប់​ទី​៨​ពិភពលោក​សញ្ជាតិ​ស្វ៊ីស​ រ៉ូជើ ហ្វេដឺរ័រ​ បាន​ក្លាយ​ទៅ​ជា​ម្ចាស់​ពាន​​វាយ​កូន​បាល់​​កម្ម​វិធី​ Dubai Tennis C​h​a​m​p​i​​on​s​hips​​​ទី​ក្រុង​ឌូ​បៃ​ ប្រ​ទេស​អា​រ៉ា​ប់​រួម​ជា​លើក​ទី​៦​បន្ទាប់​ពី​បាន​យក​ឈ្នះ​គូ​ប្រកួត​របស់​ខ្លួន​​គឺ​កីឡាករឆែក​ Tomas Berdych ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពីថ្ងៃ​សៅរ៍​​ ទី​០១​ ខែ​មី​នា​ ម្សិល​មិញ ​។​

កីឡាករ​លំ​ដាប់​ទី​៨​ពិភពលោក​សញ្ជាតិ​ស្វ៊ីស​ រ៉ូជើ ហ្វេដឺរ័រ​ បាន​ក្លាយ​ទៅ​ជា​ម្ចាស់​ពាន​​វាយ​កូន​បាល់​​កម្ម​វិធី​ Dubai Tennis C​h​a​m​p​i​​on​s​hips​​​ទី​ក្រុង​ឌូ​បៃ​ ប្រ​ទេស​អា​រ៉ា​ប់​រួម​ជា​លើក​ទី​៦​បន្ទាប់​ពី​បាន​យក​ឈ្នះ​គូ​ប្រកួត​របស់​ខ្លួន​​គឺ​កីឡាករឆែក​ Tomas Berdych ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពីថ្ងៃ​សៅរ៍​​ ទី​០១​ ខែ​មី​នា​ ម្សិល​មិញ ​។​

ហ្វេដឺរ័រ​បាន​បំ​បាក់​កីឡាករ Berdych​​ក្នុង​លទ្ធផល​ ៣-៦ ,៦-៤​​និង៦-៣​​ទទួល​បាន​ឱកាស​​លើក​ពាន​ជា​លើក​ទី​១​ប្រ​ចាំ​ឆ្នាំ​ ។ បើ​និយាយ​ក្នុង​អា​ជីព​វិញ​ នេះ​គឺ​ជា​ពាន​ជើង​ឯក​លើក​ទី​៧៧​ហើយ​ ។

​ហ្វេដឺរ័រ​ ឆ្លង​កាត់​ការ​ប្រកួត​ពេញ​មួយ​សប្តាហ៍​នៅ​អា​រ៉ាប់​រួមនេះ​ គឺ​មិន​បាន​ចាញ់​សូម្បី​១​សិត​ឡើយ​ ។ គេ​បាន​និយាយ​ថា ៖«នេះ​ពិត​ជា​ល្អ​ខ្លាំង​ណាស់ ​គឺ​ជា​ជ័យ​ជម្នះ​ដ៏​អស្ចារ្យ​បំ​ផុត​ ។ គ្រប់​ពាន​ជើង​ឯក​ទាំងអស់​គឺ​សុទ្ធ​តែ​ល្អ​ ។ ជ័យ​ជម្នះ​តែង​តែ​ជា​រឿង​មួយ​ល្អ​បំ​ផុត​ ។ វា​បាន​ដោះ​ស្រាយ​ការ​ជាប់​ជំ​ពាក់​គ្រប់​យ៉ាង​នៅ​ក្នុង​ចិត្ត​ ។ នេះ​ជា​សប្តាហ៍​យ៉ាង​ពិសេស​មួយ​សម្រាប់​ខ្ញុំ​» ។

ឯ Berdych បាន​និយាយ​ថា​៖«បរិយា​កាស​ក្នុង​ពេល​នេះ​ពិត​ជា​ល្អ​ខ្លាំង​ណាស់​ ។ ខ្ញុំ​គិត​ថា​មនុស្ស​នៅ​ទី​នេះ​ភាគ​ច្រើន​បំ​ផុត​ចង់​ឱ្យ​កីឡាករ​ហ្វេដឺរ័រ​ឈ្នះ​» ។ គេ​បាន​បន្ត​​ថា​៖«ពិត​ប្រាកដ​ណាស់​ក្នុង​សិត​ទី​១ ខ្ញុំ​ធ្វើ​បានល្អ​ តែ​សិត​បន្ទាប់​បាន​ធ្វើ​ឱ្យ​មាន​​កំ​ហុស​មួយ​ចំនួន​ ។ តែ​ការ​ប្រកួត​របស់​ខ្ញុំ​គឃ្លើន​ជាង​ក្នុង​សិត​ទី​១​» ។

​សម្រាប់​ Berdych ការ​បរា​ជ័យ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​បាន​កើត​ឡើង​ជា​ញយ​ដង​ និង​​ចង់​ក្លាយ​ជា​ទម្លាប់​មួយ​ទៅ​ហើយ​ ។ ការ​ប្រកួត​ក្នុង​កម្ម​វិធី​នានា​មិន​ថា​ ជា​ក្រប​ខ័​ណ្ឌធំ​ គេ​កម្រ​ជួប​ការ​បរា​ជ័យ​ក្នុង​ជុំ​ដំ​បូង​នោះឡើយ ​។

​ទោះ​ជា​យ៉ាង​ណា សម្រាប់​ការ​ប្រ​កួតលើក​នេះ Berdych ហាក់​មាន​បញ្ហា​ផ្លូវ​ចិត្ត​ ដ្បិត​រាល់​កំ​ហុស​ដែល​កើត​មាន​ក្នុង​សិត​ទី​២និង​ ទី​៣​គឺ​មិន​បណ្តាល​មក​ពី​បច្ចេក​ទេស​ទាំង​ស្រុង​នោះ​ឡើយ។ អាច​និយាយ​បាន​ថា ការ​ប្រ​កួត​នេះរូប​គេ​មាន​ចិត្ត​ច្រ​បូក​ច្រ​បល់​ ស្មុគ​ស្មាញ​ អា​រម្មណ៍​មិន​ប្រមូល​ផ្តុំ​លើ​ការ​ប្រ​កួត ។

ក្នុង​ពេល​ដំ​ណាល​គ្នានេះ​ កី​ឡាការិនី​ឆែក ក្លារ៉ា ហ្សាកូ​ប៉ា​ឡូ​វ៉ា​ បាន​យក​ឈ្នះ​ពាន​ជើង​ឯក​កម្ម​វិធី Brazil Cup ដែល​រៀប​ចំ​ធ្វើ​នៅ​ក្រុង Florianopolis ​ប្រ​ទេស​ប្រេស៊ីល​បន្ទាប់​ពី​បាន​បំបាក់​គូ​ប្រ​ជែង​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​មក​ពី​ប្រ​ទេស​អេស្ប៉ាញ Garbine Muguruza ក្នុង​លទ្ធផល​ពិន្ទុ ៦-៤​និង​៥-២ ។ នេះ​ជា​ពាន​លើក​ទី​១​ហើយ​បើ​គិត​ពី​ឆ្នាំ​២០០៥​មក ។ ដោយ​ឡែក​ក្នុង​អា​ជីព​វិញ​គឺ​ជា​ពាន​លើក​ទី​៣ ។ គួរ​កត់​សម្គាល់​ថា​ មួយ​រយៈ​ពេល​កន្លង​មក​នេះ ហ្សា​កូ​ប៉ា​ឡូ​វ៉ា​បាន​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ចំ​នួន​៦លើក​ ប៉ុន្តែ​គ្មាន​១លើក​ណា​ដែល​នាង​ដណ្តើម​​បាន​ពាន​ជើង​ឯក​ឡើយ​ ៕