ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Juventus បោះ​នុយ​ចង់បាន​តារា​ឆ្នើម Barcelona 3​រូបនេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​សេះបង្កង់ Juventus កំពុង​តែ​ទៅ​ច​ចារ​ជាមួយនឹង​ក្លិប​អ្នកមាន​បុណ្យ Barcelona ស្តី​អំពី​ការ​ទិញ​យក​កីឡាករ Luis…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​សេះបង្កង់ Juventus កំពុង​តែ​ទៅ​ច​ចារ​ជាមួយនឹង​ក្លិប​អ្នកមាន​បុណ្យ Barcelona ស្តី​អំពី​ការ​ទិញ​យក​កីឡាករ Luis Suarez, Ivan Rakitic និង Juan Miranda ។

ក្លិប​ទាំង​ពីរ​នេះ​បាន​ចាប់ផ្តើម​និយាយ​ពី​ការ​ទិញ​លក់​កីឡាករ Miranda ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​កីឡាករ Daniele Rugani ជា​ផ្នែក​មួយ​នៃ​ការ​ដោះ​ដូរ​ ។ យើង​តាម​ការ Tuttosports ការ​ពិភាក្សា​គ្នា​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ ដែល​និយាយ​អំពី Rakitic ដែល​ប្រុង​នឹង​រត់​ចេញពី​ជម្រក​របស់ Barcelona ។

លោក Fabio Paratici នាយក​ផ្នែក​កីឡា​របស់ Juventus ចង់​ដូរ​កីឡាករ Emre Can ជាមួយនឹង​កីឡាករ​ក្រូ​អាស៊ី Rakitic តែ​ខណៈ​ដែល​ពួក​គេ​កំពុង​តែ​ច​ចារ​គ្នា គេ​ក៏​ប្រជែង​គ្នា​យក Neymar ពី PSG ផង​ដែរ ។

Barcelona ចង់បាន​កីឡាករ Neymar មក​កាន់​ក្លិប​វិញ​ក្នុង​លក្ខណៈ​ខ្ចី​ជើង​នៅ​រដូវ​កាល​នេះ ហើយ​អាច​នឹង​ទិញ​ផ្តាច់​នៅ​រដូវ​កាល​ក្រោយ ក្នុង​តម្លៃ​១៣៧​លាន​ផោន បើ​យោង​តាម​ប្រភព​ព័ត៌មាន Marca តែ​ខាង PSG បដិសេធ ព្រោះ​ចង់បាន​២០០​លាន​ផោន ។

Juventus បើ​មិន​បាន Neymar ទេ ក៏​ចង់បាន Suarez មក​កាន់​ក្លិប​របស់​ខ្លួន​ដែរ ។ គេ​បាន​បញ្ចុះបញ្ចូល Barcelona ឱ្យ​លក់ Suarez ពេល​បាន Neymar ពី PSG​។ នេះ​អាច​មាន​ន័យ​ថា ក្លិប​នឹង​លក់ Mario Mandzukic និង Paulo Dybala ចោល ដើម្បី​យក​លុយ​មក​ទិញ Suarez ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ