ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ពូទីន​ អនុញ្ញាត​ឱ្យ​ប្រើ​កម្លាំង​ទ័ព​នៅ​គ្រីមេ​ ខណៈ​អ៊ុយ​ក្រែន​ឱ្យ​កងទ័ព​ត្រៀម​ខ្លួន​​ប្រយុទ្ធ​

11 ឆ្នាំ មុន

ប្រធានាធិបតី​រុស្ស៊ី​ លោក​​វ៉្លាឌី​មៀរ​ពូទីន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាល​ពី​ថ្ងៃទី​១ មីនា​ បាន​ទទួល​ការ​អនុញ្ញាត​ពី​សភា​ និង​ព្រឹទ្ធ​សភា​រុស្ស៊ី​ ដែល​យល់​ព្រម​តាម​សំណើ​​លោក​បញ្ជូន​កង​ទ័ព​ទៅ​កាន់​អ៊ុយ​ក្រែន​ ខណៈ​ពួក​ជន​ប្រដាប់​អាវុធ​បាន​ដណ្តើម​កាន់​កា.ប់​ឧប​ទ្វីប​គ្រី​មេ​ និង​ខណៈ​បាតុ​កម្ម​ហិ.ង្សា​នានា​មាន​​ការ​កើន​នៅ​ភាគខាង​កើត​ប្រទេស ។​

ប្រធានាធិបតី​រុស្ស៊ី​ លោក​​វ៉្លាឌី​មៀរ​ពូទីន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាល​ពី​ថ្ងៃទី​១ មីនា​ បាន​ទទួល​ការ​អនុញ្ញាត​ពី​សភា​ និង​ព្រឹទ្ធ​សភា​រុស្ស៊ី​ ដែល​យល់​ព្រម​តាម​សំណើ​​លោក​បញ្ជូន​កង​ទ័ព​ទៅ​កាន់​អ៊ុយ​ក្រែន​ ខណៈ​ពួក​ជន​ប្រដាប់​អាវុធ​បាន​ដណ្តើម​កាន់​កាប់​ឧប​ទ្វីប​គ្រី​មេ​ និង​ខណៈ​បាតុ​កម្ម​ហិង្សា​នានា​មាន​​ការ​កើន​នៅ​ភាគខាង​កើត​ប្រទេស ។​

ដោយ​ប្រកាស​ពី​សិទ្ធិ​ធ្វើ​អន្តរាគមន៍​ដោយ​យោធា​ក្នុង​អតីត​សាធារណ​រដ្ឋ​​សូវៀត​នោះ​ ដែល​​ក្រុង​មូស្គូ​ចាត់​ទុក​ថា​ ជា​តំបន់​ស្ថិត​ក្រោម​ឥទ្ធិ​ពល​របស់​ខ្លួន​នោះ​ លោក​ពូទីន​ បាន​បង្ហាញ​ចំពោះ​ពួក​លោ​កខាង​លិច​ពី​កណ្តាប់ដៃ​ដែក​មួយ​ពុំ​ធ្លាប់​មាន​ចាប់​តាំងពី​សង្គ្រាម​ត្រជាក់​មក ។​

ការសម្រេច​ចិត្ត​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​ដែល​សហរដ្ឋ​អាមេរិក​តាម​រយៈ​សម្តី​លោក​បារ៉ាក់​ អូបាម៉ា​ និង​បណ្តា​ប្រទេស​អឺរ៉ុប​ព្រមាន​ក្រុង​មូស្គូ​ប្រឆាំង​នឹង​ការ​ប៉ុន​ប៉ង​ធ្វើ​អន្តរាគមន៍​យោធា​មួយ​មក ។​

ភ្លាមៗ​លោក​ពូទីន​ ទទួលបាន​ការ​គាំទ្រ​ពី​ក្រុម​ប្រឹក្សា​សហ​ព័ន្ធ​ (ព្រឹទ្ធ​សភា​រុស្ស៊ី)​ ដែល​អនុញ្ញាត​ឱ្យ​ប្រើ​កម្លាំង​ទ័ព​នៅ​ក្នុងដែន​ដី​អ៊ុយ​ក្រែន​ ​ដើម្បី​ការពារសន្តិ​សុខ​ជន​ជាតិ​រុស្ស៊ី​រស់​នៅ​ទី​នោះ ។​ នេះ​ក៏​ជា​មូល​ហេតុ​ដែល​​រុស្ស៊ី​ធ្លាប់​លើក​ឡើង​ពេល​ធ្វើ​អន្តរាគមន៍​យោធា​នៅ​ហ្ស៊ក​ហ្ស៊ី​កាល​ពីឆ្នាំ​​២០០៨​ ដែរ ។​

លោក​ពូទីន​ លើក​ហេតុ​ផល​ពី​សំណើ​ប្រើ​កង​ទ័ពដោយ​សារ​សភាព​ការណ៍​វិសាមញ្ញ​នៅ​អ៊ុយ​ក្រែន​ ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ពល​រដ្ឋ​សហ​ព័ន្ធ​រុស្ស៊ី ព្រម​ទាំង​ដើម្បី​ការពារ​កង​កម្លាំង​នាវា​ចរណ៍​រុស្ស៊ី​ដែល​មាន​មូលដ្ឋាន​នៅ​តំបន់​គ្រី​មេ​ផង​ដែរ ។​ ព្រឹទ្ធ​សភា​រុស្ស៊ី​ដែល​អនុញ្ញាតឱ្យ​ប្រើ​កម្លាំង​នោះ​គ្រោង​ថា​ កង​ទ័ព​នឹង​អាច​ប្រើ​ប្រាស់​រហូត​ដល់​សភាព​ការណ៍​សង្គម-​នយោ​បាយ​នៅ​អ៊ុយ​ក្រែន​វិល​មក​មាន​ប្រក្រតី​ភាព​ឡើងវិញ ។​

លោក​ពូទីន ដែល​ពេល​នេះ​មាន​មធ្យោ​បាយ​យោធា​ដើម្បី​ដោះ​ស្រាយ​សភាព​ការណ៍​ បើ​យោង​តាម​អ្នក​នាំ​ពាក្យ​លោក​ថា​ នៅ​ពុំ​ទាន់​ធ្វើ​ការ​សម្រេច​ចិត្ត​ទាក់​ទិន​នឹង​ការ​ដាក់​ពង្រាយ​កង​ទ័ព​នៅ​អ៊ុយ​ក្រែន​នៅ​ឡើយ ។​ ច្បាស់ណាស់​ថា កង​ទ័ព​រុស្ស៊ី​បានឈរ​ជើង​នៅ​តំបន់​គ្រី​មេ​ ជា​ដែន​ដី​នៅ​ភាគ​ខាង​ត្បូង​អុ៊យ​ក្រែន​រួច​ហើយ​ដោយ​នៅ​តំបន់​គ្រី​មេ​នោះ រុស្ស៊ី​មាន​មូលដ្ឋាន​នាវាចរណ៍​នៅ​ក្រុង​សេបា​ស្ត្រូ​ប៉ូល​ គឺ​ជា​កង​នាវា​ចរណ៍​សមុទ្រ​ខាង​ជើង ។​ សម្រាប់​ពេល​នេះ​ការ​ឈរ​ជើង​កាន់​កាប់​នោះ​ធ្វើ​ឡើង​ដោយ​ពុំ​ទាន់​មាន​ការ​បង្ហូរ​ឈាម​នៅ​ឡើយ​ ព្រោះ​រដ្ឋាភិបាល​ថ្មី​ក្រុង​គៀវ​ហាក់​ពុំ​មាន​សមត្ថ​ភាព​បញ្ចេញប្រតិ​កម្ម​តប​ត​បាន ។​

ការ​ប៉ះ​ទង្គិចគ្នា​នានា​កើត​មាន​នៅ​ភាគ​ខាង​កើត​ និងភាគ​ខាង​ត្បូង​អុ៊យ​ក្រែន​ ដែល​នៅ​ទី​នោះ​មាន​សហ​គមន៍​រុស្ស៊ី​ភាគ​ច្រើន​ ។ ការ​ប៉ះ​ទង្គិច​គ្នា​កើត​មាន​រវាង​ពួក​អ្នក​គាំទ្រ​ប្រធានា​ធិបតី​ត្រូវ​ផ្តួល​រំលំ​លោក​វិក​ទ័រ​ អុី​យ៉ា​នូកូ​វីត​ និង​ពួក​អ្នក​ការពារ​រដ្ឋ​អំណាច​ថ្មី​នៅ​ក្រុង​គៀវ ។​ នៅ​ខា​គៀវ​ មនុស្ស​ជា​ច្រើន​នាក់​ត្រូវរបួស​ពេល​​ពួក​សកម្ម​ជន​ស្និទ្ធ​រុស្ស៊ី​ បាន​លុក​​ចូល​កាន់​កាប់​បណ្តា​អគារ​រដ្ឋាភិបាល​ តំបន់​ ហើយ​ប៉ះ​គ្នា​ជាមួយ​ពួក​អ្នក​គាំទ្រ​អាជ្ញាធរ​បណ្តោះ​អាសន្ន ។​ ពេល​រាត្រី​កាល​មកដល់​ ពួកបាតុករ​បាន​នាំ​គ្នា​ទម្លាក់​ទង់​ជាតិ​អ៊ុយ​ក្រែន​ចេញ​ពី​អគារ​រដ្ឋ​ទាំង​ឡាយ​ ហើយ​ដាក់​ជំនួសវិញ​ដោយ​ទង់​ជាតិ​រុស្ស៊ី​នៅ​តំបន់​ខា​គៀវ​ DONETSK អូ​ដេ​សា និង DNIPROPETROVSK ។​ នៅ​ DONETSK ជា​តំបន់​កំណើត​របស់​លោក​អីុយ៉ា​នូកូវីត​ បណ្តា​សមា​ជិក​សភា​មូល​ដ្ឋាន​និយាយ​ថា ពុំ​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​របស់​រដ្ឋ​អំណាច​កណ្តាល​ថ្មី​ ហើយ​អំពាវ​នាវ​ឱ្យ​មាន​ការបោះ​ប្រជា​មតិ​មួយ​ស្តី​ពី​អនាគត​តំបន់​នោះ ។​
ប្រធាន​សភា​រុស្ស៊ី​បាន​ព្រមាន​បណ្តា​មេដឹក​នាំ​អ៊ុយ​ក្រែន​ថា រុស្ស៊ី​នឹង​ឆ្លើយ​តប​ដោយ​យោធា​ ប្រសិន​បើ​កម្លាំង​ត្រូវបានប្រើ​ប្រឆាំង​ពួក​បាតុ​ករ​ដោយ​​សន្តិ​វិធី​នៅ​ភាគ​ខាង​កើត និង​ភាគ​ខាង​ត្បូង​ប្រទេស ។​

ប្រធានា​ធិបតី​ស្តី​ទី​អ៊ុយ​ក្រែន​ លោក​អូ​ឡេក​សាន់ឌ័រ​តួក​ឈី​ណូវ​ ដែល​កោះ​ប្រជុំ​បណ្តា​ប្រមុខ​ភ្នាក់​ងារ​សន្តិ​សុខ​យល់​ថា​ ក្រុង​មូស្គូ​បុ៉ន​ប៉ង​បង្ក​អស្ថេរ​ភាព​ទាំង​ស្រុង​នៅ​អ៊ុយ​ក្រែន​ ។​ ចំណែក​អតីត​មេ​ខ្លោង​បាតុ​កម្ម​ប្រឆាំង​ លោក​វិតាលី​ គ្លីត​ស្តូ​ អំពាវនាវ​ឱ្យ​មាន​ការ​កេណ្ឌ​ប្រមូល​កម្លាំង​ជា​ទូទៅ​មួយ ។​ ម៉្យាង​ទៀត ក្រុង​គៀវ​ចាត់​ទុក​ថា​ ខុស​ច្បាប់​ការ​តែងតាំង​លោក​ស័រ​ហ្គេយ​ អាក់​ស៊ី​យ៉ូ​ណូវ​ ជា​ឥស្សរ​ជន​ស្និទ្ធ​រុស្ស៊ី​ម្នាក់​ជា​នាយក​រដ្ឋ​មន្ត្រី​​គ្រី​មេ។​

លោក​អាក់​ស៊ី​យ៉ូណូវ បាន​ស្នើ​ដល់​លោក​ពូទីន​ ឱ្យ​ជួយ​លោក​ធានា​សន្តិ​ភាព​ និងភាពស្ងប់​ស្ងាត់​នៅ​ឯ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ក្រុង​ស៊ីម​ហ្វេ​ រ៉ូប៉ូល​ រដ្ឋ​ធានី​គ្រី​មេ​ ប្រកាស​បិទ​ដែន​អាកាស​តំបន់ ហើយ​ផ្អាក​​បណ្តោះ​អាសន្ន​រាល់​ការ​ហោះ​ហើរ​ចេញ​ចូល​ទី​ក្រុង​នោះ​ ។​

ពុំ​មាន​ការ​សង្ស័យ​ឡើយដែល​នៅ​តាម​ចំណុច​សំខាន់​ៗ​ ពិសេស​នៅ​រដ្ឋធានី​ស៊ីម​ហ្វេ​ រ៉ូបូល​ ត្រូវត្រួត​ត្រា​ដោយ​កង​ទ័ព​រុស្ស៊ី​ ពិសេស​កង​ទាហាន​ឆត្រ​យោង ។​ ទាហាន​រុស្ស៊ី​ជាង​៦.០០០​នាក់​ត្រួត​ត្រា​តំបន់​នោះ​ដែល​កាត់​ផ្តាច់​ពី​​ផ្នែក​ឯទៀតៗ​របស់​ប្រទេស​ ។​
អ៊ុយ​ក្រែន​​ប្រកាស​កាល​ពីយប់​ថ្ងៃទី​១ មីនា​ ដាក់​កង​ទ័ព​របស់​ខ្លួន​ឱ្យស្ថិត​ក្នុង​ស្ថាន​ភាពប្រកាស​អាសន្ន​ពេញ​បន្ទុក ហើយ​ត្រៀម​ប្រយុទ្ធ​ ហើយ​បញ្ជាក់​ថា​ អន្តរាគមន៍​យោធារបស់​រុស្ស៊ី​លើ​ដែន​ដី​របស់​ខ្លួន​ នឹង​នាំ​​ទៅ​រក​សង្គ្រាម​មួយ ។​

បន្ទាប់​ពី​ប្រជុំ​រយៈ​ពេល​៣​ម៉ោង​ជាមួយ​បណ្តា​​ប្រមុខ​ភ្នាក់ងារ​សន្តិ​សុខ​មក​ ប្រធានា​ធិបតី​ស្តី​ទី​អ៊ុយ​ក្រែន​លោក​តួក​ឈី​ណូវ​ អះ​អាង​ថា​ ​អន្តរា​គមន៍​យោធា​រុស្ស៊ី​ គឺ​ជា​ការ​ឈ្លា​នពាន​មួយ​ប្រឆាំង​ប្រទេស​លោក ចំណែក​​នាយក​រដ្ឋ​មន្ត្រី​ថ្មី​អ៊ុយ​ក្រែន​វិញ​គូស​បញ្ជាក់​ថា​ លោកបាន​ស្នើ​ឱ្យ​កង​ទាហាន​រុស្ស៊ី​វិល​ត្រឡប់​ចូល​បន្ទាយ​ពួក​គេ​វិញ​ ពេល​លោក​​ទាក់​ទង​តាម​ទូរ​ស័ព្ទ​ជា​មួយ​សម​ភាគី​រុស្ស៊ី​លោក​ឌ្រី​មីទ្រី​ ម៉េដ​វេដេវ ។​ នាយក​រដ្ឋ​មន្ត្រី​រូប​នោះ​លោក​អាសឺ​នី អីុ​យ៉ាត​សឺនី​អ៊ុក​ គូស​បញ្ជាក់​ថា​ អន្តរា​គមន៍​​យោធា​មួយ​នឹង​កំណត់​ពី​ការ​ចាប់​ផ្តើម​សង្គ្រាម​ និង​បញ្ចប់​ទំនាក់​ទំនង​រវាង​អ៊ុយ​ក្រែន​ និង​រុស្ស៊ី​ ៕​