ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆាយ​ មាស​​ ផ្តួល​​ជ័យ​ ប៊ុនសង់ ​ឱ្យសន្លប់​​ទឹក​4 ខណៈ​ សុខ ​​សុវណ្ណ ​ឈ្នះ​ពិន្ទុ យស់ សំអាល់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​ទីបំផុត​ឆាយ មាស ​មក​ពី​ក្លិប​សំរោង​កោងកីឡា​​ខេត្ត​បាត់​ដំបង ​មាន​ឱកាស​​រក​បាន​៣​ពិន្ទុបន្ថែម​​ទៀត​​ បន្ទាប់​ពី​បាន​ប្រើ​ស្នៀតកែង​វាយ​​ចូល​សៀត​ផ្កា ​ជ័យ ប៊ុន​សង់ ​មក​ពី​ក្លិប​ខេមរិន្ទ​មាន​រិទ្ធ ​យ៉ាង​ពេញ​ទំហឹង​​បណ្តាល​ឱ្យ​ដួល​សន្លប់​​ក្រោក​លែង​រួច​នៅ​ទឹក​ទី​៤ ​នៅ​លើ​សង្វៀន​​CTN កាល​ពី​ថ្ងៃ​សៅរ៍​ទី​១ ​មីនា ​​កន្លង​មក​នេះ ​។ ចំណែក​​សុខ សុវណ្ណ ​មក​ពី​​ក្លិប​កង​ពល​តូច​លេខ​

រាជ​ធានី​ភ្នំពេញ​ ៖ ​ទីបំផុត​ឆាយ មាស ​មក​ពី​ក្លិប​សំរោង​កោងកីឡា​​ខេត្ត​បាត់​ដំបង ​មាន​ឱកាស​​រក​បាន​៣​ពិន្ទុបន្ថែម​​ទៀត​​ បន្ទាប់​ពី​បាន​ប្រើ​ស្នៀតកែង​វាយ​​ចូល​សៀត​ផ្កា ​ជ័យ ប៊ុន​សង់ ​មក​ពី​ក្លិប​ខេមរិន្ទ​មាន​រិទ្ធ ​យ៉ាង​ពេញ​ទំហឹង​​បណ្តាល​ឱ្យ​ដួល​សន្លប់​​ក្រោក​លែង​រួច​នៅ​ទឹក​ទី​៤  ​នៅ​លើ​សង្វៀន​​CTN កាល​ពី​ថ្ងៃ​សៅរ៍​ទី​១ ​មីនា ​​កន្លង​មក​នេះ ​។ ចំណែក​​សុខ សុវណ្ណ ​មក​ពី​​ក្លិប​កង​ពល​តូច​លេខ​៣១ ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​ បាន​យក​ឈ្នះ យស់ សំអាល់ ​មក​ពី​ក្លិប​ឃ្លាំង​មឿងកីឡា​​ខេត្ត​ពោធិ៍​សាត់ ដោយ​ពិន្ទុ ​ក្នុង​ជំនួប​ប្រកួត​វគ្គ​ជម្រុះ​​វិល​ជុំ​ឈាន​ទៅ​ដណ្តើម​​ខ្សែ​ក្រវាត់​​​ជើង​​​ឯក​ស្រា​បៀរ​​លី​អូ​ ក្នុង​ប្រភេទ​ទម្ងន់​​៦០​គីឡូ​ក្រាម ។

​ឆាយ​ មាស ​ពេល​នេះគេ​​មាន​៤​ពិន្ទុ​​ដោយ​ប្រកួត​​បាន​២​លើក​​ ឈ្នះ​១ ​និងចាញ់​១ ​ចំណែក​ឯ​ជ័យ ប៊ុនសង់ ​វិញ ទើបតែ​​រក​បាន​​២​ពិន្ទុ​ប៉ុណ្ណោះ ​ដោយ​ប្រកួត​​បាន​២​លើក​ នៅមិន​ទាន់​ស្គាល់​​ឈ្នះ​​ម្តងណា​ឡើយ ។ ​ជ័យ ប៊ុនសង់ ​កាលពី​ជុំ​ទី​១ គេធ្លាប់​​ចាញ់​សន្លប់​​ក្រោម​ស្នៀត​ជើង​ យស់ សំអាល់ នៅក្នុងទឹក​ទី​១ រួច​ម្តង​​មក​​ហើយ ចំណែក​ឯ​លើក​នេះ​គ្រាន់​​បើ​បន្តិច​ គេ​អាច​​តស៊ូ​​ប្រកួត​​បាន​ដល់​ទឹក​ទី​៤ ។ ​ទឹក​ទី​១ ​និង​ទឹក​ទី​២ ​ជ័យ​ ប៊ុនសង់ ​មាន​ឱកាស​​វាយ​បក​សង​ទៅ​លើ​​ឆាម មាស ​​បាន​យ៉ាង​ល្អបំផុត ជាមួយ​នឹង​ការ​ប្រើ​​ស្នៀត​ជើង​ទាត់​និងធាក់​ចេញ​ធ្វើ​ឱ្យ​ឆាយ ​​មាស ​មិន​​សូវ​មាន​ឱកាស​​ចូល​កៀក​បាន​ឡើយ ។ ​​ជា​ពិសេស​​រាល់​ការ​ព្យាយាម​ចូល​កៀក​ដើម្បី​ម៉ាត់​សង​ទៅលើ​ផ្ទៃ​មុខ​​​ ប៊ុនសង់ ​នោះគឺមិន​សូវ​បាន​សម្រេច​ឡើយ​ ។ ​រហូតដល់​ទឹក​ទី​៣​​ ប៊ុន​សង់​​ហាក់​មិន​បីដូច​ជា​មាន​ប្រៀប​​ជាងឆាយ​ មាស បន្តិច ​ដោយ​គេ​អាច​​វាយ​ចូល​មុខ​និង​ទាត់​ចេញ​បាន​ច្រើន​ជាង​ ប៉ុន្តែ​ចូល​​ដល់​ទឹក​ទី​៤ ​ខណៈ​ពេល​ដែល​​ប៊ុន​សង់ ព្យា​យាម​សម្រុក​​ចូល​កៀក​ ដោយ​​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ​នោះ​ក៏​ត្រូវ ឆាយ​ មាស​​ បុក​មួយ​កែងចូល​សៀត​ផ្កា​យ៉ា​ង​ពេញ​ទំហឹង​​បណ្តាល​ឱ្យ​ដួល​សន្លប់​​ស្តូក​ស្តឹង ​បើ​​ទោះ​​​ជា​​​អាជ្ញា​​កណ្តាល​​លោក​សុខ ​វិជ័យ​ ​រាប់​ដល់​៨​ទៅហើយ ​ក៏គេ​នៅ​តែ​មិន​អាច​ក្រោយ​រួច​​ដែរ ។

ចំណែក​​ឯ សុខ សុវណ្ណ​ វិញ ​នោះ​ពេល​នេះ​គេ​រក​បាន​៦​ពិន្ទុ​ ហើយ​សម្រាប់​​ការ​ប្រកួត​ទាំង​​២​លើក​​របស់​គេ​ ដោយ​ឈ្នះ​ទាំង​២​លើក​​ជាប់​គ្នា​តែ​ម្តង ​។ រី​ឯ​យស់​ សំអាល់​​ ​វិញ ​នោះ​គេ​ទើប​តែ​រក​បាន​៤​ពិន្ទុ​ប៉ុណ្ណោះ ​ព្រោះតែ​ការ​ប្រកួត​ទាំង​២​​លើក​របស់​គេមក​​នេះ​ឈ្នះ​ម្តង​ ចាញ់​ម្តង​ ។

​រវាងគូ​នេះគឺ​ចាប់​តាំង​ពី​នៅក្នុងទឹក​ទី​១ មក​ម៉្លេះ ​គេ​​បាន​​វាយបកសង​​រក​គ្នា​យ៉ាង​សាហាវ​​បំផុត ​ព្រោះ​ទាំង​សង​ខាង​សុទ្ធ​តែ​មាន​បំណង​ប្រជែង​​​រក​៣​ពិន្ទុ​ម្នាក់​បន្ថែម​ទៀត​ដូចគ្នា ។ សំអាល់ ​បា​ន​ព្យាយាម ម៉ាត់​ចេញ​សំដៅ​មុខ សុវណ្ណ ​និង​ទាត់​យ៉ាង​សន្ធាប់​​ ប៉ុន្តែ​ត្រូវ​​គូ​ប្រកួត​​ច្រាស់​សង​មក​វិញ​ភា្លម​ៗ ​ធ្វើ​ឱ្យ​ស្ថាន​ការ​​ណ៍​ប្រកួ​ត​​រវាង​​ពួក​គេ​ទាំង​២​ឡើង​កំដៅ​​ ប៉ុន្តែ​​រាល់​ការ​​​​ដើរចូល​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​របស់​សំអាល់ ​មិន​ខុស​ពី​ផ្ទាំង​ស៊ីប​​របស់​សុវណ្ណ​ឡើយ ។​ទោះ​បី​យ៉ាងណា​សំអាល់ ​គេ​មិន​រា​ថយ​ឡើយ គឺ​គេនៅតែ​ដើរចូល​វាយ​និង​ទាត់​​សង​ទៅលើ​​សុវណ្ណ​វិញ ​តែដោយ​សារ​តែ​​គេមាន​ដៃ​ខ្លី និងជើង​ខ្លី​ជាង​នោះ គឺរាល់​ការវាយ​​និងទាត់​​ចេញ​របស់គេ ​មិន​សូវ​ជា​ទទួល​បាន​ផល​ល្អ​ឡើយ ។ ​ចូលដល់​ចុង​ទឹក​ទី​៤​និងទឹក​ទី​៥ ​ទោះបី​កម្លាំង​សុវណ្ណ​​ហាក់​បី​ដូច​ជា​ស្រុត​ចុះ​បន្តិច​មែន ​តែ​រាល់​ការ​​វាយ​និង​ទាត់​ចេញ​របស់គេ​នៅ​តែ​ទទួលបាន​ផល​ល្អ​ជាង​​សំអាល់​​ដដែល ទើប​គេ​​​ឈ្នះ​ពិន្ទុ​ ប៉ុន្តែ​​​មុន​នឹង​យកឈ្នះ​សំអាល់​ ​គេ​ក៏វេទនា ​មិន​តិច​ដែរ ៕