ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមវិទ្យាល័យ​ហ៊ុន សែន​ ភ្នំពេញថ្មី​លើក​ពាន​បាល់​ទះ​ពាន​រង្វាន់​សាកល​វិទ្យា​ល័យ​វេស្ទើន​ប្រចាំ​ឆ្នាំ​2014

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ការ​ប្រកួត​បាល់​ទះ​យុវជន​ សិស្ស​វិទ្យាល័យ​រាជធានី​ភ្នំពេញ​ ពាន​រង្វាន់​សាកល​វិទ្យា​ល័យ​វេស្ទើន​ប្រចាំ​​ឆ្នាំ​២០១៤​ ដែល​រៀប​ចំ​ឡើង​ក្រោម​​កិច្ច​សហការ​រវាង​សាកល​វិទ្យា​ល័យ​វេស្ទើន​ និង​ក្រសួង​អប់​រំ​ យុវជន​ និង​កីឡា​ ដែល​បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​៩​ មករា​​ មក​នោះ​បាន​បិទ​ការ​ប្រកួត​ហើយ​​កាល​ពី​រសៀល​ថ្ងៃ​ទី​២៨​ កុម្ភៈ​ ឆ្នាំ​២០១៤​ នៅ​សាល​បាល់​ទះ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​​ ។​

រាជធានីភ្នំពេញ​ ៖ ការ​ប្រកួត​បាល់​ទះ​យុវជន​ សិស្ស​វិទ្យាល័យ​រាជធានី​ភ្នំពេញ​ ពាន​រង្វាន់​សាកល​វិទ្យា​ល័យ​វេស្ទើន​ប្រចាំ​​ឆ្នាំ​២០១៤​ ដែល​រៀប​ចំ​ឡើង​ក្រោម​​កិច្ច​សហការ​រវាង​សាកល​វិទ្យា​ល័យ​វេស្ទើន​ និង​ក្រសួង​អប់​រំ​ យុវជន​ និង​កីឡា​ ដែល​បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​៩​ មករា​​ មក​នោះ​បាន​បិទ​ការ​ប្រកួត​ហើយ​​កាល​ពី​រសៀល​ថ្ងៃ​ទី​២៨​ កុម្ភៈ​ ឆ្នាំ​២០១៤​ នៅ​សាល​បាល់​ទះ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​​ ។​

កម្មវិធី​នេះ​មាន​​ការ​ចូល​រួម​ផ្ដល់​រង្វាន់​ដល់​ជ័យ​លាភី​ពី​សំណាក់​លោក​ មិល​ កាដូ​ អគ្គ​នាយក​រង​កីឡា​នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ តំណាង​លោក​រដ្ឋលេខាធិការ​ក្រសួង​អប់​រំ​ យុវជន​ និង​កីឡា​ ស៊ាន​ បូរ៉ាត​​ ,​លោក​ តែ​ ឡូរិន​ ទីប្រឹក្សា​អម​​ទី​ស្ដី​ការ​គណៈរដ្ឋ​មន្ដ្រី​ និង​ជា​សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យវេស្ទើន​ ព្រម​ទាំង​មន្ដ្រី​កីឡា​ និង​សិស្សា​នុសិស្ស​យ៉ាង​ច្រើន​កុះ​ករ​ ។​
មាន​ប្រសាសន៍​នា​ឱកាស​នោះ​ លោក​មិល​ កាដូ​ បាន​ថ្លែង​ថា​ ការ​ប្រកួត​កីឡា​បាល់​ទះ​យុវជន​ សិស្ស​វិទ្យា​ល័យ​ពាន​រង្វាន់​សាកល​វិទ្យា​ល​័យ​វេស្ទើន​នេះ​ជា​ការ​ឆ្លើយ​តប​នឹង​យុទ្ធ​សាស្រ្ដ​ចតុកោណ​របស់​រាជ​រដ្ឋាភិបាល​ និង​យុទ្ធ​សាស្រ្ដ​ក្រសួង​​អប់រំ​ យុវជន​ និង​កីឡា​ ក្នុង​ការ​ពង្រីក​វិស័យ​កីឡា​ និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា​ ។​ លោក​បាន​ផ្ដាំ​ផ្ញើ​ដល់​ក្មួយៗ​ទាំង​អស់​ សូម​យក​ចិត្ដ​ទុក​ដាក់​ខ្ពស់​ចូល​រួម​ក្នុង​ការ​សិក្សា​​និង​ការ​ហ្វឹកហាត់​បន្ថែម​ទៀត​តាម​លក្ខណៈ​បច្ចេក​ទេស​​​ រក្សា​ឱ្យ​បាន​នូវ​កម្រិត​បច្ចេក​ទេស​ប្រកាន់​យុ​ត្ដិធម៌​ សីលធម៌​ មាន​ឆន្ទៈ​មុត​មាំ​ និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ ។​
លោក​ តែ​ ឡូរិន​ មាន​ប្រសាសន៍​ទាក់​ទង​នឹង​សាលា​របស់​លោក​ថា​​ ក្រៅ​ពី​ជួយ​លើក​ស្ទួយ​វិស័យ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ សាកល​វិទ្យា​ល័យ​វេស្ទើន​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សកម្ម​ភាព​សង្គម​ និង​កីឡា​ផង​ដែរ​ ។​ ជាក់​ស្ដែង​ ដូច​ជា​ការ​រៀប​ចំ​កម្មវិធី​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​រឹត​ចំណង​មិត្ដ​ភាព​រវាង​យុវជន​កម្ពុជា​ពី​វិទ្យា​ល័យ​មួយ​ទៅ​វិទ្យាល័យ​មួយ​ និ​ងជួយ​ជំរុញ​លើក​ទឹក​ចិត្ដ​ដល់​យុវជន​ខ្មែរ​ឱ្យ​នាំ​គ្នា​ចូល​រួម​លេង​កីឡា​ដើម្បី​សុខ​ភាព​ មិត្ដ​ភាព​ ប្រាជ្ញា​ឈ្លាស​វៃ​ និង​ជា​ពិសេស​ចៀស​វាង​ការ​បណ្ដោយ​ខ្លួន​ឱ្យ​ធ្លាក់​ក្នុង​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​យុវជន​ខ្មែរ​យើង​ និង​សង្គមជាតិ​​ ។​
ចំពោះ​លទ្ធផល​ចំណាត់​ថ្នាក់​ជ័យ​លាភី​ដែល​ទទួល​បាន​គឺ​ ចំណាត់​ថ្នាក់​លេខ​១​ បាន​ទៅ​សមាគម​កីឡា​សិស្ស​វិទ្យា​ល័យ​ហ៊ុន​សែន​ភ្នំពេញ​ថ្មី​ ទទួល​បាន​ពាន​រង្វាន់​១​ ថវិកា​ ៦​លាន​រៀល​ ព្រម​ទាំង​អាហា​រូបករណ៍​៥០​ភាគ​រយ​ ។​ លេខ​២​ បាន​ទៅ​សមាគម​កីឡា​សិស្ស​វិទ្យា​ល័យ​ទួល​ទំពូង​ ទទួល​បាន​ទឹក​ប្រាក់​ ៤​លានរៀល​ អាហារូប​ករណ៍ ៥០​ភាគ​រយ​ ។​ លេខ​៣​ បាន​ទៅ​សមាគម​កីឡា​សិស្ស​វិទ្យា​ល័យ​ជម្ពូវ័ន​ ទទួល​បាន​ទឹក​ប្រាក់​ ៣​លាន​រៀល​ អាហារូបករណ៍​៥០​ភាគ​រយ​ ន​ិង​លេខ​៤​ បាន​ទៅ​សមាគម​កីឡា​សិស្ស​​វិទ្យាល័យ​ទួល​អំពិល​ ទទួល​បាន​ទឹក​ប្រាក់​ ២​លាន​រៀល​ អាហារូបករណ៍​ ៥០​ភាគ​រយ​ ។​
ក្រៅ​ពី​នេះ​ ក្រុមហ៊ុន​ភេសជ្ជៈ​ M-150 បាន​ឧបត្ថម្ភ​ដល់​ចំណាត់​ថ្នាក់​លេខ​១​ នូវ​ទឹក​ប្រាក់​ចំនួន​ ២៨០​ដុល្លារ​ ,​ភេសជ្ជៈ​ M-150 ចំនួន​២កេស​ និង​អាវ​យឺត​ចំនួន​ ១៥​ ។​ លេខ​២​ ទឹក​ប្រាក់​ ១៨០​ដុល្លារ​ ,​ភេសជ្ជៈ​ M-150 ចំនួន​២​កេស​ និង​អាវ​យឺ​ត​ចំនួន​ ១៥​ ។​ លេខ​៣​ ទឹក​ប្រាក់​ ១៣០​ដុល្លារ​ ,​ភេសជ្ជៈ​ M-150 ចំនួន​២​កេស​ និង​អាវ​​យឺត​ចំនួន​ ១៥​ ន​ិង​លេខ​៤​ ទឹក​ប្រាក់​ ១០០​ដុល្លារ​ ,​ភេសជ្ជៈ​ M-150 ចំនួន​២​កេស​ និង​អាវ​យឺត​ចំនួន​ ១៥​ ។​
សូម​បញ្ជាក់​ថា​ ការ​ប្រកួត​ដែល​មាន​រយៈ​ពេល​ជាង​១​ខែ​នេះ​ គឺ​ធ្វើ​ឡើង​រៀង​រាល់​ថ្ងៃ​ព្រហស្បតិ៍​​-សុក្រ​-សៅរ៍​​ និង​ ប្រកួត​លើ​ទីលាន​ចំនួន​៧​វិទ្យា​ល័យ​ ហើយ​មាន​ចំនួន​២៧​ក្រុម​ចូល​រួម​ និង​ចែក​ចេញ​ជា​២​ពូល​ គឺ​ពូល​ A មាន​សមាគម​កីឡា​សិស្ស​វិទ្យា​ល័យ​ជា​ស៊ីម​ ចំរើន​រដ្ឋ​ ,​ព្រែក​លៀប​ ,​ទួល​អំពិល​ ,​សំរោង​ ,​ទួល​ទំពូង​ ,​ព្រែក​កំពឹស​ ,​កោះ​ដាច់​ ,​វត្ដ​ភ្នំ​ ,​ជាស៊ីម​ជ្រោយ​ចង្វា​ ,​ឥន្ទ្រ​ទេវី​ ,​ផ្សារ​ដើម​ថ្កូវ​ ,​សន្ធរ​ម៉ុក​ និង​វិទ្យាល័យ​ឫស្សី​កែវ។ ពូល​ B មាន​វិទ្យាល័យ​អរុណ​វត្ដី​ ,​ពងទឹក​ ,​ច្បារអំពៅ​ ,​ជាស៊ីម​បឹង​កេង​កង​ ,​ហ៊ុន​សែន​ភ្នំ​ពេញ​ថ្មី​ ,​ជា​ស៊ីម​ឈូកវ៉ា​ ,​ហ៊ុន​សែន​បុរី​១០០​ខ្នង​ ,​ទួល​ប្រាសាទ​សែន​សុខ​ ,​ព្រែក​ឯង​​,​​ព្រះ​ស៊ីសុវត្ថិ​ ,​បឹង​​ត្របែក​ ,​ជម្ពូ​វ័ន​ ,​ចាក់​អង្រែ​ និង​វិទ្យា​ល័យ​ជា​ស៊ីម​សាមគ្គី​ ៕​