ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ​ប្រធាន​ក្រុមហ៊ុនម្នាក់​បាត់បង់​ជីវិត​​លើ​ផ្លូវ​២៧១យ៉ាងអាណោចអាធ័ម​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ជា​ប្រធាន​ក្រុមហ៊ុន​IBC​​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​​ជ្រុល​ទៅ​បុក​​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ដួល​បោក​ក្បាល​ហូរ​ឈាម​ស្លាប់​នៅនឹង​​កន្លែង​កើតហេតុ​ភ្លាម​ៗ​តែ​ម្តង ។ ហេតុការណ៍​ខាងលើ​នេះ​ដែរ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៩ ទល់មុខ​វិទ្យាល័យ​ជា​ស៊ី​ម​សាមគ្គី តាម​បណ្តោយ​ផ្លូវ​២៧១…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ជា​ប្រធាន​ក្រុមហ៊ុន​IBC​​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​​ជ្រុល​ទៅ​បុក​​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ដួល​បោក​ក្បាល​ហូរ​ឈាម​ស្លាប់​នៅនឹង​​កន្លែង​កើតហេតុ​ភ្លាម​ៗ​តែ​ម្តង ។

ហេតុការណ៍​ខាងលើ​នេះ​ដែរ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៩ ទល់មុខ​វិទ្យាល័យ​ជា​ស៊ី​ម​សាមគ្គី តាម​បណ្តោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​ភូមិ​១ ​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ។

​ជនរងគ្រោះដែលស្លាប់​ឈ្មោះ មាស រ​ដ្ឋា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​អគ្គនាយក​ក្រុមហ៊ុន​ឯកជន IBC ស្នាក់​នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត ផ្ទះ​លេខ ៨៦​បេ ផ្លូវ​៦៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ជា​អ្នក​​បើកបរ​​ម៉ូតូ​​មួយគ្រឿង​ម៉ាកភីស៊ីអិច (CPX) ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១GU-៩៥១៩ ។

តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញបុរសរងគ្រោះ​​ខាងលើ​មិន​ថា​គោលបំណង​ធ្វើ​ដំណើរ​ទៅ​ណា​នោះ​ទេ គឺ​បាន​បើកបរ​​ម៉ូតូ​​មួយគ្រឿង​​ធ្វើ​ដំណើរ​តាម​ផ្លូវ ២៧១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវ​កោង ក៏​ស្រាប់តែ​រេ​ចង្កូត​ឡើង​លើ​ចិញ្ចើម​ផ្លូវ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ដួល​បោក​ក្បាល​​ហូរ​ឈាម​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅនឹង​​កន្លែង​កើត​ហេតុតែ​ម្តង ។ ភ្លាម​ៗ​នោះ​ដែរ គេ​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​​មក​​កន្លែង​កើតហេតុ រួច​ហើយក៏​បាន​ទាក់ទង​ហៅ​សាច់ញាតិ​ជន​រង​គ្រោះ អោយមក​មើល​នៅ​កន្លែង​កើតហេតុ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​អោយ​សាច់ញាតិ​យក​ទៅត​ម្ក​ល់​ទុក​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ រង់​ចាំ​ប្រគល់​អោយ​សាច់ញាតិ​របស់​ជន​រង​គ្រោះ​វិញ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ