ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ម៉ា​ស្តា​រេ​ចង្កូត​ឡើង​សួនច្បារ​បុ.ក​បង្គោល ប៉ាណូ​ខ្ទេ.ច​មួយ​កំណាត់​មុខ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញៈ​រថយន្ត​ម៉ាក Mazda BT-50 មួយ​គ្រឿង​បាន​បើក​បោះពួយ​ឡើង​សួនច្បារ​ខណ្ឌ​ចែក​ទ្រូង​ផ្លូវជាតិ​លេខ ៥​និង​បុក​បង្គោល​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​បណ្ដាល​ឲ្យ​បាក់បែក​រង​ការ​ខូចខាត​ហើយ​រថយន្ត​ខ្ទេច មួយ​កំណាត់​មុខ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើងង​នៅ​វេលា​ម៉ោង ១​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​០២ ខែមីនា…

រាជធានី​ភ្នំពេញៈ​រថយន្ត​ម៉ាក Mazda BT-50 មួយ​គ្រឿង​បាន​បើក​បោះពួយ​ឡើង​សួនច្បារ​ខណ្ឌ​ចែក​ទ្រូង​ផ្លូវជាតិ​លេខ ៥​និង​បុក​បង្គោល​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​បណ្ដាល​ឲ្យ​បាក់បែក​រង​ការ​ខូចខាត​ហើយ​រថយន្ត​ខ្ទេច មួយ​កំណាត់​មុខ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង
ង​នៅ​វេលា​ម៉ោង ១​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ក្នុង ភូមិ​ឃ្លាំង​សាំង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។
រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ម៉ាក Mazda BT-50 ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BM-8646 បើកបរ​ដោយ​បុរស​ម្នាក់​ពុំ​ស្គាល់​អត្តសញ្ញាណ​។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ខាងលើ​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជេ​ី​ង​។​នៅ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​រ៉េ​ចង្កូត​ទៅ​ឆ្វេង ដៃ​បុក​ឡើង​ខឿន​សួនច្បារ​ខណ្ឌ ចែក​ទ្រូងផ្លូវ​និង​បុក​បង្គោល​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​បណ្ដាល​ឲ្យ​បែកបាក់​រង​ការ​ខូចខាត​ហើយ​រថយន្ត​ជាប់​នឹង​បង្គោល ខ្ទេច​មុខ​។​ទោះបីជា​យ៉ាងណា​នៅ​ក្នុង​ហេតុការណ៍​នោះ​គេ​ឃើញ​បុរស​ម្នាក់​បាន​ចុះ​ពីលើ​រថយន្ត​ដោយ​ពុំ​បាន​រង​របួស​ឡើយ​។​បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់​នគរបាល​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​សម្រួល​ចរាចរណ៍​រួច​ទាក់ទង​ទៅ​នគរបាល​ចរាចរណ៍​ផ្លូវគោក មក​វែង​និង​ស្ទូច​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ