ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន២គ្រឿងបុ.កគ្នានៅផ្លូវកោងលើផ្លូវជាតិ​លេខ ៧ ស្លា.ប់​អ្នកបើកបរទាំងសងខាង

5 ម៉ោង មុន
  • ក្រចេះ

ខេត្តក្រចេះ​៖​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​ព្រលឹម​ស្រាង​ៗ​ថ្ងៃ​ទី​២៧ កុម្ភៈ២០២៦​ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៧ ចន្លោះ ប​ង្គោល​គីឡូម៉ែត្រ​លេខ ៤១៨-៤១៩ ក្នុងភូមិ​សាស្ត្រ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​កណ្ដៀរ​សែន​ជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ដែល​បណ្តាល​ឱ្យ​បុរស ២…

ខេត្តក្រចេះ​៖​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​ព្រលឹម​ស្រាង​ៗ​ថ្ងៃ​ទី​២៧ កុម្ភៈ
២០២៦​ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៧ ចន្លោះ ប​ង្គោល​គីឡូម៉ែត្រ​លេខ ៤១៨-៤១៩ ក្នុងភូមិ​សាស្ត្រ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​កណ្ដៀរ​សែន​ជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ដែល​បណ្តាល​ឱ្យ​បុរស ២ នាក់​ស្លាប់​នៅ​នឹង​កន្លែង​និង​ម្នាក់​ទៀត​រង​របួសស្រាល​។

យោង​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​មូលដ្ឋានបានឱ្យដឹងថា គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៥និង​០០ នាទី​ព្រឹក រវាង​រថយន្ត​ពីរ​គ្រឿង ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក FORD RANGER RAPTOR ពណ៌​ស ពាក់​ស្លាក​លេខ កម្ពុជា DEY.7878 បើកបរ​ដោយ​ឈ្មោះ ដាំ ពិ​ទូ ភេទប្រុស អាយុ ៣១​ឆ្នាំ មាន​ទីលំនៅ​ក្រុង​ស្ទឹង​ត្រែង។

រថយន្ត​នេះ​ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន លុះដល់​ចំណុច​ផ្លូវ​កោង​ខ្លាំង​ក្នុង​ទិសដៅ​ផ្ទុយ​គ្នា​ក៏​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ម៉ាក​ស៊ាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-2912 បើកបរ​ដោយ​ឈ្មោះ ងួ​ន កេ​ត ភេទ​ប្រុស អាយុ ២២​ឆ្នាំ មាន​ទីលំនៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ពេញទំហឹង បណ្តាលឱ្យ​​ស្លាប់​ទាំង​សងខាង​។ ចំណែក​អ្នក​រួម​ដំណើរ​ម្នាក់ ក្នុង​រថយន្ត​ស៊ាំ​យ៉ុ​ង ឈ្មោះ ជួន សុខ​នៅ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ រង​របួសស្រាល​។

ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​គ្រៀង​សែន​ជ័យ បាន​ចុះ​ទៅ​ដល់ទី​តាំង​ដើម្បី​សម្រួល​ចរាចរណ៍​និង​ធ្វើ​កំណត់ហេតុ​។ បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​រថយន្ត​ទាំង ២ គ្រឿង ត្រូវ​បាន​យក​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។

យោង​តាម​ការ​សន្និដ្ឋាន​បឋម​ពី​សមត្ថកិច្ច​អោយ​ដឹង​ថា មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ គឺ​បណ្តាល​មក​ពី​ការ​បើកបរ​ក្នុង​ល្បឿន​លឿន​និង​ខ្វះ​ការ​ប្រុងប្រយ័ត្ន​នៅ​ចំណុច​ផ្លូវ​កោង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ