ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​សិស្សសាលាម្នាក់​ ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​ម៉ូតូ​១​គ្រឿង​ទៀត ​ដួលត្រូវរថយន្ត​ឃ្លុប​ទៅ​ពីក្រោយ​កិន​របួសធ្ងន់

9 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ក្មេង​ប្រុស​ជំទង់​សិស្សសាលា​ម្នាក់​ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ទាក់​ដៃចង្កូត ​ជាមួយ​ម៉ូតូ​អ្នកដំណើរ​១​គ្រឿង​ទៀត បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ទៅ​កណ្ដាលផ្លូវ ស្រប​ពេល​នោះ​មាន​រថយន្ត​ទ្រុង​ឃ្លុប ​១​គ្រឿង​ បើក​លឿន​ទៅ​ពីក្រោយ​ កិន​អូស​ប្រមាណ​៥​ម៉ែត្រ​រង​របួស​ធ្ងន់ធ្ងរ។…

រាជធានីភ្នំពេញ ៖ ក្មេង​ប្រុស​ជំទង់​សិស្សសាលា​ម្នាក់​ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ទាក់​ដៃចង្កូត ​ជាមួយ​ម៉ូតូ​អ្នកដំណើរ​១​គ្រឿង​ទៀត បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ទៅ​កណ្ដាលផ្លូវ ស្រប​ពេល​នោះ​មាន​រថយន្ត​ទ្រុង​ឃ្លុប ​១​គ្រឿង​ បើក​លឿន​ទៅ​ពីក្រោយ​ កិន​អូស​ប្រមាណ​៥​ម៉ែត្រ​រង​របួស​ធ្ងន់ធ្ងរ។ បន្ទាប់​មក ​ភាគី​អ្នកដំណើរ​ ដែល​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​គ្នា​ជាមួយ​ម៉ូតូ​ជន​រង​គ្រោះ​ខាងលើ​នោះ ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ រីឯ​រថយន្ត​ទ្រុង​ឃ្លុប​ដឹក​អី​វាន់​រោងចក្រ ​ដែល​កិន​ជន​រង​គ្រោះ​បាន​ឈប់​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​អ្នកបើកបរ​ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នោះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៥ ខែ​មី​នា ឆ្នាំ​២០២៦ នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ត្រង់​ចំណុច​មុខ​ផ្សា​របឹង​បៃតង ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​ បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ដែល​គាត់​កំពុង​ឈប់​ចាំ​ម៉ូយ ​នៅ​ជិត​នោះ គាត់​បានឃើញ​ក្មេង​ប្រុស​ជំទង់​រង​គ្រោះ​ជិះ​ម៉ូតូ​ ១​គ្រឿង ​ម៉ាក​ហុងដា​ស្កូ​ប​ពី​ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1HI-4722 ។ ធ្វើ​ដំណើរ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​ទាក់​ដៃចង្កូត​គ្នា ​ជាមួយ​ម៉ូតូ​មិន​ចាំ​ម៉ាក​ ១​គ្រឿង​ទៀត ​ដែល​បើក​ស្របគ្នា​ដែរ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ដួល​ខ្ទាត​ទៅ​កណ្ដាល​ថ្នល់ ។

បុរស​នោះ​ បាន​និយាយ​បន្ត​ទៀត​ថា ពេល​នោះ​ក្មេង​ប្រុស​រង​គ្រោះ​ មិន​ទាន់​ទាំង​ងើប​រួច​ផង ហើយ​អ្នក​នៅ​ជិត​នោះ ​ក៏​មិន​ទាន់​បាន​ចូល​ទៅ​ជួយ​លើក​ផង ស្រាប់តែ​មាន​រថយន្ត​ទ្រុង​ឃ្លុប ​១​គ្រឿង​ព​ណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3D-9600 ។ បើកបរ​ស្រប​ទិស​គ្នា​ទៅ​ដល់​ល្មម រួច​កិន​និង​អូស​ជន​រង​គ្រោះជា​ច្រើន​ម៉ែត្រ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​តែ​ម្ដង បន្ទាប់​មក​រថយន្ត​បាន​ឈប់ ហើយ​អ្នកបើកបរ​ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ។ ​ចំណែកឯ​អ្នក​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​ម៉ូតូ​ជន​រង​គ្រោះ បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។

នគរបាល​បាន​ប្រាប់​ថា ក្រោយ​ពេល​កើតហេតុ​ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ​នោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​តាម​ម៉ូតូ​កង់​បី​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​ជាតិ​តេ​ជោ​សន្តិភាព ។ បន្ទាប់​មក​ទៀត​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​នាំ​យក​រថយន្ត​ព្រមទាំង​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ