ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានព្រូស ជួបគ្រោះធ្លា.ក់​ប្រឡាយ​ជ្រុល​ទៅ​បុ.ក​​លូ​ ស្លា.ប់​២​នាក់​ ​របួសធ្ង.ន់​២​នាក់​

4 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​២​នាក់​បាន​ស្លាប់​ និង​២​នាក់​ទៀត​បាន​រង​របួសធ្ងន់ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្តព្រូសមួយគ្រឿងរេចង្កូតធ្លាក់ចូលប្រឡាយគ្មានទឹក ហើយជ្រុលទៅបុកលូ ។ ហេតុការណ៍ខាងលើនេះ​ បង្កការភ្ញាក់ផ្អើលកើតឡើង​នៅ​វេលា​ម៉ោង ៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី…

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​២​នាក់​បាន​ស្លាប់​ និង​២​នាក់​ទៀត​បាន​រង​របួសធ្ងន់ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្តព្រូសមួយគ្រឿងរេចង្កូតធ្លាក់ចូលប្រឡាយគ្មានទឹក ហើយជ្រុលទៅបុកលូ ។

ហេតុការណ៍ខាងលើនេះ​ បង្កការភ្ញាក់ផ្អើលកើតឡើង​នៅ​វេលា​ម៉ោង ៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី ២ ខែមីនា ឆ្នាំ ២០២៦ នៅ​ចំណុចប្រឡាយគ្មានទឹកមួយកន្លែង តាម​បណ្ដោយ​ផ្លូវ​ជា​លេខ ៥​ ចន្លោះ​គីឡូម៉ែត្រ​លេខ ៧៥ និង​៧៦ ស្ថិត​ក្នុងភូមិ​ចារ​ថ្មី ឃុំ​អណ្ដូង​ស្នាយ​  ស្រុក​រលាប្អៀរ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​នៅ​កន្លែង​កើតហេតុ​បាន​អត់​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត toyota prius ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2BM-4772 បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ផ្លូវ​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​រេ​ចង្កូត ធ្លាក់​ចូល​ប្រឡាយ​គ្មាន​ទឹក ហើយ​បាន​ជ្រុល​ទៅ​បុក​នឹង​លូ​ឆ្លង​ប្រឡាយ​យ៉ាង​ខ្លាំង បណ្ដាល​ឱ្យ​បុរសម្នាក់ជា​អ្នកបើកបរ​ មាន​អាយុ​ប្រហែល​៥០​ឆ្នាំ​ និង​ស្ត្រី​ម្នាក់​ដែល​អង្គុយ​​ផ្នែកខាងមុខ បាន​ស្លាប់​ទាំង​២​នាក់ ចំណែក​ស្ត្រី​២​នាក់ទៀត​ ជា​អ្នក​រួម​ដំណើរ​ដែល​អង្គុយ​ខាងក្រោយ បាន​រង​របួសធ្ងន់​។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ម​ន្ទីរ​ពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ជា​បន្ទាន់ ។ ចំណែក​សព​ជន​រង​គ្រោះ​ដែល​មិន​ទាន់​ស្គាល់​អត្តសញ្ញាណទាំង​២​នាក់ ត្រូវ​បាន​រក្សា​ទុក​ ដើម្បី ប្រគល់​ជូន​ក្រុម​គ្រួសារ​មកទទួលយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ រីឯ​មធ្យោបាយ​ធ្វើ​ដំណើរ​ត្រូវ​បាន​រក្សា​ទុក​នៅ ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ