ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​សិស្ស​​ម្នាក់​ជិះ​ម៉ូតូ​​ជួបគ្រោះអកុស.លនៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញៈ​យុវជន​ម្នាក់​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ទៅ​បុក​រថយន្ត​ម៉ាក់​ហ៊ី​យ៉ា​ន់​ដាយ​ឃ្លុប ដឹក​ទំនិញ​មួយ​គ្រឿង​ពេញទំហឹង​បណ្ដាល​ឲ្យ​បោក​ក្បាល ស្លាប់​នៅ​នឹង​កន្លែង​ហើយ​ម៉ូតូ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០១​ខែ​មិ​នា​ឆ្នាំ​២០២៦​នេះ​នៅ​ចំណុច​ភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​។ ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះអាត បញ្ញា​សិទ្ធិ​អាយុ ១៦​ឆ្នាំ​ជា…

រាជធានី​ភ្នំពេញៈ​យុវជន​ម្នាក់​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ទៅ​បុក​រថយន្ត​ម៉ាក់​ហ៊ី​យ៉ា​ន់​ដាយ​ឃ្លុប ដឹក​ទំនិញ​មួយ​គ្រឿង​ពេញទំហឹង​បណ្ដាល​ឲ្យ​បោក​ក្បាល ស្លាប់​នៅ​នឹង​កន្លែង​ហើយ​ម៉ូតូ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០១​ខែ​មិ​នា​ឆ្នាំ​២០២៦​នេះ​នៅ​ចំណុច​ភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះអាត បញ្ញា​សិទ្ធិ​អាយុ ១៦​ឆ្នាំ​ជា សិស្ស មាន​ទី​លំ​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​ជិះ​ម៉ូតូ​ម៉ាកហុងដា លិ​ត​ពណ៌​ស​ពាក​ស្លាក​លេខ​ភ្នំពេញ​១ME០៩០២​។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ដោយ​ល្បឿន​លឿន​រួម​ដំណើរ​ជាមួយ​ម៉ូតូ​មិត្ត​ភ​ក្កិ​ជា​ច្រើន​គ្រឿង​ទៀត​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​។​នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ ជន​រង​គ្រោះ​ក៏​បាន​ម​បុក​ពីក្រោយ​រថយន្ត​ម៉ាក់​ហ៊ី​យ៉ា​ន់​ដាយ​ឃ្លុប​ដឹក​ទំនិញ​មួយ​គ្រឿង​ពេញទំហឹង​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​។​

រីឯ​ម៉ូតូ​ស្រុញ​មុខ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​។​បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់​រថយន្ត​ក៏​បាន​បើក​គេច ហើយ​ត្រូវ​មិត្ត​ភ​ក្កិ​ជន​រង​គ្រោះ​ដែល​ជិះ​ម៉ូតូ​រួម​ដំណើរ​ជាមួយ ដេញ​ឃាត់​បាន​តែ​ក្រោយមក​ក៏​បាន​បើក​គេច​បាត់​វិញ​ដោយសារ​មានការ​ធ្វើ​ប្រហែស​។​បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់​នគរបាល​មូលដ្ឋាន​ក៏​បាន​ចុះ​សម្រួល​ចរាចរណ៍​និង​ទាក់ទង​ទៅ​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ចុះ​មក​វាស់វែង​រួច​នាំ​យក​ម៉ូតូ​ទៅ​កាន់​ការិយាល័យ​។ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ទួល​សង្កែ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ