ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោន និង​ណា​ហ្គា​ខប​នៅ​តែ​មាន​ពិន្ទុ​កំពូល​តារាង ខណៈ​ត្រាយ​អាស៊ី​និង​ប៉ូលិស​កំពុង​​ប្រដេញ​តាម​ក្រោយ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ព្រឹត្តិ​ការណ៍​ Metfone Cambodian League 2014 ជើង​ទី​១​ កាល​ពី​រសៀល​ថ្ងៃ​ទី​១ មីនា​ មាន​ចំនួន​៤​ប្រកួត​ ដែល​២​ប្រកួត​លេង​នៅ​ទីលាន​ស្តាត​ចាស់​ ហើយ​២​ប្រកួត​ទៀត​លេង​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក​ ។​ ចំពោះ​២​ប្រកួត​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ ក្រុម​សាកល​វិទ្យា​ល័យ​អាស៊ី​អឺរ៉ុប​ បាន​យក​ឈ្នះ​លើ​ក្រុម​បៀលប្រាយ​យូណាធីត​ក្នុង​លទ្ធ​ផល​៣​ទល់​២។​

រាជ​ធានី​ភ្នំពេញ​ ៖ ព្រឹត្តិ​ការណ៍​ Metfone Cambodian League 2014 ជើង​ទី​១​ កាល​ពី​រសៀល​ថ្ងៃ​ទី​១ មីនា​ មាន​ចំនួន​៤​ប្រកួត​ ដែល​២​ប្រកួត​លេង​នៅ​ទីលាន​ស្តាត​ចាស់​ ហើយ​២​ប្រកួត​ទៀត​លេង​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក​ ។​ ចំពោះ​២​ប្រកួត​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ ក្រុម​សាកល​វិទ្យា​ល័យ​អាស៊ី​អឺរ៉ុប​ បាន​យក​ឈ្នះ​លើ​ក្រុម​បៀលប្រាយ​យូណាធីត​ក្នុង​លទ្ធ​ផល​៣​ទល់​២។​

សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​តង់​ទី​១ ក្រុម​សាកល​វិទ្យា​ល័យ​អាស៊ី​អឺរ៉ុប​ បាន​ធ្វើ​ការ​វាយ​សម្រុក​ទៅ​កាន់​ដៃ​គូប្រកួត​របស់​ខ្លួន​រហូត​រក​បាន​៣គ្រាប់​ជាប់ៗ​គ្នា​តែ​ម្តង​ ហើយ​ក៏​ជា​លទ្ធ​ផល​ជ័យ​ជម្នះ​ផងដែរ ។​ ៣គ្រាប់​នេះ​រក​បាន​ដោយ​កីឡាករ​ពាក់​អាវ​លេខ​៤​៤ Mohamed Hamza នៅ​នាទី​ទី​២៣ ។​ ​១​គ្រាប់​ទៀត​រក​បាន​ដោយ​កីឡាករពាក់​អាវ​លេខ​២៣​ ឆាង ហៃ​ នៅ​នាទី​ទី​៣១​ ។​ ​នាទី​ទី​៣៧ កីឡាករ​ពាក់​អាវ​លេខ​៤០ George Kelechi រក​បាន​១គ្រាប់​ឱ្យ​ក្រុម​ចុង​ក្រោយ ។​

ចូល​តង់​ទី​២​ បៀលប្រាយ​យូណាធីត​​​បាន​ផ្លាស់​ប្តូរទម្រង់​លេង​របស់​ខ្លួន​ ហើយ​បាន​វាយ​តប​ត​​រក​គ្រាប់​បាល់​បាន​ចំនួន​២គ្រាប់​វិញ ដោយ​នៅ​នាទី​ទី​៥៥​ កីឡាករ​ពាក់​អាវ​លេខ​១០ Omokafe រក​បាន​១គ្រាប់​ឱ្យ​ក្រុម​, ១​គ្រាប់​ទៀត​រក​បាន​ដោយ​កីឡាករ​ពាក់​អាវ​លេខ​៧​ ចាន់​ ឆាយា ។​ លទ្ធផល​បែប​នេះ​ធ្វើ​ឱ្យ​សាកល​វិទ្យា​ល័យ​អាស៊ី​អឺរ៉ុប​ប្រុង​ជើង​ការ​ខ្ពស់​ជាង​មុន ដោយ​ឡើង​មក​ទប់​ច្រើន​ជាង​ប្រកួត​ដើម្បី​កុំ​ឱ្យ​គូ​ប្រកួត​រក​បាន​គ្រាប់​បាល់​បន្ត​ទៀត ។​ ចប់​ការ​ប្រកួត​ក្រុម​សាកល​វិទ្យា​ល័យ​អាស៊ី​អឺរ៉ុប​ បាន​យក​ឈ្នះ​លើ​ក្រុម​បៀល​ប្រាយ​យូណាធីត​ក្នុង​លទ្ធ​ផល​៣​ទល់​២ ។​ សម្រាប់​៦​ប្រកួតរបស់​ក្រុម​សាកល​វិទ្យា​ល័យ​អាស៊ី​អឺរ៉ុប​ពេល​នេះ​ទទួល​បាន​៦​ពិន្ទុ​ ឈ្នះ​១​ ស្មើ​៣​ និង​ចាញ់​២​ប្រកួត ។​ ចំណែក​បៀលប្រាយ​យូណាធីត​លេង​បាន​៦​ប្រកួត​ទទួល​បាន​៥​ពិន្ទុ​ ឈ្នះ​១​ ស្មើ​២ ចាញ់​៣​ប្រកួត ។​

ចំណែក​១​ប្រកួត​ទៀត​ ក្រុម​ភ្នំពេញ​ក្រោន​កំពុង​តែ​ឈរ​នៅ​លំដាប់​កំពូល​តារាង​ដដែល​​ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​ចំណូល​ថ្មី​ Albirex Niigata Phnom Penh ក្នុង​លទ្ធ​ផល​៤​ទល់​១ ។​ ដោយ​លេង​បាន​៦​ប្រកួត​ ក្រុម​ភ្នំពេញ​ក្រោន​ទទួលបាន​១៣​ពិន្ទុ​ ឈ្នះ​​​​​​​​៤ ស្មើ​១​ និង​ចាញ់​​​១​ប្រកួត ។​ ចំពោះ​៦​ប្រកួតរបស់​ Albirex Niigata Phnom Penh មិន​ទទួល​បាន​លទ្ធ​ផល​ល្អ​ទាល់តែ​សោះ​ គឺ​ចាញ់​ទាំង​៦ប្រកួត​ ពិន្ទុ​០ ។​

សម្រាប់​ទីលាន​ស្តាត​ចាស់ដែល​មាន​២​ប្រកួត​​នោះ​ ក្រុម​ណា​ហ្គាខប​ បាន​យក​ឈ្នះ​ក្រុម​ចំណូល​ថ្មី​ត្រាយ​អាស៊ី​ ក្នុង​លទ្ធ​ផល​១​ទល់​០ យ៉ាង​លំបាក ។​ ពេល​នេះ​៦​ប្រកួត​របស់​ក្រុម​ណា​ហ្គា​ខប​បាន​១៣ពិន្ទុ​​​ ឈ្នះ​៤​ ស្មើ​១ ចាញ់​​១​ប្រកួត ។​ ចំណែក​ក្រុម​ត្រាយ​អាស៊ី​វិញបាន​១០​ពិន្ទុ​ ឈ្នះ​៣​ ស្មើ​១ ចាញ់​២​ប្រកួត ។​

មួយ​ប្រកួត​ទៀត​ ក្រុម​ក្រសួង​ការពារ​ជាតិ​ប្រកួត​ស្មើ​ជា​មួយ​ក្រុម​គិរីវង់​សុខ​សែន​ជ័យ​ ក្នុង​លទ្ធ​ផល​០​ទល់​០ ។​ ៦​ប្រកួតរបស់​ក្រសួង​ការពារ​ជាតិ​បាន​៧​ពិន្ទុ​ ឈ្នះ​១ ស្មើ​៤ ចាញ់​១​ប្រកួត ។​ ចំណែក​ក្រុម​គិរី​វង់សុខ​សែន​ជ័យ ៦​ប្រកួត​មិន​ដែល​ឈ្នះ ស្មើ​៤ ចាញ់​២​ប្រកួត​ បាន​៤​ពិន្ទុ ។​

សម្រាប់​ការ​ប្រកួត​បន្ត​នៅ​ថ្ងៃ​អាទិត្យ​ ទី​២​ មីនា​ គឺ​មានតែ​២​ប្រកួត​ប៉ុណ្ណោះ​ ដោយ​ធ្វើ​ឡើង​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​ ចាប់​ពី​ម៉ោង​១៥​និង​៣០​នាទី​តទៅ គឺ​ក្រុម​វេស្ទើន​យូនី​អែហ្វស៊ី​ ជួប​​ប្រកួត​ជា​មួយ​ក្រុម​ចំការ​កៅស៊ូ​បឹង​កេត និង​មួយ​ប្រកួត​ទៀត​ ក្រុម​ខេត្ត​​ស្វាយ​រៀង​ ប្រកួត​ជា​មួយ​ក្រុម​អគ្គស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​ ៕​