ក្តៅស្លឹកត្រចៀកពេកលោក ដូណាល់ ត្រាំ ប្រកាសមិនទៅជាន់ដីដាណឺម៉ាក


សហរដ្ឋអាមេរិក​-​ដា​ណឺ​ម៉ាក ៖ ប្រ​ធានាធិ​បតី​អា​មេ​រិ​ក​លោក ​ដូ​ណា​ល់ ​ត្រាំ ប្រកាស​កាលពី​ថ្ងៃ​ទី​២០ ​សីហា ​ថាលោក​ច្រាន​ចោលការ​ជួបគ្នា​របស់​លោក ដែល​គ្រោង​ធ្វើ​ជាមួយ​នាយករដ្ឋមន្ត្រី​ដា​ណឺ​ម៉ាក់ លោកស្រី Mette Frederiksen​ នា​ដើមខែ​កញ្ញា ព្រោះ​នាយក​រដ្ឋមន្ត្រី​រូប​នោះ​បដិ​សេធ​​ការ​ទិញ​ជាយថាហេតុ​របស់​អា​មេ​រិ​កយក​កោះ​ ហ្គ្រោ​អេ​ន​ឡែ​ន ​ដែល​ជា​ដែនដី​ដា​ណឺ​ម៉ាក់​។

ក្នុង​សារ​តាម​ Twitter មួយ​លោក​ ត្រាំ​ សរសេរ​ថា បន្ទាប់​ពី​ការ​ធ្វើ​អត្ថាធិប្បាយ​នានារបស់​លោកស្រី​ Mette Frederiksen ដែល​ថា លោកស្រី​គ្មាន​ប្រយោជន៍​អី​ពិភាក្សា​ពី​ការ​ទិញ​យក​ហ្គ្រោ​អេ​ន​ឡែ​ន​មក ខ្ញុំ​ច្រាន​ចោលការ​ជួប​គ្នា​របស់​យើង ដែល​គ្រោង​ធ្វើ​ក្នុង​ពេល​២​ស​ប្ដា​ហ៍​ទៀត ដោយ​លើក​ទៅ​ពេល​ក្រោយ​ណាមួយ​វិ​ញ្​ ។

ការ​ប្រកាស​នោះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ដែល​លោក​ត្រាំ​ចេញដំណើរ​មក​កាន់​ប្រទេស​ប្រទេស​បារាំង ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ G7 ​ក្នុង​ទីក្រុង​ BIARRITZ ​រួម​ជាមួយ​មេដឹកនាំ​នៃ​មហាអំណាច​ធំ​ៗ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២៤​ដល់​២៦ ​សីហា​ ។

នា​ដើមខែ​កញ្ញា​លោក​ ត្រាំ ​ត្រូវ​មក​កាន់​ប្រទេស​ប៉ូ​ឡូញ បន្ទាប់​មក​ទៅ​ដា​ណឺ​ម៉ាក​ឆ្លើយ​តប​តាម​ការ​អញ្ជើញ របស់​មហាក្សត្រី​យា​នី​ MARGRETHE II តែ​ដោយ​ខកចិត្ត​រឿង​ហ្គ្រោ​អេ​ន​ឡែ​ន លោក​ក៏​លុ​​ប​ចោលការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីនោះ​ ។

កាលពី​ដំណាច់​ស​ប្ដា​ហ៍​មុន សារព័ត៌មាន​អា​មេ​រិ​ក​ធ្លាប់​លាតត្រដាង​ថា លោក ​ត្រាំ​ លើក​ពី​លទ្ធភាព​របស់​អា​មេ​រិ​ក​ទិញ​យក​កោះ​ហ្គ្រោ​អេ​ន​ឡែ​ន ជា​ដែនដី​ធំ​មួយ​មាន​ប្រជាជន​ប្រមាណ​ជា​៥៦.០០០​នាក់​ ។

លោក ​ត្រាំ ​អះអាង​កាលពី​ចុង​ស​ប្ដា​ហ៏​មុនពីសារ​សំខាន់​នៃ​ការ​ដោះ​ដូរ​មួយ​បែប​នេះដោយនៅ​មុខ​សារព័ត៌មាន​លោក​ចាត់ទុកជា​ការ​ដោះ​ដូរ​អចលនទ្រព្យ​ដ៏​ធំ​មួយ ដែល​នឹង​មាន​សារសំខាន់​ខាង​យុទ្ធសាស្ត្រ​ ។ ប៉ុន្តែ​អាជ្ញាធរ​ដា​ណឺ​ម៉ាក​មិន​បាន​ចាប់អារម្មណ៍ ចំពោះ​សេចក្ដីថ្លែងការណ៍​នោះ​ឡើយ ​។ រួច​នា​ថ្ងៃ​ទី​១៦​ សីហា ​ក្រសួងការបរទេស​ហ្គ្រោ​អេ​ន​ឡែ​ន បាន​បញ្ចេញ​ប្រតិកម្ម​ថា ហ្គ្រោ​អេ​ន​ឡែ​ន​សម្បូរ​ដោយ​ធនធាន​ដ៏​ថ្លៃថ្លា​នានា​ ។ យើង​ត្រៀម​ធ្វើ​កិច្ចការជំនួញ​រួច​ពុំ​មែន​ការ​លក់​ដែនដី​នោះ​ទេ ៕

កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ