ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទិល​ជា​គ្រឿង​សៅហ្មង​នៃ​អ្នកបួស

4 ឆ្នាំ មុន

អ្នក​ដែល​កម្ចាត់​បង់​នូវ​មន្ទិល​របស់​ខ្លួន​ឲ្យ​ឃ្លាត​ចេញ​ចាក​ខន្ធ​សន្តាន​បាន ទើប​តថាគត​ហៅ​ថា បព្វជិត ដោយ​ហេតុតែ​គេ​បណ្ដេញ​នូវ​មន្ទិល​នោះ​ឯង ហ្នឹងហើយ​ជា​លក្ខណៈ​ជា​គ្រឿង​សម្គាល់​របស់​បព្វជិត ។ អ្វី​ទៅ​ដែល​ហៅ​ថា​មន្ទិល ? មន្ទិល​គឺជា​កិលេស​ដែល​ធ្វើ​ចិត្ត​ឲ្យ​សៅហ្មង ដូច​វត្ថុ​ពណ៌​ខ្មៅ…

អ្នក​ដែល​កម្ចាត់​បង់​នូវ​មន្ទិល​របស់​ខ្លួន​ឲ្យ​ឃ្លាត​ចេញ​ចាក​ខន្ធ​សន្តាន​បាន ទើប​តថាគត​ហៅ​ថា បព្វជិត ដោយ​ហេតុតែ​គេ​បណ្ដេញ​នូវ​មន្ទិល​នោះ​ឯង ហ្នឹងហើយ​ជា​លក្ខណៈ​ជា​គ្រឿង​សម្គាល់​របស់​បព្វជិត ។

អ្វី​ទៅ​ដែល​ហៅ​ថា​មន្ទិល ?

មន្ទិល​គឺជា​កិលេស​ដែល​ធ្វើ​ចិត្ត​ឲ្យ​សៅហ្មង ដូច​វត្ថុ​ពណ៌​ខ្មៅ មាន​ធ្យូង​ជាដើម ដែល​ធ្វើ​របស់​ស​ស្អាត​ឲ្យ​ប្រឡាក់​ខូច​ទៅ លោក​ហៅ​ថា មន្ទិល ។

មន្ទិល​នេះ​មាន​៩​ប្រការ​គឺៈ ១- កោ​ធៈ សេចក្ដី​ក្រោធ​ខឹង ២- ម​ក្ខៈ សេចក្ដី​លុបគុណ​គេ ៣- ឥស្សា សេចក្ដី​ច្រណែន ៤- មច្ឆរិយៈ សេចក្ដី​កំណាញ់ ៥- មាយា លាក់ពុត​កំហូច ៦- សា​ថេ​យ្យ សេចក្ដី​អួតអាង ៧- មុសា ភូត​កុហក ឬ​ពោល​ពាក្យ​មិន​ពិត ៨- បា​បិ​ច្ឆ សេចក្ដី​ប្រាថ្នា​លាមក និង​៩- មិច្ឆាទិដ្ឋិ យល់​ខុស​អំពី​ការ​ពិត ។

អកុសល​ទាំង​៩​នេះ កាលបើ​អកុសល​ណាមួយ​កើតឡើង​ហើយ ក៏​ធ្វើ​ចិត្ត​ឲ្យ​កករ​ល្អក់​មិន​ជ្រះថ្លា​; នេះ​ជា ហើយ​មន្ទិល ។ អ្នក​ដែល​កម្ចាត់​បង់​មន្ទិល​ក្នុង​ខ្លួន​ឲ្យ​អស់​ទៅ​បាន ទើប​គួរ​ហៅ​ថា បព្វជិត បើ​ទោះបី​កម្ចាត់​បង់​មិន​ទាន់​បាន​ទាំងអស់​ក៏​ដោយ តែ​តាំងចិត្ត​ថា​នឹង​កម្ចាត់​បង់​ឲ្យ​អស់​តទៅ ក៏​គួរ​ហៅ​ថា​បព្វជិត​បាន​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ