ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​ទាន់​ចប់​ទេ បន្ត​ជុំ​គ្នា​ធ្វើ​បាតុកម្ម​ទៀត​ហើយ​នៅ​ហុងកុង

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ បាតុករ​ច្រើន​រយ​នាក់​ដែល​ពាក់​ម៉ាស់ កាលពី​យប់​ថ្ងៃ​ទី​២១​ សីហា​ បាន​ប្រមូលផ្ដុំ​គ្នា នៅ​តាម​ស្ថានីយ​មេត្រូ​នានា​នៃ​ក្រុង​ហុងកុង ខណៈ​នៅ​តាម​ស្ថានីយ​ទាំងនេះ​កាលពី​១​ខែ​មុន​កើត​មាន​អំពើ​វាយប្រហារ​របស់​ក្រុម​ជន​ទី​៣​ពាក់​អាវយឺត​ពណ៌​សលើ​ពួក​បាតុករ​ច្រើន​សឹ​ប​នាក់​ ។ បាតុកម្ម​ដោយ​អង្គុយ​នេះ​រៀបចំ​ធ្វើ​កាលពី​ថ្ងៃ​ទី​២១​…

ក្រុង​ហុងកុង ៖ បាតុករ​ច្រើន​រយ​នាក់​ដែល​ពាក់​ម៉ាស់ កាលពី​យប់​ថ្ងៃ​ទី​២១​ សីហា​ បាន​ប្រមូលផ្ដុំ​គ្នា នៅ​តាម​ស្ថានីយ​មេត្រូ​នានា​នៃ​ក្រុង​ហុងកុង ខណៈ​នៅ​តាម​ស្ថានីយ​ទាំងនេះ​កាលពី​១​ខែ​មុន​កើត​មាន​អំពើ​វាយប្រហារ​របស់​ក្រុម​ជន​ទី​៣​ពាក់​អាវយឺត​ពណ៌​សលើ​ពួក​បាតុករ​ច្រើន​សឹ​ប​នាក់​ ។

បាតុកម្ម​ដោយ​អង្គុយ​នេះ​រៀបចំ​ធ្វើ​កាលពី​ថ្ងៃ​ទី​២១​ សីហា ក្នុង​ស្ថានីយ​មេត្រូ​ក្រុង ​YUEN KONG​ជាទី​ក្រុង​មួយ​នៅ​ជាប់​ព្រំដែន​ចិន ជា​ទូទៅ​ធ្វើ​ដោយ​សន្តិវិធី រហូត​ដល់​ការ​លើក​មក​ដល់​នៃ​កងកម្លាំង​ប៉ូលិស​នា​ខាងក្រៅ​អគារ​ ។

បាតុករ​មួយ​ចំនួន​ពាក់មួក​កាស់​ការដ្ឋាន និង​ពាក់​ម៉ាស់​ការពារ​ឧស្ម័ន ហើយ​ខ្លះ​ទៀត​កាន់​បំពង់​ឧស្ម័ន​ពន្លត់ភ្លើង ដប​ស្រា​បៀរ​ព្រមទាំង​ដបប្រេង​ផង ដើម្បី​ទប់ទល់​ប៉ូលិស​មិន​ឲ្យ​សម្រុកចូល​ក្នុង​ស្ថានីយ​មេត្រូ​ ។

កាលពី​មួយ​ខែ​មុន​ក្រុម​ជន​ប្រដាប់​ដោយ​ដំបង បន្ទះ​ដែក​ភាគច្រើន​ពាក់​អាវយឺត​ពណ៌​ស បាន​សម្រុកចូល​ក្នុង​ស្ថានីយ​មេត្រូ​នោះ ហើយ​វាយ​ទៅ​លើ​ពួក​បាតុករ​ប្រឆាំង​រដ្ឋាភិបាល ក្រោយ​ពី​ពួក​គេ​វិល​ទៅ​ផ្ទះ​វិញ បន្ទាប់​ពី​ទៅ​ចូលរួម​ក្នុង​បាតុកម្ម​ធំ​ថ្មី​មួយ ​។ ការ​វាយប្រហារ​កាលពី​ថ្ងៃ​ទី​២១​ កក្កដា ​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ប្រមាណ​ជា​៥០​នាក់​រង​របួស​ក្នុង​នោះ​បួ​យ​ចំនួន​របួសធ្ងន់ ​។

អ្នកចូលរួម​ក្នុង​បាតុកម្ម​ថ្មី​នោះ​ម្នាក់​និយាយ​ថា យើង​ប្រមូលផ្ដុំ​គ្នា​នា​ពេល​នេះ ដើម្បី​ចង់​ប្រាប់​ទៅ​រដ្ឋាភិបាល​ថា យើង​ខឹង​ណាស់​ហើយ​យើង​ទាមទារ​ឲ្យ​នាំ​ពួក​អ្នក​វាយប្រហារ ទៅ​កាត់ទោស​ ៕

ប្រភព ៖ yahoo , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ