ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ចាប់​និយោជិត​កុងស៊ុល​អង់គ្លេស​នៅ​លើទឹកដីហុងកុង

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ និយោជិត​ម្នាក់​នៃ​ស្ថាន​កុងស៊ុល​អង់គ្លេស​នៅ​ហុងកុង ដែល​បាត់​ខ្លួន​ពី​ថ្ងៃ​ទី​៨​ សីហា កន្លង​មកសាច់ញាតិ​គ្រួសារ​របស់​គេ​អះអាង​កាលពី​ថ្ងៃ​ទី​២១ ​សីហា ​ថាពិតជា​ត្រូវ​ចិន​ចាប់ខ្លួន ​។ អាជ្ញាធរ​ហុងកុង​ធ្លាប់​អះអាង​ពី​ការ​ចាប់ខ្លួន​ជន​នោះ…

ក្រុង​ហុងកុង ៖ និយោជិត​ម្នាក់​នៃ​ស្ថាន​កុងស៊ុល​អង់គ្លេស​នៅ​ហុងកុង ដែល​បាត់​ខ្លួន​ពី​ថ្ងៃ​ទី​៨​ សីហា កន្លង​មកសាច់ញាតិ​គ្រួសារ​របស់​គេ​អះអាង​កាលពី​ថ្ងៃ​ទី​២១ ​សីហា ​ថាពិតជា​ត្រូវ​ចិន​ចាប់ខ្លួន ​។ អាជ្ញាធរ​ហុងកុង​ធ្លាប់​អះអាង​ពី​ការ​ចាប់ខ្លួន​ជន​នោះ តែ​ពុំ​មាន​ធ្វើការ​បញ្ជាក់​ច្បាស់​ឡើយ ។

និ​យោជិត​រូប​នោះ​លោក ​SIMON CHENG កាលពី​ថ្ងៃ​ទី​៨​ សីហា​ បាន​ទៅ​កាន់​ក្រុង​ SHENZHEN​ ក្បែរ​ព្រំដែន​ហុងកុង តាម​ការ​ណាត់ជួប​គ្នា​មួយ​ក្នុង​រឿង​ជំនួញ​ ។ នា​ពេល​ល្ងាច​រូបគេ​បាន​ធ្វើ​ដំណើរ​វិល​មក​កាន់​ហុងកុង​វិញ​តាម​រថភ្លើង ហើយ​បាន​ផ្ញើរ​សារ​ឆ្លើយឆ្លង​គ្នា​ជាមួយ​មិត្ត​ស្រី​របស់​គេ​ពេល​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​របស់​គយ​ ។

ក្រោម​ការ​តាមដាន​រឿង​នេះ​ព្រមទាំង​ការ​ទាក់ទង​នានា ការិយាល័យ​ពាណិជ្ជកម្ម​ក្រុង​ SHENZHEN ​គ្រាន់តែ​ប្រាប់​ថា SIMON CHENG​ កំពុង​ជាប់​ឃុំឃាំង​រដ្ឋបាល តែ​ពុំ​បាន​ផ្ដល់​ព័ត៌មាន​ថែម​ទៀត​ទាក់ទិន​នឹង​មូលហេតុ ទីកន្លែង​ និង​រយៈពេល​នៃ​ការ​ឃុំឃាំង​ឡើយ ។

ក្រសួងការបរទេស​អង់គ្លេស​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​រឿង​នោះ​ ។ ក្រសួង​នេះ​និយាយ​កាលពី​ថ្ងៃ​ទី​២០​ សីហា ​ថាយើង​មានការ​បារម្ភ​ខ្លាំង​ណាស់​ដោយសារ​ព័ត៌មាន​ដែល​គូសបញ្ជាក់​ពី​ការ​ចាប់ខ្លួន​និយោជិត​ម្នាក់​នៃ​ស្ថាន​កុងស៊ុល​របស់​យើង​នៅ​ហុងកុង​ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ