ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនម្នាក់របួសក្បាល​ធ្ងន់​ធ្ងរ​ពីរ​កន្លែងដោយ​សារ​ទំនាស់​ពាក្យ​សម្តី​ក្នុង​វង់ផឹកស៊ី

11 ឆ្នាំ មុន

ខេត្តក​​​​​​​​​​ណ្តាល ៖ យុវជ​ន​ជា​កម្មករ​​បេះ​​ផ្លែស្វាយ​​ម្នាក់​​​បាន​​​​​​​​​​​​​​​​​​​​​​រងរបួស​​បែក​ក្បាលធ្ងន់ធ្ងរ​ចំ​នួន​ពីរ​ក​ន្លែ​ង​ដោយ​សារ​យុវជនជាមិត្ត​ភក្ត័​ដែលអង្គុយផឹកស៊ី​ជា​មួយ​គ្នា​ទាញឈើជ្រុង​ប្រ​វែង​​​​​​​​​​​​​​១ម៉ែត្រ ២​តឹក​ទៅ​វាយ​ចំក្បាលដោយ​សារ​ទំ​នា​ស់​ពា​ក្យ​សម្តី​គ្នាុ។ហេតុ​ការណ៏នេះ​កើត​ឡើង​នៅម៉ោង​២​និង​ ៣០នាទីរសៀល​​​​ថ្ងៃទី២៨កុម្ភៈ ២០១៤ នៅក្រោ​​​​​​​​​​​​​

ខេត្តក​​​​​​​​​​ណ្តាល ៖ យុវជ​ន​ជា​កម្មករ​​បេះ​​ផ្លែស្វាយ​​ម្នាក់​​​បាន​​​​​​​​​​​​​​​​​​​​​​រងរបួស​​បែក​ក្បាលធ្ងន់ធ្ងរ​ចំ​នួន​ពីរ​ក​ន្លែ​ង​ដោយ​សារ​យុវជនជាមិត្ត​ភក្ត័​ដែលអង្គុយផឹកស៊ី​ជា​មួយ​គ្នា​ទាញឈើជ្រុង​ប្រ​វែង​​​​​​​​​​​​​​១ម៉ែត្រ ២​តឹក​ទៅ​វាយ​ចំក្បាលដោយ​សារ​ទំ​នា​ស់​ពា​ក្យ​សម្តី​គ្នាុ។ហេតុ​ការណ៏នេះ​កើត​ឡើង​នៅម៉ោង​២​និង​ ៣០នាទីរសៀល​​​​ថ្ងៃទី២៨កុម្ភៈ ២០១៤ នៅក្រោ​​​​​​​​​​​​​ម​ផ្ទះ​ជន​សង្ស័យស្ថិតនៅភូមិពពាល​ខែលើ ឃុំ​​ដីឥត ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល​។

ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹង​ថា​ជនរងគ្រោះមានឈ្មោះ​ចក់ រស្មី​ អាយុ​១៨ឆ្នាំ ជាកម្មករ​បេះ​ផ្លែស្វាយ​រស់នៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភូមិ​ស្តៅ​កន្លែង​ឃុំ​បន្ទាយដែក​ស្រុក​កៀន​ស្វាយ​ចំណែក​ឯ​ជនបង្កឈ្មោះ​តេង វណ្ណឌី អាយុ​១៨​ឆ្នាំ​ជា​កម្មករ​បេះ​ផ្លែស្វាយ​ដូចគ្នារស់នៅភូមិកើត​ហេតុ​ខាង​លើ​។បន្ទាប់​ពី​វាយ​ជន​រង​គ្រោះ​អោយរបួសហើយជន​សង្ស័យ​ក៏បាន​រត់គេចខ្លួនខណះពេលដែល​សមត្ថ​កិច្ច​ប៉ុស្តឃុំដីឥត​ទៅដល់កន្លែង​កើតហេតុ​ហើយបាននាំ​ជន​រងគ្រោះ​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​។

បច្ចុប្បន្នសមត្ថកិច្ចកំពុង​​ធ្វើ​ការ​ស្រាវ​ជ្រាវ​ដើម្បី​​​​​​​ឃាត់ខ្លួន​ជន​ល្មើស​យក​មក​ផ្តន្ទា​​ទោសតាមផ្លូវច្បាប់។