ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​មិន​ព្រមលក់​ដីកេរយក​លុយ​ចាយ កូនប្រុស​គំរា.ម​ដល់ជីវិតអ្នកម្តាយ

1 នាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ​បុរសម្នាក់​ប្រើ​អាវុធ​កែ​​ច្នៃ​​គំរាម​បាញ់​ទៅ​លើ​ម្តាយ​ ​ព្រោះតែ​​ម្ដាយ​មិន​ព្រម​លក់ដី​កេរ្ដិ៍អាករ យក​លុយមក​ឱ្យ​ខ្លួន​ចាយ​នោះ​ទេ​។ ​ជុំវិញករណីខាងលើនេះ​ ដោយ​បានការ​ដឹកនាំ​បញ្ជាពីលោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ…

ខេត្តកំពង់ស្ពឺ​ ៖ ​បុរសម្នាក់​ប្រើ​អាវុធ​កែ​​ច្នៃ​​គំរាម​បាញ់​ទៅ​លើ​ម្តាយ​ ​ព្រោះតែ​​ម្ដាយ​មិន​ព្រម​លក់ដី​កេរ្ដិ៍
អាករ យក​លុយមក​ឱ្យ​ខ្លួន​ចាយ​នោះ​ទេ​។

​ជុំវិញករណីខាងលើនេះ​ ដោយ​បានការ​ដឹកនាំ​បញ្ជាពីលោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ កំលាំង​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ ក្រោយ​ទទួល​បានការ​ស្នេ​ី​សុំ​អន្ដរាគមន៍​ពី​ប្រជាពលរដ្ឋ វេលា​ម៉ោង​២០​នឹង​១០​នាទី​យប់​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៥ កេ​ី​ត​ហេតុ​នៅ​ចំណុច​ភូមិ​ត្រពាំង​សុ​ភី ឃុំ​ភ្នំ​តូច ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ

លោក​វរសេនីយ៍ឯក ខឹ​ម សា​ម៉ុ​ន អធិការ​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ បាន បញ្ជា​ឱ្យ​កំលាំង​ចុះ​អន្ដរាគមន៍​ភ្លាម​ៗ ជនសង្ស័យ​ជា​កូន​គំរាម​បាញ់​សម្លាប់​ម្តាយ ជនសង្ស័យ ឈ្មោះ សៀ ផ​ល្លី​ន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ ។

តាម​ការ​បញ្ជាក់​ពី​លោក​អធិការ​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ គឺ​មូលហេតុ​មក​ពី​ម្ដាយ​មិន​ព្រម​លក់​ដី​កេ​រ​ដូនតា ឲ្យ​ខ្លួន​ចាយវាយ​ហ្នឹង​គេ ទើ​ប​ខឹង​បាន​យក​កាំភ្លើង​ខ្យល់​កែ​ច្នៃ​ប្រើ​ហ្គា​ស​ទៅ​គំរាម​បាញ់​សម្លាប់​ម្តាយបង្កើត​របស់​ខ្លួន​តែ​ម្ដង​។ មុខសញ្ញា​នេះ​ជា​ជន​ប្រេ​ី​ប្រាស់​សារធាតុ​ញៀន​និង​ធ្លាប់​បាន​បញ្ជូន​ទៅ​មណ្ឌល​អប់រំ​បន្សាប​គ្រឿងញៀន​មួយ​លេ​ី​ក​,​ពី​រលេ​ី​ករួច​ផង​ដែរ តែ​លទ្ធផល​មិន​ថមថយ​មក​វិញ​បាន​មួយ​រយៈ​កេ​ី​ត​ឡេ​ី​ង​ហឹ​ង្សា​ដដែល​។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​នគរបាល​បាន​ដកហូត​វត្ត​តាង​កាំភ្លើង​កែ​ឆ្នៃ​ចំនួន​១​ដេ​ី​ម (​ប្រើ​ហ្គា​ស​)​នឹង​ដែក​ស្រួច​មួយ​ផង​ដែរ​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ ដើម្បី​សួរនាំ​បំពេញ​នីតិវិធី និង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ