ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកកូនប្រុសសុំលុយម្តាយមិនបាន ប្រើហិ.ង្សានិងបំផ្លា.ញទ្រព្យក្នុងផ្ទះ

19 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ដោយសារ​តែ​រឿង​សុំ​លុយ​មិន​បាន តែងតែ​ប្រើ​ហិង្សា​លើ​ឪពុក​ម្តាយ រុះរើ​ផ្ទះសម្បែង និង​វាយ​បំផ្លាញ​ម៉ូតូ​រង​ការ​ខូចខាត រហូត​ម្តាយ​ទ្រាំ​លែង​បានក៏​ទូរស័ព្ទ​ប្តឹង​ទៅ​សមត្ថកិច្ច​តែ​ម្តង ។ ការ​ឃាត់ខ្លួន​កូនប្រុស​បំផ្លាញ​ទ្រព្យសម្បត្តិ​ឪពុក​ម្តាយ​ខ្លួនឯង​នេះ…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ដោយសារ​តែ​រឿង​សុំ​លុយ​មិន​បាន តែងតែ​ប្រើ​ហិង្សា​លើ​ឪពុក​ម្តាយ រុះរើ​ផ្ទះសម្បែង និង​វាយ​បំផ្លាញ​ម៉ូតូ​រង​ការ​ខូចខាត រហូត​ម្តាយ​ទ្រាំ​លែង​បានក៏​ទូរស័ព្ទ​ប្តឹង​ទៅ​សមត្ថកិច្ច​តែ​ម្តង ។

ការ​ឃាត់ខ្លួន​កូនប្រុស​បំផ្លាញ​ទ្រព្យសម្បត្តិ​ឪពុក​ម្តាយ​ខ្លួនឯង​នេះ កាលពី​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​ស្នោ​ទី​១ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៥ ដោយ​បាន​ទទួល​ពាក្យបណ្តឹង តាម​រយ​:​លេខ​អន្តរាគមន៍​បន្ទាន់​១២៩២ ពី​ឈ្មោះ ផា​ន់ សុ​ី​ណាត ភេទ​ស្រី អាយុ​៦៧​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្នោ​ទី​១ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ។

ភ្លាម​ៗ​នោះ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ធី ឆៃ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ នៅ​វេលា​ម៉ោង​១០​និង​៥០​នាទី​ថ្ងៃ​ដដែល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ បុ​ិ​ល ពិសី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ប​ច្ចប្ប​ន្ន​ភូមិ​ស្នោ​ទី​១ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យ​ខាងលើ បាន​យក​ពូថៅ​វាយ​ទៅ​លេ​ី​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ ១R-៧៤៧៨ បណ្តាល​ឱ្យ​រង​ខូចខាត​ម៉ូតូ​១​គ្រឿង ។ 

មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន​បាន​បន្ត​ថា កន្លង​ទៅ​ជនសង្ស័យ​ជា​កូនប្រុស​ខាងលើ តែងតែ​ធ្វើបាប​ឪពុក​ម្តាយ គំរាមកំហែង និង​រុះរើ​ផ្ទះសម្បែង​ថែម​ទៀត​ផង ដោយ​ឪពុក​ម្តាយ​ទ្រាំ​លែង​បាន ក៏​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ឱ្យ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន​ឃាត់ខ្លួន​តែ​ម្តង ។

បច្ចុប្បន្ន ជនសង្ស័យ​ជា​កូន​ធ្វើបាប​ឪពុក​ម្តាយ​ខាងលើ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ