ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ដុត​ធូបមូស​ភ្លេច​ពន្លត់ ​ហើយចេញ​ទៅ​រើស​អេ​ត​ចាយ ​ក្លាយជា​អគ្គិ​ ឆាបឆេះ​ផ្ទះ​ហ្មត់

6 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ បុរស​អ្នក​រើស​អេ​ត​ចាយ​ម្នាក់ ​បាន​ដុត​ធូបមូស​នៅ​ក្នុងផ្ទះ ក្រោយមក​ក៏​បាន​ចាកចេញ​ទៅ​រើស​អេ​ត​ចាយ​ នៅ​ខាងក្រៅ ដោយ​ពុំ​បាន​ពន្លត់ភ្លើង​ធូបមូស​នោះ​ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​ភ្លើង​ធូបមូស​នេះ​ ឆេះ​រាល​ដល់​សម្ភារៈ ព្រមទាំង​អេ​ត​ចាយ…

រាជធានីភ្នំពេញ ​៖ បុរស​អ្នក​រើស​អេ​ត​ចាយ​ម្នាក់ ​បាន​ដុត​ធូបមូស​នៅ​ក្នុងផ្ទះ ក្រោយមក​ក៏​បាន​ចាកចេញ​ទៅ​រើស​អេ​ត​ចាយ​ នៅ​ខាងក្រៅ ដោយ​ពុំ​បាន​ពន្លត់ភ្លើង​ធូបមូស​នោះ​ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​ភ្លើង​ធូបមូស​នេះ​ ឆេះ​រាល​ដល់​សម្ភារៈ ព្រមទាំង​អេ​ត​ចាយ ​ដែល​ភាគច្រើន​គឺជា​គ្រឿង​ជ័រ​​ទុក​នៅ​ក្នុងផ្ទះ​នោះ​សន្ធោសន្ធៅ​ រួម​ទាំង​ផ្ទះ​អស់ទាំង​ស្រុង​តែ​ម្ដង ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលនៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០៥ ហើយ​ផ្ទះ​ ដែល​ភ្លើង​ឆាបឆេះ​នោះ​ មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ ភូមិ​អន្លូងគង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ផ្ទះ​១​ខ្នង​នោះ ​សាងសង់​ពី​ឈើ បិទ​បាំងជញ្ជាំង​ស័ង្កសី និង​ប្រក់​ដំបូល​ស័ង្កសី​ដែរ ហើយ​សង់​នៅ​ក្នុង​ដី​ឡូ​ត៌​មួយ​កន្លែង​ទំហំ​ ៨​ម៉ែត្រ ​គុណ​នឹង​១០​ម៉ែត្រ ។ ផ្ទះ​នោះ​ ផ្ទុក​ទៅ​ដោយ​អេ​ត​ចាយ ដែល​ភាគច្រើន​ គឺជា​គ្រឿង​ជ័រ​ ងាយ​នឹង​ឆាបឆេះ​ខ្លាំង​ណាស់ ដោយឡែក​បុរស​ម្ចាស់ផ្ទះ​ឈ្មោះ​ ម៉ៅ អាយុ​៤០​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ​បុរស​ជា​ម្ចាស់ផ្ទះ​ខាងលើ​នេះ​ បាន​ដុត​ធូបមូស​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ហើយ​ក្រោយមក​គាត់​ក៏​ចាកចេញ​ទៅ​រើស​អេ​ត​ចាយ​បាត់​ដោយ​ភ្លេច​ពន្លត់ភ្លើង​ធូបមូស​នោះ​ចេញ ។ លុះ​ក្រោយមក​ក៏​ស្រាប់តែ​ភ្លើង​ធូបមូស​បាន​ឆេះ​រាល​ដល់​សម្ភារៈ​នៅ​ក្នុងផ្ទះ ហើយ​ឆេះ​ឆ្លង​ដល់​អេ​ត​ចាយ ព្រមទាំង​ផ្ទះ​ទាំងមូល​យ៉ាង​សន្ធោសន្ធៅ​តែ​ម្ដង ដោយ​អ្នក​ជិតខាង​មិន​អាច​ជួយ​ពន្លត់​ទាន់​ឡើយ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​បន្ថែម​ថា ខណៈនោះ​ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​ខណ្ឌដង្កោ​ ឲ្យ​ជួយ​អន្តរាគមន៍ ដោយ​ពួក​គាត់​មានការ​ភិតភ័យ​ខ្លាំង​ណាស់ ព្រោះ​ខ្លាច​ឆេះ​រាល​ដល់​ផ្ទះ​ពួក​គាត់ ​ដែល​ស្ថិត​នៅ​ក្បែរ​គ្នា​នោះ ហើយ​អ្នកខ្លះ​បាន​ជញ្ជូន​អី​វាន់​ចេញពីផ្ទះ​របស់​ខ្លួន​ថែម​ទៀត​ផង។ ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នេះ​ភ្លាម ​សមត្ថកិច្ច ​និង​អាជ្ញាធរ​ខណ្ឌដង្កោ​ បាន​ចេញ​អន្តរាគមន៍​ភ្លាម​ៗ ហើយ​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង ​បាន​ចេញ​ទៅ​បាញ់​ពន្លត់ ទើប​ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង មិន​បាន​រាល​ដល់​ផ្ទះ​ផ្សេង​ទៀត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ